ប្រិយមិត្ត
ការធ្វើ​តាម​ព្រះយេស៊ូវ​ជាមួយគ្នា
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« ការធ្វើ​តាម​ព្រះយេស៊ូវ​ជាមួយគ្នា » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៤៩ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​ជាមួយគ្នា

alt text

ខ្ញុំ​បាន​ជ្រើស​រើស​ដើរ​លើ​ផ្លូវ​ថ្មី​មួយ ហើយ​ដើរ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ពេល​ខ្ញុំ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ​សាមញ្ញ ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​សេចក្តី​រំភើប ហើយ​ខ្ញុំ​មាន​អារម្មណ៍​ស្រស់ស្រាយ ។ ខ្ញុំ​ចង់​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។

ហេភីនេស ឌី អាយុ ៩ ឆ្នាំ​មកពី​ទីក្រុង អាក្រា ប្រទេស ហ្គាណា

alt text

ខ្ញុំ​ព្យាយាម​ធ្វើ​តាម​ព្រះ​យេស៊ូវ ចាប់​តាំង​ពី​ខ្ញុំ​បាន​ធ្វើ​ពិធី​ជ្រមុជ​ទឹក ដោយ​មាន​ចិត្ត​ល្អ​ចំពោះ​ប្អូន​ស្រី​របស់​ខ្ញុំ ។ ខ្ញុំ​ជួយ​រុញ​រទេះ​របស់​នាង ។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ពេល​ខ្ញុំ​មាន​ចិត្ត​ល្អ ហើយ​ខ្ញុំ​ដឹង​ថា​វា​ធ្វើ​ឲ្យ​ព្រះយេស៊ូវ​សប្បាយ​ព្រះទ័យ​ផង​ដែរ ។

ស៊ីម៉ូន ភី អាយុ ៩ ឆ្នាំ មកពី​រដ្ឋ ម៉ាស្សាឈូសេត ស.រ.អា.

alt text

ខ្ញុំ​ដើរ​តាម​ព្រះ​យេស៊ូវ​ដោយ​ការ​អធិស្ឋាន ការ​ស្រឡាញ់​អ្នក​ដទៃ ​និង​មាន​សេចក្តី​ជំនឿ ។

យ៉ៃលៃ ធី អាយុ ៦ ឆ្នាំ មកពី​ទីក្រុង ហ្សូមផេងហ្គោ ប្រទេស ម៉ិកស៊ិក

alt text

នៅ​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ឪពុក​ខ្ញុំ និង​ខ្ញុំ​បាន​យក​អាហារ​ជូន​ដល់​មនុស្ស​ដែល​គ្មាន​ផ្ទះ​សម្បែង ។ វា​សប្បាយ​ណាស់ ! ការ​ធ្វើ​តាម​ព្រះយេស៊ូវ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​រីករាយ ។

អាការី ហ្វេស អាយុ ៩ ឆ្នាំ មកពី​ទីក្រុង ឈីបា ប្រទេស ជប៉ុន

alt text

ខ្ញុំ​ដើរ​តាម​ព្រះ​យេស៊ូវ​ដោយ​ការ​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ និង​ធ្វើ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។

លូក ដបុលយូ អាយុ ៩ ឆ្នាំ មកពី​រដ្ឋ វ៉ាយអូមីង ស.រ.អា.

alt text

ខ្ញុំ​ដើរ​តាម​ព្រះយេស៊ូវ​ដោយ​ការ​ស្រឡាញ់​គ្រួសារ​ខ្ញុំ ហើយ​ធ្វើ​ជា​អ្នកជួយ​តូចរបស់​ម៉ាក់​ខ្ញុំ ។

ក្លូអ៊ី ឌី អាយុ ៤ ឆ្នាំ មកពី​តំបន់​រដ្ឋធានី​ជាតិ ប្រទេស ហ្វីលីពីន

alt text

ពេល​ណា​ខ្ញុំ​អធិស្ឋាន អាន​ព្រះគម្ពីរ ឬ​ធ្វើ​អ្វី​មួយ​ល្អ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ណាស់ ។ វា​ហាក់​ដូច​ជា​មាន​នរណា​ម្នាក់​ដែល​ខ្ញុំ​ស្រឡាញ់​ឱប​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​នោះ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខៃលីន ឌី អាយុ ៦ ឆ្នាំ មកពី​តំបន់​រដ្ឋធានី​ជាតិ ប្រទេស ហ្វីលីពីន

alt text

ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពេល​ខ្ញុំ​ឆ្លង​កាត់​គ្រា​លំបាក ។ វា​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​កាន់​តែ​ប្រសើរ​ឡើង ។

ហានធឺ អូ អាយុ ៦ ឆ្នាំ មកពី​រដ្ឋ ខារ៉ូឡាញណា​ខាង​ជើង ស.រ.អា.

alt text

ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពេល​ខ្ញុំ​ស្ងប់​ស្ងាត់ ហើយ​ជ្រើសរើស​ផ្លូវ​ត្រូវ ។ ពេល​ខ្ញុំ​ស្ដាប់​ម៉ាក់ និង​ប៉ា ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅ​ជិត ។

អូលីវើរ ប៊ី អាយុ ១០ ឆ្នាំ មកពី​រដ្ឋ វ៉ាស៊ីនតោន ស.រ.អា.

alt text

ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​កក់ក្តៅ និង​រឹងមាំ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​នៅទីនោះ​សម្រាប់​បងប្អូន​រាល់គ្នា នៅពេល​ដែល​បងប្អូន​ត្រូវការ ដែលចំណុចនេះ​ធ្វើ​ឲ្យ​វាពិសេស​ណាស់ ។

អេសៀរ អេ អាយុ ៩ ឆ្នាំ សេន​ត្រូល ឌីវិសិន ហ្វីជី

alt text

ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​រីករាយ និង​រឹងមាំ ។

ហេលី ជី អាយុ ៧ ឆ្នាំ ទីក្រុង សាន់តា គ្រូស ប្រទេស បូលីវី

alt text

ពេល​ខ្ញុំ​ជ្រមុជ​ទឹក ខ្ញុំ​មាន​អារម្មណ៍​ត្រជាក់​ដោយសារ​ទឹក ។ បន្ទាប់​មក​ពេល​ជ្រមុជ​ទឹក​ហើយ ខ្ញុំ​មាន​អារម្មណ៍​កក់ក្ដៅ និង​ជ្រះស្អាត ។ ដោយ​បាន​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក គឺ​ខ្ញុំ​បាន​បោះ​ជំហាន​ដ៏​ធំ​មួយ​ឆ្ពោះ​ទៅ​រក​ព្រះ​គ្រីស្ទ និង​ព្រះវរបិតា​សួគ៌​របស់​យើង ។

ម៉ាឡៃឡា អេស អាយុ ៨ ឆ្នាំ មកពី​ទឹកដី យូខុន ប្រទេស កាណាដា