ប្រិយមិត្ត
ខិតប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ
ខែ មីនា ឆ្នាំ ២០២៤


‹ តើ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​គឺជាអ្វី ? › ទស្សនាវដ្តី ប្រិយមិត្ត ខែ​មីនា ឆ្នាំ ២០២៤ ទំព័រ ២២ ។

ខិតប័ណ្ណ​ព្រះវិហារ​បរិសុទ្ធ

តើ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​គឺជាអ្វី ?

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ រ៉ាជែល អេរិកសុន

ឆ្នាំ​ដែល​ប្អូន​មាន​អាយុ ១២ ឆ្នាំ នោះ​ប្អូន​អាច​ជួប​ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​ប្អូន សម្រាប់​ការសម្ភាសន៍​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ប្រសិនបើ​ប្អូន​ទាំងពីរ​មាន​អារម្មណ៍​ថា​ប្អូន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​មាន​ភាពសក្ដិសម​នោះ លោក​នឹង​ផ្តល់ដល់​ប្អូន​នូវ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ ក្រដាស​សន្លឹក​នេះ​បង្ហាញ​ថា ប្អូន​មាន​ភាពសក្តិសម​ដើម្បី​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។

ព្រះវិហារ​បរិសុទ្ធ ព័រម៉ូរេសប៊ី ប៉ាពួ ញូវ ហ្គីណេ

  • នេះ​នឹង​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស ប៉ាពួ ញូវ ហ្គីណេ ។

  • រហូត​ទាល់តែ​ដល់ពេល​បើក នោះសមាជិក​ត្រូវ​ធ្វើ​ដំណើរ​តាម​យន្តហោះ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​មួយ​នៅ​ឆ្ងាយ ។

  • ប្រជាជន​នៅ​ប៉ាពួ ញូវ ហ្គីណេ​ បាន​ត្រេកអរ និង​យំ​ដោយ​អំណរ​នៅពេល​ព្រះវិហារ​បរិសុទ្ធ​បាន​ប្រកាស ។

ព្រះវិហារ​បរិសុទ្ធ ម៉ុនតេវីដេអូ ប្រទេសអ៊ុយរ៉ាហ្គាយ

  • នេះ​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ដំបូង​គេ​បង្អស់​ដែល​បាន​សាងសង់​នៅ​ប្រទេសអ៊ុយរ៉ាហ្គាយ ។

  • វា​គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ទីមួយ​ដែល​បាន​ឧទ្ទិស​ក្រោយ​ឆ្នាំ ២០០០ ។

  • មនុស្ស​ជាង ២៤.០០០ នាក់​បាន​ទៅ​ទស្សនកិច្ច​ពិធីបើក​ព្រះវិហារ​បរិសុទ្ធ !