ប្រិយមិត្ត
របៀប​ដែល​ខ្ញុំ​ទទួល​ពិធី​បុណ្យជ្រមុជ​ទឹក
ពិធី​បុណ្យជ្រមុជ​ទឹក និង​ពិធីបញ្ជាក់


« របៀប​ដែល​ខ្ញុំ​ទទួល​ពិធី​បុណ្យជ្រមុជ​ទឹក » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ១២–១៣ ។

របៀប​ដែល​ខ្ញុំ​ទទួល​ពិធី​បុណ្យជ្រមុជ​ទឹក

alt text

ជម្រាប​សួរ ! ខ្ញុំ​ឈ្មោះ អារ៉ា​ណូ​អារីអ៊ី ។ ខ្ញុំ​រស់​នៅ​ក្នុង​ប្រទេស​តាហ៊ីទី ។ ខ្ញុំ​មាន​អាយុ ១១​ឆ្នាំ ហើយ​ខ្ញុំ​មាន​មោទន​ភាព​ដែល​និយាយ​ថា​ខ្ញុំ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

តើ​អ្នក​បាន​រៀន​អំពី​សាសនាចក្រ​ដោយ​របៀបណា ?

alt text
alt text

មិត្ត​ភក្តិ​មួយ​ចំនួន​បាន​អញ្ជើញ​គ្រួសារ​ខ្ញុំ​ទៅ​សកម្មភាព​សាសនា​ចក្រ​មួយ ។ យើង​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ចូល​រួម​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​កុមារ​ម្នាក់​ផង​ដែរ ។ ខ្ញុំ​បាន​សុំ​ម្តាយ​របស់​ខ្ញុំ​ថា តើ​ខ្ញុំ​អាច​ជួប​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ឬ​ទេ ពីព្រោះ​ខ្ញុំ​ពិត​ជា​ចង់​រៀន​បន្ថែម​ទៀត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

តើ​ការ​ជួប​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា​មាន​លក្ខណៈ​បែប​ណា​ដែរ ?

alt text

ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ចិត្ត​ល្អ​ណាស់ ! ខ្ញុំ​តែង​តែ​រំភើប​ចិត្ត​ក្នុង​ការ​រៀន​មេរៀន​ជាមួយ​ពួកគាត់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹង​ល្អ​របស់​ទ្រង់ ។ ខ្ញុំ​ចូល​ចិត្ត​ដំណើរ​រឿង​ដែល​ពួកគាត់​បាន​ប្រាប់​ខ្ញុំ និង​ល្បែង​ដែល​យើង​បាន​លេង​ដើម្បី​ជួយ​បង្រៀន​ខ្ញុំ ។

តើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់អ្នក​មាន​លក្ខណៈ​ដូចម្តេច ?

alt text

ប៉ា​របស់​ខ្ញុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​ម៉ាក់​ខ្ញុំ និង​ខ្ញុំ​នៅ​ថ្ងៃ​ខួប​កំណើត​អាយុ ១១ ឆ្នាំ​របស់​ខ្ញុំ ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់ ! យើង​បាន​អញ្ជើញ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ជាច្រើន ។ មិត្ត​រួម​ថ្នាក់ និង​គ្រូ​របស់​ខ្ញុំ​បាន​អញ្ជើញ​មក​ដើម្បី​គាំទ្រ​ខ្ញុំ ។

ពេល​ខ្ញុំ​ងើប​ចេញ​ពី​ទឹក ខ្ញុំ​បាន​ពោរពេញ​ដោយ​ក្តី​អំណរ ។ ខ្ញុំ​បាន​ញញឹម​យ៉ាង​ខ្លាំង​រហូត​ដល់​គុម្ព​ត្រចៀក ! ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

តើ​ការទៅ​អង្គការ​បឋមសិក្សា​លើក​ដំបូង​មាន​សភាព​បែប​ណា​ដែរ ?

alt text

ដំបូង​ខ្ញុំ​ភ័យ​ណាស់ ខ្ញុំ​ហៀប​នឹង​យំ ។ ប៉ុន្តែ​បន្ទាប់​មក​ខ្ញុំ​បាន​ទៅ​ចូលរួម​សកម្មភាព​អង្គ​ការបឋម​សិក្សា ។ ខ្ញុំ​ចាប់​ផ្តើម​ស្គាល់​មនុស្ស​គ្រប់​គ្នា ហើយ​ខ្ញុំ​បាន​រាប់អាន​មិត្តភក្តិ​មួយ​ចំនួន ។

ប្រសិន​បើ​បងប្អូន​មក​ថ្មី ដំបូន្មាន​របស់​ខ្ញុំ​គឺ​ថា​ត្រូវ​មក​អង្គការ​បឋម​សិក្សា​របស់​បងប្អូន​ទោះបី​ជា​បងប្អូន​ភ័យ​ខ្លាច​ពី​ដំបូង​ក៏​ដោយ ។ យើង​ស្រឡាញ់​មនុស្ស​មកថ្មី !

តើអ្នកធ្វើ​តាម​ព្រះយេស៊ូវ​តាម​របៀប​ណា ?

alt text

ខ្ញុំ​អធិស្ឋាន ហើយ​ទៅ​ព្រះវិហារ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​និយាយ​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​ព្យាយាម​ស្វែងរក​អ្នក​ដទៃ​ដែល​ត្រូវការ​ជំនួយ ។ នៅផ្ទះ​ខ្ញុំ​ជួយ​កិច្ច​ការ​ផ្ទះ​ម៉ាក់​របស់​ខ្ញុំ ។ ខ្ញុំ​ជួយ​ថែ​សួនច្បារ​ប៉ា កាប់អុស និង​សាងសង់​របស់​របរ ។ កាល​ពីរ​បី​ខែ​កន្លង​ទៅ វួដ​របស់​យើង​មាន​កម្ម​វិធី​បង្ហាញ​ទេពកោសល្យ ។ ខ្ញុំ​ជា​តន្រ្តីករ ដូច្នេះ​ខ្ញុំ​ត្រូវ​លេង​ស្គរ​ពេញ​មួយ​យប់ !

alt text here

រូបថត​ដោយ ស្តេផាន សាយីប