« សូមស្វាគមន៍មកកាន់សាសនាចក្រ ! » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៣៨–៣៩ ។
សូមស្វាគមន៍មកកាន់សាសនាចក្រ !
ជម្រាបសួរ ! ពួកយើងឈ្មោះម៉ាហ្គោ និង ប៉ោឡូ ។
តើអ្នកចង់មកព្រះវិហារជាមួយពួកយើងទេ ?
យើងនឹងបង្ហាញអ្នកថាវាមានលក្ខណៈបែបណា ។
ហើយអ្វីៗទាំងអស់ដែលអ្នកអាចធ្វើបាន !
នៅព្រះវិហារ អ្នកអាចទទួលទានសាក្រាម៉ង់ ។
អ្នកអាចគិតអំពីព្រះយេស៊ូវគ្រីស្ទ និងអ្វីដែលទ្រង់បានធ្វើសម្រាប់អ្នក ។
អ្នកអាចរៀនអំពីដំណឹងល្អ ។
អ្នកអាចអធិស្ឋានជាមួយគ្នា ។
អ្នកអាចសួរសំណួរ ។
អ្នកអាចច្រៀងចម្រៀង ។
អ្នកអាចចែកចាយអារម្មណ៍ ឬអ្វីដែលអ្នកដឹងថាជាការពិត ។
អ្នកអាចបង្កើតមិត្តភក្តិថ្មី និងជួយអ្នកដទៃឲ្យមានអារម្មណ៍ថាបានស្វាគមន៍ ។
អ្នកអាចមានអារម្មណ៍ថាជិតស្និទ្ធនឹងព្រះយេស៊ូវគ្រីស្ទ ។
ហើយអ្នកក៏អាចអញ្ជើញអ្នកដទៃឲ្យរៀនអំពីទ្រង់ផងដែរ !