« សាមញ្ញ—ស្រស់ស្អាត » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២១ ។
សម័យប្រជុំរសៀលថ្ងៃសៅរ៍
សាមញ្ញ—ស្រស់ស្អាត
ការដកស្រង់
ដើម្បីទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច យើងត្រូវតែ « មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ » [ មរ៉ូណៃ ១០:៣២ ] ។ នៅពេលយើងមករកព្រះគ្រីស្ទ ហើយជួយអ្នកដទៃឲ្យធ្វើដូចគ្នា នោះយើងចូលរួមក្នុងកិច្ចការនៃសេចក្តីសង្រ្គោះ និងភាពតម្កើងឡើងរបស់ព្រះ ដែលផ្ដោតលើការទទួលខុសត្រូវដែលបានតែងតាំងមកពីព្រះ ។ ការទទួលខុសត្រូវដ៏ទេវភាពទាំងនេះបានតម្រង់ទៅតាមកូនសោបព្វជិតភាពដែលបានស្តារឡើងវិញដោយ ម៉ូសេ អេលីយ៉ាស និងអេលីយ៉ា ដែលមានកត់ត្រា នៅក្នុងកណ្ឌទី ១១០ នៃគោលលទ្ធិ និងសេចក្តីសញ្ញា ហើយនិងបញ្ញត្តិធំទីពីរដែលព្រះយេស៊ូវគ្រីស្ទបានប្រទានដល់យើង ឲ្យស្រឡាញ់អ្នកជិតខាងរបស់យើងដូចជាខ្លួនរបស់យើង ។ វាមាននៅលើទំព័រពីរដំបូងនៃ ក្បួនខ្នាតទូទៅ ដែលបានធ្វើបច្ចុប្បន្នភាព ដែលដាក់ឲ្យសមាជិកទូទៅប្រើប្រាស់ ។ …
-
ការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ
-
ការមើលថែដល់អ្នកខ្វះខាត
-
ការអញ្ជើញមនុស្សទាំងអស់ឲ្យមកទទួលយកដំណឹងល្អ
-
ការបង្រួបបង្រួមក្រុមគ្រួសារសម្រាប់ភាពអស់កល្ប
បងប្អូនអាចមើលឃើញដូចខ្ញុំដែរ ៖ ជាផែនទីបង្ហាញផ្លូវមួយដើម្បីត្រលប់ទៅកាន់ព្រះវរបិតាសួគ៌ាជាទីស្រឡាញ់របស់យើងវិញ ។ …
គេនិយាយថា ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ « សាមញ្ញ និងស្រស់ស្អាត » ។ ប៉ុន្តែពិភពលោកនេះមិនដូច្នោះទេ ។ វាពិបាក ស្មុគស្មាញ និងពោរពេញទៅដោយភាពច្របូកច្របល់ និងជម្លោះ ។ យើងមានពរ នៅពេលយើងរៀនកុំឲ្យភាពស្មុគស្មាញ ដែលវាជារឿងទូទៅនៅក្នុងពិភពលោកនេះ ចូលមកជ្រៀតជ្រែករបៀបដែលយើងទទួល និងអនុវត្តដំណឹងល្អ ។ …
… យើងទាំងអស់គ្នាគួរតែខិតខំធ្វើឲ្យដំណឹងល្អមានភាពសាមញ្ញ—នៅក្នុងជីវិត ក្រុមគ្រួសារ ថ្នាក់រៀន និងកូរ៉ុម ព្រមទាំងវួដ និងស្ដេករបស់យើងផងដែរ ។