២០២១
សេចក្តី​ស្រឡាញ់​នៃ​ព្រះ ៖ សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សេចក្តី​ស្រឡាញ់​នៃ​ព្រះ ៖ សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

សេចក្តី​ស្រឡាញ់​នៃ​ព្រះ ៖ សេចក្ដី​រីករាយ​បំផុត​ដល់​ព្រលឹង

ការដកស្រង់

ព្រះគម្ពីរ

យើង​អាច​ស្រមៃមើល​សេចក្តី​ស្រឡាញ់​នៃ​ព្រះ ថាជា​ពន្លឺ​ដែល​ចែងចាំង​ចេញពី​ដើមឈើ​ជីវិត ដែល​សាយ​សព្វ​ខ្លួនវា​នៅលើ​ផែនដី​ទាំងមូល ចូលទៅ​ក្នុង​ចិត្ត​របស់​កូនចៅ​មនុស្ស ។ ពន្លឺ និង​សេចក្តី​ស្រឡាញ់​នៃ​ព្រះ ជ្រាបចូល​ទៅ​ក្នុង​រាល់​ការបង្កើត​របស់​ទ្រង់​ទាំងអស់ ។

មាន​ពេលខ្លះ យើង​យល់​ច្រឡំ​ដោយ​គិតថា​យើង​អាច​ទទួល​អារម្មណ៍​សេចក្តី​ស្រឡាញ់​របស់​ព្រះ ក្រោយពី យើង​បាន​ដើរតាម​ដំបង​ដែក ហើយ​ទទួលទាន​ផ្លែឈើ​នោះ ។ សេចក្តី​ស្រឡាញ់​របស់ព្រះ​មិន​ត្រឹមតែ​ទទួល​បាន​ដោយ​អស់​អ្នក​ដែល មក រក​ដើមឈើ​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ថាមពល​ដែល​ជំរុញ​យើង​ឲ្យ ស្វែងរក ដើមឈើ​នោះ​ទៀត​ផង ។ …

សេចក្តី​ស្រឡាញ់​នៃ​ព្រះ​មិន​មាន​នៅក្នុង កាលៈទេសៈ​ទាំងឡាយ នៃ​ជីវិត​របស់​យើង​ទេ ប៉ុន្តែ​គឺ​នៅ​ក្នុង វត្តមាន របស់​ទ្រង់​នៅ​ក្នុង​ជីវិត​របស់​យើង ។ យើង​ដឹង​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ នៅពេល​យើង​ទទួល​បាន​កម្លាំង​ដ៏​លើសលប់​ពីខ្លួនរបស់​យើង​មាន ហើយ​នៅ​ពេល​ដែល​ព្រះវិញ្ញាណ​របស់​ទ្រង់​នាំមក​នូវ សេចក្ដី​សុខសាន្ដ ការលួងលោម​ចិត្ត និង​ការដឹកនាំ ។ មានពេល​ខ្លះ វា​អាច​ជា​ការពិបាក​ក្នុង​ការទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់ទ្រង់ ។ យើង​អាច​អធិស្ឋាន​សូមឲ្យ​ភ្នែក​យើង​បើក​ដើម្បី​ឃើញ​ព្រះហស្ត​របស់ទ្រង់​នៅក្នុង​ជីវិត​របស់​យើង និង​មើល​ឃើញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​នៅក្នុង​ភាពដ៏​ស្រស់​ស្អាត​នៃ​ការបង្កើត​ទាំងឡាយ​របស់ទ្រង់ ។

នៅពេល​យើង​សញ្ជឹងគិត​អំពី​ព្រះជន្ម និង​ពលិកម្ម​ដ៏​និរន្ដរ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​អាច​ចាប់ផ្តើម​យល់​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​យើង ។ …

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់ និង​ព្រះអង្គ​សង្រ្គោះ​របស់​យើង​ពិតជា​បាន​សុគត​ដើម្បី​យើង​ម្នាក់ៗពិត​មែន ។ វា​គឺជា​ការបង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដ៏​គ្មាន​ទីបញ្ចប់​របស់​ទ្រង់​ចំពោះ​យើង និង​ចំពោះ​ព្រះវរបិតា​របស់​ទ្រង់ ។ …

សូម​យើង​ទាំងអស់គ្នា​បើក​ដួងចិត្ត​របស់​យើង​ដើម្បី​ទទួល​បាន​នូវ​សេចក្តី​ស្រឡាញ់​ដ៏បរិសុទ្ធ ដែល​ព្រះ​មាន​ចំពោះ​យើង ហើយ​បន្ទាប់មក​បញ្ចេញ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​តាម​អ្វី​ដែល​យើង​មាន និង​ធ្វើ ។