« គំរូដ៏ល្អមួយ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មិនា ឆ្នាំ ២០២៤ ទំព័រ ៣២ ។
មិត្តទៅកាន់មិត្ត
គំរូដ៏ល្អមួយ
ដកស្រង់ចេញពីការសម្ភាសមួយជាមួយនឹង ហេលី យ៉ានស៊ី ។
កាលពីក្មេងខ្ញុំមិនមែនជាសមាជិកនៃសាសនាចក្រ ។ ខ្ញុំមិនមែនជាសមាជិករហូតដល់ខ្ញុំពេញវ័យ និងជាអ្នកជំនួញម្នាក់ទើបខ្ញុំបានជ្រមុជទឹក ។
ឪពុករបស់ខ្ញុំក៏ជាអ្នកជំនួញផងដែរ ។ គាត់បានព្រួយបារម្ភយ៉ាងខ្លាំងនៅពេលខ្ញុំចូលរួមនៅក្នុងសាសនាចក្រ ។ គាត់បាននិយាយថា « កូនមិនផឹកគ្រឿងស្រវឹងទៀតទេ ។ នោះវានឹងពិបាកនៅក្នុងការប្រជុំ ដែលមនុស្សគ្រប់គ្នាផឹកស្រាជាមួយគ្នា » ។
ប៉ុន្តែខ្ញុំមិនបានព្រួយបារម្ភនោះទេ ។ ខ្ញុំបានសម្រេចចិត្តថានៅពេលដែលនរណាម្នាក់ឲ្យគ្រឿងស្រវឹងដល់ខ្ញុំ ខ្ញុំនឹងនិយាយថា « ទេ អរគុណហើយ » ។ បន្ទាប់មកខ្ញុំនឹងកម្ម៉ង់អ្វីផ្សេងទៀតវិញ ។
ជាច្រើនឆ្នាំបានកន្លងផុតទៅ ហើយខ្ញុំបានធ្វើរឿងនេះជាច្រើនដង ។ មួយរយៈក្រោយមក មិត្តរួមការងាររបស់ខ្ញុំបានកត់សម្គាល់ ។ ប្រសិនបើខ្ញុំត្រូវបានគេឲ្យគ្រឿងស្រវឹង ពួកគេបាននិយាយថា« ម៉ាទីអាស អត់ផឹកទេ ។ យកអ្វីផ្សេងឲ្យគាត់មក » ។ ពួកគេកាន់តែច្រើននាក់បានឈប់កម្ម៉ង់គ្រឿងស្រវឹងផឹកផងដែរ ។ ពួកគេបាននិយាយថា « ខ្ញុំក៏មិនចង់បានដែរ » ។
មានពេលមួយ មានភ្ញៀវខ្លះមកជួបប្រជុំ ។ ពួកគេគឺជាមនុស្សតែម្នាក់គត់ដែលផឹកគ្រឿងស្រវឹង ។
ពួកគេបានសួរខ្ញុំថា « តើហេតុអ្វីក៏គ្មានអ្នកណាផឹកគ្រឿងស្រវឹង ? តើពួកគេទាំងអស់គ្នាជាសមាជិកសាសនាចក្ររបស់អ្នកឬ ? »
ខ្ញុំបានឆ្លើយថា « មិនមែនទេ » ។
ខ្ញុំមិនបានផ្សព្វផ្សាយទៅដល់សហការីរបស់ខ្ញុំអំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃនោះទេ ។ ខ្ញុំគ្រាន់តែរឹងមាំនៅក្នុងជំនឿរបស់ខ្ញុំ ហើយពួកគេបានកត់សម្គាល់អំពីគំរូរបស់ខ្ញុំ ។
អ្នកក៏អាចជាគំរូដ៏ល្អមួយបានផងដែរ ។ អ្នកផ្សេងទៀតនឹងកត់សម្គាល់ នៅពេលអ្នកជ្រើសរើសអ្វីដែលត្រឹមត្រូវ ។ អ្នកអាចជួយពួកគេដោយសាមញ្ញ តាមរយៈការរស់នៅតាមដំណឹងល្អ ។