២០២១
សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​វិវរណៈ​ដ៏​បរិសុទ្ធ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​វិវរណៈ​ដ៏​បរិសុទ្ធ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​សៅរ៍

សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​ដ៏​បរិសុទ្ធ និង​វិវរណៈ​ដ៏​បរិសុទ្ធ

ការដកស្រង់

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ សូម​ស្វាគមន៍​មក​កាន់​សន្និសីទ​ទូទៅ ! …

… ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​យកចិត្ត​ទុកដាក់​ស្តាប់​នូវ​រឿង​បី​យ៉ាង​នៅក្នុង​សន្និសីទ​នេះ ៖ សេចក្តីពិត​ដ៏​បរិសុទ្ធ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ និង​វិវរណៈ​ដ៏​បរិសុទ្ធ ។ ផ្ទុយ​នឹង​មន្ទិល​របស់​មនុស្ស​មួយ​ចំនួន នោះ​រឿង​ខុស និង​ត្រូវ គឺ មាន​ពិតមែន ។ សេចក្តីពិត​ដ៏​ឥតខ្ចោះ—សេចក្តីពិត​ដ៏​អស់កល្ប​ជានិច្ច គឺ មាន​ពិតប្រាកដ​មែន ។ គ្រោះកាច​មួយ​ក្នុង​ចំណោម​គ្រោះកាច​ទាំងឡាយ​នៅ​សម័យ​របស់​យើង​គឺថា មាន​មនុស្ស​តិចតួច​ណាស់​ដែល​ដឹង​ថា​ត្រូវ​ងាក​ទៅរក​សេចក្តីពិត​នៅ​ឯណា ។ ខ្ញុំ​អាច​ធានា​ដល់​បងប្អូន​បាន​ថា អ្វី​ដែល​បងប្អូន​នឹង​ស្តាប់​ឮ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក គឺជា​សេចក្តីពិត​ដ៏​បរិសុទ្ធ ។

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ​គឺ​មាន​អានុភាព​ណាស់ ។ វា​ផ្លាស់ប្តូរ​ជីវិត​មនុស្ស​គ្រប់គ្នា​ដែល​យល់​ពី​គោលលទ្ធិ​នេះ ហើយ​ស្វែងរក​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ជួយ​យើង​ឲ្យ​រកឃើញ និង​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ។ ការបន្ត​នៅលើ​ផ្លូវ​តូចចង្អៀត ប៉ុន្តែ​ត្រូវបាន​កំណត់​យ៉ាងច្បាស់​នោះ នឹង​ធ្វើ​ឲ្យ​យើង​មានភាព​ស័ក្តិសម​ដើម្បី​ទទួល​នូវអ្វីៗ​ទាំងអស់​ដែល​ព្រះ​មាន​នៅទីបំផុត ។ គ្មាន​អ្វី​មាន​តម្លៃ​ជាង អ្វីៗ​ទាំងអស់ ដែល​ព្រះវរបិតាសួគ៌​របស់​យើង​មាន​នោះ​ទេ !

ជា​ចុងក្រោយ វិវរណៈ​ដ៏​បរិសុទ្ធ​សម្រាប់​សំណួរ​នៅក្នុង​ដួងចិត្ត​របស់​បងប្អូន​នឹង​ធ្វើ​ឲ្យ​សន្និសីទ​នេះ​មានតម្លៃ និង​មិនអាច​បំភ្លេច​បាន​ឡើយ ។ ប្រសិនបើ​បងប្អូន​មិនទាន់​បាន​ស្វែងរក​ការផ្តល់​ការងារបម្រើ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​បងប្អូន​ឲ្យស្តាប់ឮ​អ្វី​ដែល​ព្រះ​អម្ចាស់​ចង់​ឲ្យ​បងប្អូន​ស្តាប់​នៅអំឡុង​ពេល​ពីរថ្ងៃ​នេះ​ទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​វា​ឥឡូវ​នេះ ។ សូម​ធ្វើ​ឲ្យ​សន្និសីទ​នេះ​ក្លាយ​ជា​ពេល​នៃ​ការទទួល​យក​សារលិខិត​មក​ពី​ព្រះអម្ចាស់ តាមរយៈ​អ្នក​បម្រើ​ទាំងឡាយ​របស់​ទ្រង់ ។ សូម​រៀន​អនុវត្ត​អ្វីៗ​ទាំងនេះ​នៅក្នុង​ជីវិត​របស់​បងប្អូន ។