ប្រិយមិត្ត
យ៉ាកុប និង​នីហ្វៃ​បាន​មើល​ឃើញ​ព្រះយេស៊ូវ
ខែ មីនា ឆ្នាំ ២០២៤


« យ៉ាកុប និង​នីហ្វៃ​បាន​មើល​ឃើញ​ព្រះយេស៊ូវ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ២០២៤ ទំព័រ ២៦-២៧ ។

ដំណើររឿង​ក្នុង​ព្រះគម្ពីរ

យ៉ាកុប និង​នីហ្វៃ​បាន​មើល​ឃើញ​ព្រះយេស៊ូវ

alt​text

រចនា​រូបភាព​ដោយ​អេនឌ្រូ ប៊ូស្លី

alt​text

យ៉ាកុប​ជា​ប្អូន​ប្រុស​របស់​នីហ្វៃ ។ គាត់​បាន​កើត​ក្រោយពី​គ្រួសារ​របស់​ពួកគេ​បាន​ចាក​ចេញពី​ទីក្រុង​យេរូសាឡិម ។ យ៉ាកុប បាន​មក​ដល់​ដែនដី​សន្យា​កាល​នៅ​ក្មេង ។

alt​text
alt​text

យ៉ាកុប និង​នីហ្វៃ​ទាំងពីរនាក់​បាន​មើល​ឃើញ​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​បាន​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​ដើម្បី​ជួយ​ពួកគាត់ឲ្យ​រៀន​អំពី​ព្រះយេស៊ូវ ។

alt​text
alt​text

ពួកគេ​ក៏​បាន​ចែកចាយ​ពាក្យសំដី​របស់​ព្យាការី​អេសាយ​ផង​ដែរ ។ អេសាយ​ក៏​បាន​មើល​ឃើញ​ព្រះយេស៊ូវ ហើយ​បាន​សរសេរ​អំពី​ទ្រង់​នៅ​ក្នុង​ព្រះគម្ពីរ​ផងដែរ ។ យ៉ាកុប និង​នីហ្វៃ​បាន​ប្រើ​ពាក្យ​របស់​អេសាយ​ចេញពី​ព្រះគម្ពីរ​ដើម្បី​បង្រៀន​ក្រុម​គ្រួសារ​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ ។

alt​text

ពួកគេ​បាន​បង្រៀន​ថា​ព្រះយេស៊ូវ​នឹង​យាង​មកកាន់​ផែនដី ។ ទ្រង់​នឹង​សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើងវិញ​ម្តង​ទៀត ។ ពួកគេ​បាន​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​ពួកគេ​ទន្ទឹង​រង់ចាំ​ការយាង​មក​របស់​ទ្រង់ ។