២០២១
ការស្តារ​ឡើងវិញ​ប្រចាំ​ថ្ងៃ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សេចក្ដី​ស្រឡាញ់​នៃ​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ តុលា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

ការស្តារ​ឡើងវិញ​ប្រចាំ​ថ្ងៃ

ការ​ដកស្រង់

ក្មេង​ស្រី​នៅលើ​ជណ្ដើរ​នៅឯ​ទីវាល ឈោង​ចាប់​ពន្លឺ​ដែល​នៅ​លើ​ក្បាល

តើ​វា​មិនគួរ​ឲ្យ​ចាប់អារម្មណ៍​ទេ​ឬ ដែល​កត្តា​តូចតាច ដែល​គិត​ថា​មិន​សូវ​សំខាន់ អាច​ធ្វើឲ្យ​មាន​ភាពខុសគ្នា​ខ្លាំង​នៅក្នុង​ជីវិត​របស់​យើង​នោះ ? …

ការផ្លាស់ប្តូរ​ភាគច្រើន​នៃ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង—ទាំង​វិជ្ជមាន និង​អវិជ្ជមាន—កើត​ឡើង​បន្ដិច​ម្ដងៗ មួយ​ជំហាន​ម្ដងៗ ។ …

… យើង​មាន​សញ្ញា​សម្គាល់​ផ្លូវ​ដែល​អាច​ទុកចិត្ត និង​មើលឃើញ ដែល​យើង​អាចប្រើ​ដើម្បី​វាយតម្លៃ​ពី​គន្លង​ផ្លូវ​របស់​យើង​បាន ។

ចុះ​តើ​សញ្ញា​សម្គាល់​ទាំងនេះ​គឺជា​អ្វី ?

ប្រាកដណាស់ វា​រួមមាន​ការអធិស្ឋាន​ប្រចាំ​ថ្ងៃ និង​ការសញ្ជឹងគិត​ពី​បទគម្ពីរ និង​ការប្រើប្រាស់​ឧបករណ៍​ដ៏បំផុស​គំនិត​ដូចជា​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ។ ជារៀង​រាល់ថ្ងៃ យើង​អាច​ខិតទៅជិត​បល្ល័ង្ក​របស់​ព្រះ​ដោយ​ការបន្ទាប​ខ្លួន និង​ភាពស្មោះត្រង់ ។ យើង​អាច​ពិចារណា​ពី​សកម្មភាព​របស់​យើង ហើយ​ពិនិត្យមើល​ពេលវេលា​របស់​យើង​ក្នុង​មួយថ្ងៃ—ដោយ​ពិចារណា​ពី​ឆន្ទៈ និង​បំណង​ប្រាថ្នា​របស់​យើង ពេល​ពិចារណា​ពី​ព្រះទ័យ​របស់​ទ្រង់ ។ …

សូម​គិតពី​រឿង​នេះ​ថាជា ការស្តារ​ឡើងវិញ​ប្រចាំថ្ងៃ របស់​បងប្អូន​ផ្ទាល់ ។ នៅក្នុង​ដំណើរ​របស់​យើង​ក្នុងនាម​ជា​សិស្ស​របស់​ព្រះគ្រីស្ទ​ពេញ​មួយ​ជីវិត នោះ​យើង​ដឹង​ថា វា​ងាយ​នឹង​វង្វេង​ខ្លាំង​ប៉ុណ្ណា ។ ប៉ុន្តែ ដូចជា​ការវង្វេង​តិចតួច​អាច​ទាញយើង​ចេញពី​ផ្លូវ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ដែរ ដូច្នេះ​សកម្មភាព​តូចតាច និង​សាមញ្ញ​ក៏​អាចទាញ​យើង​ឲ្យ​សម្របខ្លួន​ឡើងវិញ ដើម្បី​នាំយើង​អោយ​ត្រឡប់​មក​វិញ​ជាក់ជា​ពុំខាន​ផងដែរ ។ …

… យើង​អាច​រុករក​ផ្លូវ​យើង​ដោយ​ឆ្លងកាត់​ភាពងងឹត និង​ការសាកល្បង​នៃ​ជីវិត​នេះ ហើយ​រកឃើញ​ផ្លូវ​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​របស់​យើង​វិញ ប្រសិន​បើ​យើង​ស្វែងរក និង​ទទួល​យក​សញ្ញា​សម្គាល់​ខាង​វិញ្ញាណ ដែល​ទ្រង់​បាន​ប្រទាន​មក ឱប​ក្រសោប​វិវរណៈ​ផ្ទាល់ខ្លួន ហើយ​ខិតខំ ស្ដារ​ឡើងវិញ​ប្រចាំ​ថ្ងៃ ។ នេះ​គឺជា​របៀប​ដែល​យើង​ក្លាយជា​សិស្ស​ដ៏ពិត​របស់​ព្រះអង្គ​សង្រ្គោះ​ជាទី​ស្រឡាញ់​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។