« ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មនៅរស់ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ២០២៤ ទំព័រ ២-៣ ។
មកពីគណៈប្រធានទីមួយ
ព្រះយេស៊ូវគ្រីស្ទមានព្រះជន្មនៅរស់
ដកស្រង់ចេញពី « His Spirit to Be with You » លីអាហូណា, ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៨៦-៨៩ និង « ទ្រង់មានព្រះជន្មរស់ឡើងវិញ » លីអាហូណា ខែ មេសា ឆ្នាំ ២០១៣ ទំព័រ ៤-៥ ។
នៅក្នុងរដូវកាលនេះជួយយើងឲ្យចងចាំអំពីការលះបង់របស់ព្រះអង្គសង្គ្រោះ និងរស់ឡើងវិញពីផ្នូររបស់ទ្រង់ ។
មានពេលមួយខ្ញុំបានឈរជាមួយភរិយារបស់ខ្ញុំ នៅខាងក្រៅផ្នូរមួយនៅក្នុងទីក្រុងយេរូសាឡិម ។ នៅខាងក្នុងយើងបានឃើញកៅអីថ្មមួយនៅទប់នឹងជញ្ជាំង ។
ប៉ុន្តែមានរូបភាពមួយទៀតបានចូលមកក្នុងគំនិតរបស់ខ្ញុំ ។ ខ្ញុំបានគិតអំពីម៉ារា នៅក្នុងផ្នូរទទេនោះ ។ នាងបានយំ ពីព្រោះព្រះអង្គសង្រ្គោះបានសុគត ។ នាងមិនបានដឹងថាព្រះកាយរបស់ទ្រង់នៅទីណានោះទេ ។
បន្ទាប់មក « នាងបែរខ្លួនទៅក្រោយ ហើយឃើញព្រះយេស៊ូវទ្រង់ឈរ តែមិនដឹងជាព្រះយេស៊ូវទេ » ( យ៉ូហាន ២០:១៤ ) ។ ម៉ារី បានគិតថាទ្រង់គឺជាអ្នកថែសួន ។
« ព្រះយេស៊ូវ បានមានព្រះបន្ទូលទៅកាន់នាងថា ម៉ារា » ( យ៉ូហាន ២០:១៦ ) ។ ឥឡូវ ម៉ារា បានស្គាល់ទ្រង់ហើយ ។ នាងបានដឹងថាទ្រង់បានមានព្រះជន្មរស់ឡើងវិញហើយ ។
ដោយសារព្រះយេស៊ូវគ្រីស្ទបានយកឈ្នះនៅលើសេចក្ដីស្លាប់ នោះបុត្រាបុត្រីរបស់ព្រះវរបិតាសួគ៌ទាំងអស់នឹងត្រូវបានរស់ឡើងវិញ នៅក្នុងរូបកាយមួយដែលនឹងមិនចេះស្លាប់ឡើយ ។
ខ្ញុំអរព្រះគុណព្រះវរបិតាសួគ៌ចំពោះអំណោយនៃព្រះរាជបុត្រាដ៏ស្ងួនភ្ញារបស់ទ្រង់ ។ ខ្ញុំមានអំណរគុណដែលដឹងថាទ្រង់បានធ្វើដង្វាយធួនសម្រាប់អំពើបាបរបស់យើង ហើយបានមានព្រះជន្មរស់ឡើងវិញនៅក្នុងការរស់ឡើងវិញ ។ « ខ្ញុំថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទដែលមានព្រះជន្មរស់ឡើងវិញ ហើយជាគំរូដ៏ឥតខ្ចោះរបស់យើង ។
រង្វង់កង់ដំណើររឿងនៃបុណ្យអ៊ីស្ទើរ
កាត់រង្វង់ចេញ ហើយដាក់រង្វង់ទីមួយនៅលើរង្វង់មួយទៀត ។ ចោះរន្ធនៅចំកណ្តាល ហើយកាន់រង្វង់ទាំងពីរឲ្យជាប់ ដោយប្រើដែកខ្ទាស់ ឬដែកកឹប ។ បន្ទាប់មកបង្វិលរង្វង់ខាងលើ ដើម្បីប្រាប់អំពីដំណើររឿងនៃបុណ្យអ៊ីស្ទើរ ។
ដំណើររឿងបុណ្យអ៊ីស្ទើរ
-
ព្រះយេស៊ូវបានយាងមកទីក្រុងយេរូសាឡិមនៅថ្ងៃអាទិត្យធាងចាក ( សូមមើល ម៉ាកុស ១១:៧-១១ ) ។
-
ព្រះយេស៊ូវទ្រង់ប្រទានសាក្រាម៉ង់ដល់ពួកសិស្សរបស់ទ្រង់ ( សូមមើល ម៉ាថាយ ២៦:២៦-២៨ ) ។
-
ព្រះយេស៊ូវបានអធិស្ឋាននៅក្នុងសួនច្បារគេតសេម៉ានី ( សូមមើល ម៉ាកុស ១៤:៣២-៣៦ ) ។
-
ព្រះយេស៊ូវបានសុគតសម្រាប់យើងនៅលើឈើឆ្កាង ( សូមមើល លូកា ២៣:៤៦ ) ។
-
ព្រះកាយរបស់ទ្រង់បានដាក់នៅក្នុងផ្នូររយៈពេលបីថ្ងៃ ( សូមមើល ម៉ាថាយ ២៧:៥៩-៦៤ ) ។
-
ព្រះយេស៊ូវបានមានព្រះជន្មម្ដងទៀត ។ ហើយទ្រង់មានព្រះជន្មសព្វថ្ងៃនេះ ។ ( សូមមើល ម៉ាថាយ ២៨:៦–៩ ) ។