« សកម្មភាពតាមប្រមាញ់របស់សាសនាចក្រ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៣២ ។
សកម្មភាពតាមប្រមាញ់របស់សាសនាចក្រ
សាសនាចក្រគឺជាកន្លែងមួយដែលប្អូនអាចរៀន រីករាយ និងជួយអ្នកដទៃ ។ សូមមើលថាតើមានប៉ុន្មានចំណុចនៅក្នុងបញ្ជីនេះដែលប្អូនអាចធ្វើបាន !
-
ជំរាបសួរប៊ីស្សព ឬប្រធានសាខារបស់ប្អូន
-
ជួយរៀបចំកៅអី ឬរើសសម្រាម
-
រៀនបទទំនុកតម្កើង ឬចម្រៀងកុមារមួយបទ
-
ផ្តល់ជំនួយក្នុងអង្គការបឋមសិក្សា
-
ស្ដាប់ការឡើងនិយាយក្នុងអំឡុងពេលប្រជុំសាក្រាម៉ង់
-
រៀនស្គាល់ឈ្មោះនរណាម្នាក់នៅក្នុងអង្គការបឋមសិក្សា
-
ចែកចាយខគម្ពីរជាមួយនរណាម្នាក់
-
អរគុណដល់គ្រូអង្គការបឋមសិក្សារបស់ប្អូន
-
ស្តាប់អ្នកដទៃពេលពួកគេនិយាយ
-
ឆ្លើយសំណួរមួយនៅក្នុងថ្នាក់
-
សុំថ្នាក់ដឹកនាំអង្គការបឋមសិក្សារបស់ប្អូននូវ សៀវភៅណែនាំកុមារ
-
និយាយជាមួយនរណាម្នាក់ដែលមកថ្មី