ប្រិយមិត្ត
តើ​បុណ្យ​អ៊ីស្ទើរ​គឺជាអ្វី ?
ខែ មីនា ឆ្នាំ ២០២៤


តើ​បុណ្យ​អ៊ីស្ទើរ​គឺជាអ្វី ? ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៤៦-៤៧ ។

មូលដ្ឋាន​គ្រឹះ​នៃ​ដំណឹងល្អ

តើ​បុណ្យ​អ៊ីស្ទើរ​គឺជាអ្វី ?

alt​text

បុណ្យ​អ៊ីស្ទើរ​គឺ​ជាពេល​ដ៏​ពិសេស​មួយ​ដើម្បី​គិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។

នៅ​បុណ្យ​អ៊ីស្ទើរ យើង​ចងចាំ​ថា​ព្រះយេស៊ូវ​ជ្រាបដឹង​អំពី​អារម្មណ៍​របស់​យើង ។ ទ្រង់​យល់​រាល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ទាំងអស់​របស់​យើង ។

ព្រះយេស៊ូវ​សុគត​នៅលើ​ឈើឆ្កាង ពីព្រោះ​ទ្រង់​ស្រឡាញ់​យើង ។ ព្រះសព​របស់​ទ្រង់​ត្រូវ​បាន​ដាក់​នៅក្នុង​ផ្នូរ​មួយ ។

បីថ្ងៃ​ក្រោយមក ផ្នូរ​នោះ​នៅ​ទទេ ។ ព្រះយេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើងវិញ​ម្ដងទៀត ! យើង​ហៅ​ការណ៍​នេះថា ការរស់​ឡើងវិញ ។

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ក៏​នឹង​រស់​ឡើងវិញ​ម្ដងទៀត​ផងដែរ​បន្ទាប់ពី​យើង​ស្លាប់ ។ យើង​អាច​មាន​អារម្មណ៍​នៃ​ក្ដីស្រឡាញ់​មកពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ជារៀង​រាល់ថ្ងៃ មិនមែន​ត្រឹមតែ​នៅថ្ងៃ​បុណ្យ​អ៊ីស្ទើរ​ប៉ុណ្ណោះ​ទេ !