២០២១
ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចារ​ផ្លាស់ប្ដូរ​បាន​ទេ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចារ​ផ្លាស់ប្ដូរ​បាន​ទេ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចារ​ផ្លាស់ប្ដូរ​បាន​ទេ

ការ​ដកស្រង់

ពន្លឺ​ចាំង​ចូល​ទៅក្នុង​រូងភ្នំ

នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា « ព្រះអម្ចាស់​បាន​បំផុស​គំនិត​ខ្ញុំ​អំពី​សារៈសំខាន់​នៃ​ឈ្មោះដែលទ្រង់​​បាន​បើក​សម្ដែង​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ » [ « The Name of the Church » ថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៨ នៅលើ​គេហទំព័រ newsroom.ChurchofJesusChrist.org ] ។ …

សំណួរ​ដ៏ល្អ​មួយ​បាន​លេច​ឡើង ៖ ហេតុអ្វី​ឥឡូវ​នេះ កាល​ដែល​យើង​បាន​ប្រើ​ឈ្មោះ​ហៅក្រៅ « មរមន » នេះ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​នោះ ? ចុះ « ក្រុម​ចម្រៀង​រោងឧបោសថ​មរមន » វីដេអូ​ពាណិជ្ជកម្ម « ខ្ញុំ​ជា​ពួកមរមន » ចម្រៀង​អង្គការ​បឋមសិក្សា « I Am a Mormon Boy ( ខ្ញុំ​ជា​កុមារា​មរមន ) » នោះ ?

គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ពុំអាច​ផ្លាស់ប្ដូរ​បាន​នោះ​ទេ ហើយ​វា​អស់កល្ប​អស់កាល​ជានិច្ច ។ ប៉ុន្ដែជំហាន​ដ៏ជាក់លាក់ និង​សំខាន់​នៃ​កិច្ចការ​របស់​ព្រះអង្គ​សង្គ្រោះ ត្រូវបាន​បើក​សម្ដែង​នៅក្នុង​ពេល​ដ៏​ត្រឹមត្រូវ​របស់​វា ។ …

សូម​អរគុណ​ដល់​បងប្អូន​សម្រាប់​ការខិតខំ​ដ៏ប្រពៃ​របស់​បងប្អូន ដើម្បី​បង្កើន​ការប្រើ​ឈ្មោះ​ពិត​របស់​សាសនាចក្រ ។ …

ព្រះអម្ចាស់​បាន​ពង្រីក​ដល់​ការខិតខំ​របស់​យើង ក្នុង​ការកែសម្រួល​ឈ្មោះ​ដែល​គេ​ហៅ​សាសនាចក្រ​ជា​យូរ​មកហើយ​នោះ ។ …

មាន​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​រាប់​រយ​ម៉ឺន​នាក់ ដែល​បាន​ប្រកាស​ដោយ​សេចក្ដី​ក្លាហាន​ពី​ឈ្មោះ​របស់​សាសនាចក្រ ។ នៅពេល​យើង​ធ្វើ​ចំណែក​របស់​យើង នោះ​អ្នកដទៃ​នឹង​ធ្វើតាម ។ …

« ឈ្មោះ​របស់​សាសនាចក្រ​ពុំ​អាច​ចរចារផ្លាស់ប្ដូរ​បាន​ទេ » ។ ចូរ​យើង​ឆ្ពោះ​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ ។ នៅ​ពេល​យើង​ស្ម័គ្រចិត្ត​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់​ដូច​ដែល​បាន​បង្ហាញ​តាម​រយៈ​ព្យាការី​នៅរស់​របស់​ទ្រង់ ដែល​តម្រូវឲ្យ​មាន​ភាពរាបទាប និង​ការលះបង់ ជា​ពិសេស​ទោះជា​វាផ្ទុយ​នឹង​ការគិត​ដំបូង​របស់​យើង​ក្ដី នោះ​ព្រះអម្ចាស់​ប្រទាន​ពរ​ដល់​យើង​ដោយ​មាន​នូវ​ថាមពល​ខាង​វិញ្ញាណ​បន្ថែម​ ហើយ​បញ្ជូន​ទេវតា​របស់​ទ្រង់​មក​គាំទ្រ​យើង​ និង​ឈរ​នៅ​ក្បែរ​យើង ។ យើង​ទទួល​បាន​ការបញ្ជាក់​ពី​ព្រះអម្ចាស់ និង​ការយល់ព្រម​ពី​ទ្រង់ ។