« ការធ្វើតាមព្រះយេស៊ូវនៅក្នុងប្រទេស ប៉ាពួ ញូវ ហ្គីណេ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៦–៧ ។
ការធ្វើតាមព្រះយេស៊ូវនៅក្នុងប្រទេស ប៉ាពួ ញូវ ហ្គីណេ
អំពី អឺវីន
អាយុ ៖ ៧ ឆ្នាំ
មកពី ៖ ខេត្តកណ្ដាល ប៉ាពួញូហ្គីណេ
ភាសា ៖ អង់គ្លេស និង Tok Pisin
គោលដៅ ៖ ១) បើកយន្តហោះ ។ ២) ធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។
ចំណង់ចំណូលចិត្ត ៖ រាំ និងស្ទូចត្រី
គ្រួសារ ៖ ម៉ាក់ ប៉ា បងប្រុសបីនាក់ និងបងស្រីម្នាក់
របៀបដែល អឺវីន ធ្វើតាមព្រះយេស៊ូវ
អឺវីនធ្វើតាមព្រះយេស៊ូវដោយការជួយមនុស្សចាស់នៅក្នុងទីក្រុងរបស់គាត់ ។ គាត់ជួយសម្អាតទីធ្លារបស់ពួកគេ ហើយយកអាហារទៅឲ្យពួកគេ ។ « ខ្ញុំមានអារម្មណ៍សប្បាយចិត្តពេលខ្ញុំជួយពួកគាត់ ។ អឺវីនបាននិយាយថា ៖ « ខ្ញុំចង់ជួយថែមទៀត » ។
អឺវីនក៏ធ្វើតាមព្រះយេស៊ូវដោយការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ផងដែរ ។ គាត់បាននិយាយថា « នៅពេលខ្ញុំអធិស្ឋាន ខ្ញុំមានអារម្មណ៍ដូចជាព្រះគង់នៅជិតខ្ញុំ » ។
អឺវីនបានអធិស្ឋានសុំព្រះវរបិតាសួគ៌ជួយគ្រួសាររបស់គាត់ឲ្យនៅជាមួយគ្នាជារៀងរហូត ។ អឺវីន និងគ្រួសាររបស់គាត់បានទៅព្រះវិហារបរិសុទ្ធនៅ ប្រទេស តុងហ្គា ដើម្បីផ្សារភ្ជាប់ជាគ្រួសារ ។ គាត់និយាយថា « ខ្ញុំមានអារម្មណ៏ពីព្រះវិញ្ញាណនៅក្នុងព្រះវិហារបរិសុទ្ធ ។ វាមានសន្តិភាព និងស្ងប់ស្ងាត់ខ្លាំងណាស់ » ។
ចំណង់ចំណូលចិត្តរបស់ អឺវីន
ដំណើររឿងព្រះគម្ពីរមរមន ៖ នៅពេលនីហ្វៃបានសង់សំពៅមួយ ( សូមមើល នីហ្វៃទី១ ១៧-១៨ ) ។
ប្រពៃណីគ្រួសារ ៖ ប្រមូលផ្តុំគ្រួសារទាំងអស់នៅក្នុងភូមិដើម្បីបរិភោគអាហារជាមួយគ្នា
ផ្លែ ៖ ប៉ោម
ពណ៌ ៖ ក្រហម
ចម្រៀងកុមារ ៖ « ខ្ញុំជាកូនរបស់ព្រះ » ( សៀវភៅចម្រៀងកុមារ ល.រ. ២ )