ប្រិយមិត្ត
ខ្ញុំ​អាច​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« ខ្ញុំ​អាច​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ » ប្រិយមិត្ត ខែ សីហា ឆ្នាំ​២០២៣ ទំព័រ ៤០–៤១ ។

ខ្ញុំ​អាច​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ

alt text

ព្រះយេ​ស៊ូវ​បាន​បម្រើ​អ្នកដទៃ ( សូម​មើល យ៉ូហាន ១៣:៥,​១៣–១៧ ) ។ ខ្ញុំ​អាច​មើល​ឃើញ​ពី​អ្វី​ដែល​មនុស្ស​ត្រូវការ និង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​ពួកគេ ។

alt text

ព្រះយេ​ស៊ូវ​បាន​រួម​បញ្ចូល​អ្នក​ដទៃ ( សូមមើល ម៉ាកុស ១០:១៤ ) ។ ខ្ញុំ​អាច​រួម​បញ្ចូល​អ្នក​ដទៃ ហើយ​ធ្វើ​ជា​មិត្ត​របស់​អ្នក​ដែល​មាន​អារម្មណ៍​ឯកកោ ។

alt text

ព្រះយេស៊ូវ​បាន​អធិស្ឋាន​សម្រាប់​អ្នក​ដទៃ ( សូមមើល នីហ្វៃទី៣ ១៧:១៥–១៨)។ ខ្ញុំ​អាច​និយាយ​ទៅកាន់​ព្រះវរ​បិតា​សួគ៌​នៅ​ក្នុង​ការ​អធិស្ឋាន​បាន ។ ខ្ញុំ​ក៏​អាច​ទូល​សូម​ឲ្យ​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​ដទៃ​ផង​ដែរ ។

alt text

ព្រះយេស៊ូវ​អភ័យទោស​ដល់​អ្នក​ដទៃ ( សូមមើល យ៉ូហាន ៨:១១ ) ។ ខ្ញុំ​ក៏​អាច​អភ័យ​ទោស​ឲ្យ​អ្នក​ដទៃ​បាន​ដែរ ។ ហើយ​ពេល​ខ្ញុំ​ធ្វើ​ការ​ជ្រើស​រើស​ខុស ខ្ញុំ​អាច​និយាយ​ថា « ខ្ញុំ​សុំទោស » ។

alt text

ព្រះយេ​ស៊ូវ​បាន​បង្រៀន​ដំណឹងល្អ ( សូមមើល ម៉ាថាយ ៥:១–៩ ) ។ ខ្ញុំ​អាច​ចែក​ចាយ​ដំណឹងល្អ​ជាមួយ​មនុស្ស​ដទៃ ។ ខ្ញុំ​អាច​បង្រៀន​អ្នកដទៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

alt text

ព្រះយេស៊ូវ​ជាគំរូ​ដ៏​ល្អឥត​ខ្ចោះ ( សូមមើល យ៉ូហាន ១៣:១៥ ) ។ ខ្ញុំ​អាច​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើ​តាម​ព្រះ​យេស៊ូវ ។ ខ្ញុំ​ក៏​អាច​ធ្វើ​ជា​គំរូ​ដល់​អ្នក​ដទៃ​ផង​ដែរ ។

alt text here

រចនារូបភាព​ដោយ អុលហ្គា លី