ប្រិយមិត្ត
សកម្មភាព​ចូរ​មក​តាម​ខ្ញុំ
ខែ មីនា ឆ្នាំ ២០២៤


សកម្មភាព « ចូរ​មក​តាម​ខ្ញុំ ទស្សនាវដ្តី​ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ២៨–២៩ ។

សកម្មភាព ចូរ​មក​តាម​ខ្ញុំ

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ​ការសិក្សា​ព្រះគម្ពីរ—ឬ​គ្រាន់តែ​សម្រាប់​ភាពរីករាយ !

ថ្ងៃទី ២៦ ខែ កុម្ភៈ–ថ្ងៃទី ៣ ខែ មីនា

ព្រះវិហារ​បរិសុទ្ធ​ក្រដាស

សម្រាប់ នីហ្វៃទី ២ ១១–១៩

alt​text

អេសាយ​បាន​បង្រៀន​ថា ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កន្លែង​ពិសេស​ដែល​យើង​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល នីហ្វៃទី ២ ១២:៣ ) ។ សូម​ធ្វើ​ព្រះវិហារ​បរិសុទ្ធ​ដោយ​ខ្លួនឯង ! បត់​ក្រដាស​មួយ​ទៅ​ជា​បី​បំណែក ។ កាត់​ចុងម្ខាង​ទៅជា​ត្រីកោណ ។ លាត​ក្រដាស ហើយ​គូរ​ខ្លួន​ឯង​នៅ​ចំ​កណ្តាល ។

ថ្ងៃទី ៤–១០ ខែ មីនា

ទីបន្ទាល់​ការច្រៀង

សម្រាប់ នីហ្វៃទី ២ ២០–២៥

alt​text

អេសាយ​បាន​ចែកចាយ​ទីបន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​បាន​និយាយ​ថា ព្រះយេស៊ូវ​គឺ​ជា​កម្លាំង​របស់​លោក និង​ជា​ចម្រៀង​របស់​លោក ( សូមមើល នីហ្វៃទី ២ ២២:២ ) ។ តើ​ចម្រៀង​អំពី​ព្រះយេស៊ូវ​មួយណា​ដែល​អ្នក​ចូលចិត្ត ? សូម​និយាយ​អំពី​មូលហេតុ​ដែល​អ្នក​ស្រឡាញ់​ចម្រៀង​ទាំងនោះ ។ បន្ទាប់​មក​ច្រៀង​ចម្រៀង​ទាំងនោះ​ជាមួយ​គ្នា !

ថ្ងៃទី ១១–១៧ ខែ មីនា

រឿង​និទាន​មួយ​បន្ទាត់​ម្តងៗ

សម្រាប់ នីហ្វៃទី ២ ២៦–៣០

alt​text

ព្រះវរបិតាសួគ៌​ជួយ​យើង​ឲ្យ​រៀន « មួយ​បន្ទាត់​ម្តងៗ » ឬ​ឯណេះ​បន្តិច ឯណោះ​បន្តិច ( នីហ្វៃទី ២ ​២៨:៣០ ) ។ សូម​ប្រាប់​អំពី​រឿង​ព្រះគម្ពីរ​ដែល​ចូលចិត្ត​មួយ​បន្ទាត់​ម្តងៗ ជាមួយគ្នា ! មនុស្ស​គ្រប់គ្នា​ដាក់​វេនគ្នា​និយាយ​ប្រយោគ​មួយ​នៃ​រឿង​នេះ​រហូត​ដល់​រឿង​នេះ​ចប់ ។

ថ្ងៃទី ១៨–២៤ ខែ មីនា

ជំហាន​ដើម្បី​ដើរតាម​ព្រះយេស៊ូវ

សម្រាប់ នីហ្វៃទី ២ ៣១–៣៣

alt​text

នីហ្វៃ​បាន​បង្រៀន​ថា​យើង​ដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ​នៅពេល​យើង​មាន​ជំនឿ​ទៅលើ​ទ្រង់ ប្រែចិត្ត ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ត្រូវ​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ( សូមមើល នីហ្វៃទី ២ ៣១ ) ។ សូម​សរសេរ​ជំហាន​នីមួយៗ​នៅ​លើ​ក្រដាស​ផ្សេងគ្នា បន្ទាប់​មក​រាយ​វា​នៅ​លើ​កម្រាល​ឥដ្ឋ ។ បុគ្គល​ម្នាក់​បិទ​ភ្នែក ហើយ​រាប់​ដល់ ១០ ខណៈពេល​ដែល​អ្នកផ្សេងទៀត​ឈរ​លើ​ក្រដាស ។ បន្ទាប់​មក បុគ្គល​ដែល​បាន​រាប់​និយាយ​អំពី​ជំហាន​មួយ​នៅក្នុង​ចំណោម​ជំហាន​ទាំងនោះ​ដើម្បី​ដើរតាម​ព្រះយេស៊ូវ ។ បុគ្គល​ដែល​ឈរ​នៅលើ​ក្រដាស​នោះ រាប់​បន្ទាប់​ទៀត ។

ថ្ងៃទី ២៥–៣១ ខែ មីនា

ផ្កា​លីលី​សម្រាប់​បុណ្យ​អ៊ីស្ទើរ

សម្រាប់​បុណ្យ​អ៊ីស្ទើរ

alt​text

ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​នឹង​រស់​ម្ដងទៀត​បន្ទាប់ពី​យើង​ស្លាប់ ( សូមមើល អាលម៉ា ៤០:២២-២៥ ) ។ ធ្វើ​សិប្បកម្ម​ផ្កា​លីលី​សម្រាប់​បុណ្យ​អ៊ីស្ទើរ​នៅលើ ទំព័រ ១៧ ។ សូម​ដាក់​ផ្កា​លីលី​នៅ​កន្លែងណា​ដែល​ក្រុមគ្រួសារ​របស់អ្នក​អាច​មើល​ឃើញ​ផ្កា​ទាំងនោះ ដើម្បី​ជួយ​អ្នក​ឲ្យ​ចងចាំ​ដល់​ព្រះសង្រ្គោះ​នៅ​សប្តាហ៍​នេះ ។

ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល