« ចាំបាច់ត្រូវមានព្រះវិហារមួយ » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
សម័យប្រជុំព្រឹកថ្ងៃសៅរ៍
ចាំបាច់ត្រូវមានព្រះវិហារមួយ
ការដកស្រង់
នៅថ្ងៃនេះ សារលិខិតរបស់ខ្ញុំគឺទាក់ទងទៅនឹងមនុស្សដែលប្រកាន់ខ្ជាប់ខាងសាសនាដ៏ល្អបែបនេះ ដែលបានឈប់ទៅ ឬឈប់ចូលរួមនៅក្នុងព្រះវិហារនានារបស់ពួកគេ ។ នៅពេលខ្ញុំនិយាយថា « ព្រះវិហារនានា » ខ្ញុំរាប់បញ្ចូលសាលាប្រជុំ វិហារអ៊ីស្លាម ឬអង្គការសាសនាផ្សេងៗទៀតផងដែរ ។ យើងមានកង្វល់ថា ការចូលរួមនៅគ្រប់ទីកន្លែងទាំងនេះមានការធ្លាក់ចុះយ៉ាងខ្លាំងនៅគ្រប់ប្រទេស ។ …
ការចូលរួម និងសកម្មភាពនៅក្នុងព្រះវិហារមួយ ជួយយើងឲ្យក្លាយជាមនុស្សកាន់តែប្រសើរឡើង ហើយជះឥទ្ធិពលកាន់តែខ្លាំងលើជីវិតរបស់មនុស្សដទៃផងដែរ ។ …
… នៅក្នុងព្រះវិហារ យើងប្រាស្រ័យទាក់ទងនឹងមនុស្សល្អៗដែលខិតខំបម្រើព្រះ ។ ការណ៍នេះរំឭកយើងថា យើងមិនមែនឯកានៅក្នុងសកម្មភាពសាសនានានារបស់យើងទេ ។ យើងគ្រប់គ្នាត្រូវការការប្រាស្រ័យទាក់ទងនឹងមនុស្សដទៃ ហើយការប្រាស្រ័យទាក់ទងក្នុងព្រះវិហារ គឺជាបទពិសោធន៍ដ៏ល្អបំផុតមួយចំនួនសម្រាប់យើង ។ …
… សមាជិកដែលបោះបង់ការចូលរួមក្នុងសាសនាចក្រ និងពឹងផ្អែកតែលើភាពខាងវិញ្ញាណផ្ទាល់ខ្លួន ដោយញែកខ្លួនពួកគាត់ចេញពីកត្តាចាំបាច់ក្នុងដំណឹងល្អទាំងនេះ ៖ អំណាច និងពរជ័យនៃបព្វជិតភាព ភាពពេញលេញនៃគោលលទ្ធិដែលបានស្ដារឡើងវិញ និងការលើកទឹកចិត្ត និងឱកាសដើម្បីអនុវត្តគោលលទ្ធិនោះ ។ …
បន្ថែមពីលើការទទួលអារម្មណ៍នូវសេចក្ដីសុខសាន្ត និងអំណរតាមរយៈភាពជាដៃគូនៃព្រះវិញ្ញាណ សមាជិកដែលចូលរួមក្នុងសាសនាចក្ររបស់យើងរីករាយនឹងផលផ្លែនៃការរស់នៅតាមដំណឹងល្អ ដូចជាពរជ័យនៃការរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ព្រមទាំងការរីកចម្រើនខាងផ្នែកសម្ភារ និងខាងវិញ្ញាណ ដែលបានសន្យាសម្រាប់ការរស់នៅតាមក្រឹត្យវិន័យនៃដង្វាយមួយភាគក្នុងដប់ ។ …
… ភាពពេញលេញនៃគោលលទ្ធិ និងពិធីបរិសុទ្ធនៃការសង្គ្រោះ និងការតម្កើងឡើងរបស់វាមានតែនៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញនេះប៉ុណ្ណោះ ។