« សុន្ទរកថារបស់ជេដិន »ប្រិយមិត្ត, ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៣៤–៣៥ ។
សុន្ទរកថារបស់ជេដិន
ដំណើររឿងនេះបានកើតឡើងនៅហុងកុង ។
ជេដិន អាទិត្យក្រោយ តើប្អូនអាចឡើងនិយាយអំពីពិធីសាក្រាម៉ង់បានទេ ?
បាទបាន !
នៅសប្តាហ៍បន្ទាប់ …
កុំភ្លេចសរសេរសុន្ទរកថារបស់កូនណា ។ តើកូនចង់ឲ្យម៉ាក់ជួយកូនដែរឬទេ ?
អត់ទេ អរគុណ ។ ខ្ញុំចង់រៀបចំខ្លួនឯង !
ខ្ញុំភ័យ ។
វាមិនអីទេ ។ ព្រះវរបិតាសួគ៌នឹងជួយកូន ។
ព្រះវរបិតាសួគ៌ សូមជួយទូលបង្គំកុំឲ្យមានអារម្មណ៍ភ័យខ្លាចក្នុងអំឡុងពេលទូលបង្គំឡើងនិយាយផង ។
ខ្ញុំស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ។ ពេលខ្ញុំទទួលទានសាក្រាម៉ង់ ខ្ញុំអង្គុយស្ងៀម ហើយគិតអំពីទ្រង់ ។
កូនឡើងនិយាយបានល្អណាស់ ។
ខ្ញុំភ័យណាស់ តែព្រះវរបិតាសួគ៌បានជួយខ្ញុំ ។