« ខ្ញុំអាចធ្វើតាមព្រះយេស៊ូវបាន តាមរយៈការមានអំណរគុណចំពោះរូបកាយរបស់ខ្ញុំ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៤៤–៤៥ ។
ខ្ញុំអាចធ្វើតាមព្រះយេស៊ូវបាន តាមរយៈការមានអំណរគុណចំពោះរូបកាយរបស់ខ្ញុំ
រូបកាយរបស់ខ្ញុំគឺជាអំណោយទានមកពីព្រះ ។
វាអាចធ្វើរឿងដ៏អស្ចារ្យជាច្រើន !
ដោយសាររូបកាយខ្ញុំគឺជាអំណោយ ខ្ញុំចង់ថែរក្សាវាឲ្យបានល្អ ។
នៅពេលខ្ញុំថែរក្សារូបកាយរបស់ខ្ញុំ នោះវិញ្ញាណរបស់ខ្ញុំក៏សប្បាយរីករាយផងដែរ !
ពេលសម្រាប់សកម្មភាព
អ្នកអាចជួយឲ្យរាងកាយរបស់អ្នកលូតលាស់បាន ដោយបរិភោគអាហារដែលមានសុខភាពល្អ ! សូមមើលលំនាំនីមួយៗ ។ តើបន្លែពណ៌ណាមកបន្ទាប់ ?