« តើអេសាយជានរណា ? » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ២៤-២៥ ។
រៀនអំពីព្រះគម្ពីរមរមន
តើអេសាយគឺជានរណា ?
នៅក្នុងព្រះគម្ពីរមរមន យើងបានអានពាក្យសម្តីរបស់បុរសម្នាក់ឈ្មោះ អេសាយ ។ អេសាយ គឺជាព្យាការីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ។ លោកបានរស់នៅពីមុនព្រះយេស៊ូវគ្រីស្ទបានប្រសូតមក ។
អេសាយបានបង្រៀនអំពីព្រះជន្មរបស់ព្រះយេស៊ូវគ្រីស្ទ ។ លោកបានមានប្រសាសន៍ថាព្រះយេស៊ូវនឹងនាំមកនូវសេចក្ដីសុខសាន្តដល់ពិភពលោកនេះ ។ លោកបានបង្រៀនថាព្រះយេស៊ូវនឹងសុគត មានព្រះជន្មរស់ឡើងវិញ ហើយយាងមកផែនដីវិញនៅថ្ងៃណាមួយ ។
រាប់រយឆ្នាំក្រោយមក នីហ្វៃបានសរសេរពាក្យរបស់អេសាយនៅក្នុងព្រះគម្ពីរមរមនដើម្បីបង្រៀនយើងអំពីព្រះយេស៊ូវគ្រីស្ទ ។ នៅពេលព្រះយេស៊ូវបានយាងទៅជួបពួកសាសន៍នីហ្វៃ ទ្រង់បានចែកចាយពាក្យសម្តីរបស់អេសាយ ។ ទ្រង់បានសុំឲ្យយើងសិក្សាអំពីពាក្យទាំងនោះ ។ នៅពេលយើងសិក្សាពាក្យរបស់អេសាយ យើងអាចមានអារម្មណ៍នៃសេចក្ដីស្រឡាញ់របស់ព្រះអង្គសង្គ្រោះ ហើយខិតកាន់តែជិតទ្រង់ ។
ការសាកល្បងព្រះគម្ពីរ
-
សូមអាន នីហ្វៃទី ២ ១៩:៦ ។ តើមានឈ្មោះប៉ុន្មានសម្រាប់ព្រះយេស៊ូវនៅក្នុងខគម្ពីរនេះ ?
-
តើសត្វអ្វីដែលបង្ហាញថាព្រះវិញ្ញាណបរិសុទ្ធគង់នៅឯពិធីបុណ្យជ្រមុជទឹករបស់ព្រះអង្គសង្រ្គោះ ? គន្លឹះ៖ នីហ្វៃទី ២៣១:៨
-
តើនរណាខ្លះនឹងត្រូវបានរស់ឡើងវិញ ? គន្លឹះ៖ អាល់ម៉ា ១១:៤៤
ខ្ញុំចេះអានព្រះគម្ពីរមរមន !
បន្ទាប់ពីប្អូនអាន សូមផាត់ពណ៌រូបភាពនេះ ។ ប្អូនអាចអានខគម្ពីរទាំងនេះដែលត្រូវទៅនឹងអំណានប្រចាំសប្តាហ៍នីមួយៗមកពីសៀវភៅចូរមកតាមខ្ញុំ ៖
-
សប្តាហ៍ទី ១ ៖ នីហ្វៃទី ២ ១១:២
-
សប្តាហ៍ទី ២ ៖ នីហ្វៃទី ២ ២៤:៣
-
សប្តាហ៍ទី ៣ ៖ នីហ្វៃទី ២ ២៦:២៣-២៤
-
សប្តាហ៍ទី ៤ ៖ នីហ្វៃទី ២ ៣២:៥
-
សប្តាហ៍ទី ៥ ៖ នីហ្វៃទី ២ ៩:១៣