« សេចក្តីជំនឿឲ្យទូលសូម បន្ទាប់មកប្រព្រឹត្តតាម » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
សម័យប្រជុំពេលរសៀលថ្ងៃសៅរ៍
សេចក្តីជំនឿឲ្យទូលសូម បន្ទាប់មកប្រព្រឹត្តតាម
ការដកស្រង់
របៀបដើម្បីទទួលវិវរណៈមកពីព្រះពុំបានផ្លាស់ប្ដូរនោះទេ ចាប់តាំងពីសម័យរបស់លោកអ័ដាម និងនាងអេវ៉ា ។ វាដូចគ្នាសម្រាប់អ្នកបម្រើដែលព្រះអម្ចាស់បានហៅទាំងអស់ តាំងពីដើមរហូតមកដល់ពេលបច្ចុប្បន្ននេះ ។ វាដូចគ្នាសម្រាប់បងប្អូន និងខ្ញុំ ។ វាតែងតែធ្វើឡើងតាមរយៈការអនុវត្តសេចក្ដីជំនឿ ជានិច្ច។ …
… បងប្អូនមានសំណួរ ដែលបងប្អូនចង់ស្វែងរកចម្លើយ ។ បងប្អូនមានសេចក្ដីជំនឿយ៉ាងហោចណាស់ល្មមគ្រប់គ្រាន់ ដើម្បីសង្ឃឹមថា បងប្អូននឹងទទួលបានចម្លើយមកពីព្រះអម្ចាស់ តាមរយៈអ្នកបម្រើទាំងឡាយរបស់ទ្រង់ ។ បងប្អូននឹងគ្មានឱកាសដើម្បីសួរឲ្យឮៗរកចម្លើយពីអ្នកឡើងនិយាយទេ ប៉ុន្ដែបងប្អូនអាចទូលសួរដល់ព្រះវរបិតាជាទីស្រឡាញ់របស់បងប្អូននៅក្នុងការអធិស្ឋានបាន ។
មកពីបទពិសោធន៍ខ្ញុំដឹងថា ចម្លើយនឹងកើតមានត្រូវនឹងតម្រូវការ និងការរៀបចំខាងវិញ្ញាណរបស់បងប្អូន ។ …
បើសេចក្ដីជំនឿរបស់បងប្អូនលើព្រះយេស៊ូវគ្រីស្ទ បាននាំឲ្យដួងចិត្តទន់ទាបដោយឥទ្ធិពលនៃដង្វាយធួនរបស់ទ្រង់ នោះបងប្អូននឹងអាចស្ដាប់ឮការខ្សឹបប្រាប់ចម្លើយចំពោះការអធិស្ឋានរបស់បងប្អូន មកពីព្រះវិញ្ញាណបានកាន់តែខ្លាំងឡើង ។ …
កាលណាសេចក្ដីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទដឹកនាំយើងឲ្យទូលសូមចម្លើយពីព្រះវរបិតា នោះសេចក្ដីជំនឿនោះក៏នឹងនាំឲ្យមានឥទ្ធិពលដ៏ទន់ភ្លន់របស់ព្រះអង្គសង្គ្រោះ ល្មមគ្រប់គ្រាន់ឲ្យយើងស្ដាប់ឮការដឹកនាំរបស់ទ្រង់ ហើយមានការតាំងចិត្ត និងរំភើបចិត្តដើម្បីគោរពតាមផងដែរ ។ …
ខ្ញុំមានទីបន្ទាល់ថា ថ្មដែលយើងឈរនៅលើនេះគឺជាសាក្សីរបស់យើងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ថានេះគឺជាសាសនាចក្ររបស់ទ្រង់ ដែលទ្រង់ដឹកនាំដោយផ្ទាល់ ហើយថាប្រធាន រ័សុល អិម ណិលសុន គឺជាព្យាការីនៅរស់របស់ទ្រង់នាពេលបច្ចុប្បន្ននេះ ។ …
ខ្ញុំអធិស្ឋានសូមឲ្យបងប្អូនអាចមានសាក្សីដូចគ្នានេះផងដែរ ។