« សិប្បកម្មផ្កាលីលីសម្រាប់បុណ្យអ៊ីស្ទើរ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ១៧ ។
ល្បែងកម្សាន្ត
សិប្បកម្មផ្កាលីលីសម្រាប់បុណ្យអ៊ីស្ទើរ
ផ្កាលីលីសម្រាប់បុណ្យអ៊ីស្ទើរអាចជួយយើងឲ្យចងចាំអំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ មើមផ្កាលីលីដុះនៅក្រោមដីអស់រយៈពេលជាយូរពីមុនពេលវាចេញផ្កានៅនិទាឃរដូវ ។ បន្ទាប់ពីព្រះយេស៊ូវបានសុគត ព្រះកាយរបស់ទ្រង់ត្រូវបានគេយកទៅដាក់នៅក្នុងផ្នូរមួយ ។ ប៉ុន្តែបីថ្ងៃក្រោយមក ទ្រង់បានមានព្រះជន្មរស់ឡើងវិញ !
សូមធ្វើផ្កាលីលីសម្រាប់បុណ្យអ៊ីស្ទើរផ្ទាល់ដៃ ដោយធ្វើតាមជំហានទាំងនេះ ។
-
សូមគូសដានដៃរបស់អ្នកនៅលើសន្លឹកក្រដាសមួយហើយកាត់វាចេញ ។
-
រុំវាទៅនឹងរាងសាជីមូលហើយបិទស្កុតឲ្យជិត ។ ទុករន្ធតូចមួយនៅបាតខាងក្រោម ។
-
មូលម្រាមដៃនីមួយៗនៅជុំវិញខ្មៅដៃ ។
-
ដាក់ឈើកាត់តាមរន្ធនៅក្នុងផ្ការបស់អ្នក ដើម្បីធ្វើជាដើម ។ បិទផ្កាទៅនឹងឈើនោះ ។ ជម្រើស ៖ លាបផ្នែកខាងលើនៃឈើពណ៌លឿង និងផ្នែកខាងក្រោមពណ៌បៃតង ។ បន្ថែមស្លឹកក្រដាស ។