២០២១
សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន​នៅក្នុង​គ្រាលំបាក
ខែ វិច្ឆិកា ឆ្នាំ ២០២១


« សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន​នៅក្នុង​គ្រាលំបាក » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ព្រឹក​ថ្ងៃ​អាទិត្យ

សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន​នៅក្នុង​គ្រាលំបាក

ការ​ដកស្រង់

ព្រះអាទិត្យ​រៀបលិច​នៅផែ​មួយ​លើ​ឈូងសមុទ្រ

គ្មាន​ការសន្យា ឬ​ធានា​ថា មាន​សេចក្ដី​សុខសាន្ដ​ក្នុង​ពិភពលោក​នេះ រហូត​ដល់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

ទោះយ៉ាងណា សេចក្ដី​សុខសាន្ដ ផ្ទាល់ខ្លួន អាច​កើត​មានឡើង ថ្វីបើ​មាន​កំហឹង ការទាស់ទែង​គ្នា និង​ការបែងចែក​គ្នា ដែល​ធ្វើឲ្យ​ពិភពលោក​របស់​យើង​សព្វថ្ងៃ​ត្រូវ​អន្ដរាយ និង​ពុក​រលួយ​ក្ដី ។ ការស្វែងរក​សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន ពុំដែល​សំខាន់​ខ្លាំង​ដូច​ពេល​នេះ​ទេ ។ …

ខណៈ​ដែល​យើង​នៅតែ​បន្ដ​ខិតខំ​ធ្វើឲ្យ​មាន​សេចក្ដី​សុខសាន្ដ​ជា​សាកល នោះ​យើង​ដឹងថា យើង​អាច​មាន​សេចក្ដី​សុខសាន្ដ​ផ្ទាល់ខ្លួន​បាន ដូចដែល​ព្រះគ្រីស្ទ​បាន​បង្រៀន ។ គោលការណ៍​នេះ​មាន​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៖ « ប៉ុន្តែ​ចូរ​រៀន​ចុះ​ថា អ្នកណា​ដែល​ប្រព្រឹត្ត​កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដី​សុចរិត នោះ​នឹង​បាន​ទទួល​រង្វាន់​របស់​ខ្លួន គឺ​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​នៅ​បរលោក » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៩:២៣ ] ។

តើ « កិច្ចការ​ទាំងឡាយ​ដោយ​សេចក្ដី​សុចរិត » ណា​ខ្លះ ដែល​នឹង​ជួយ​យើង​ឲ្យ​ដោះស្រាយ​ជម្លោះ និង​កាត់​បន្ថយ​ការទាស់ទែង​គ្នា ហើយ​រកឃើញ​សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ ? ការបង្រៀន​ទាំងអស់​របស់​ព្រះគ្រីស្ទ ចង្អុល​ទៅកាន់​ទិសដៅ​នេះ ។ ខ្ញុំ​នឹង​លើកឡើង​ការបង្រៀន​ពីរបី ដែល​ខ្ញុំ​ជឿថា​មាន​សារៈសំខាន់​ជា​ពិសេស ។

ទីមួយ ៖ ស្រឡាញ់​ព្រះ រស់នៅ​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ និង​អភ័យទោស​ឲ្យ​មនុស្ស​គ្រប់គ្នា ។ …

ទីពីរ ៖ ស្វែងរក​ផលផ្លែ​នៃ​ព្រះវិញ្ញាណ ។ …

ទីបី ៖ អនុវត្ត​សិទ្ធិ​ជ្រើសរើស​ដើម្បី​រើសយក​សេចក្ដី​សុចរិត ។ …

ទីបួន ៖ ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅក្នុង​ដួងចិត្ត និង​លំនៅដ្ឋាន​របស់​យើង ។ …

ទីប្រាំ ៖ ធ្វើតាម​ការព្រមាន​របស់​ព្យាការី​យើង​ក្នុង​ពេល​ថ្មីៗនេះ ។ …

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​ផ្ដល់​សាក្សី​ផ្ទាល់​ក្នុង​នាម​ជា​សាវក​ថា ព្រះយេស៊ូវ​គ្រីស្ទ ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​នៃ​ពិភពលោក​នេះ ដឹកនាំ និង​ណែនាំ​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។ ជីវិត និង​បេសកកម្ម​ដ៏​ធួន​របស់​ទ្រង់ គឺជា​ប្រភព​ដ៏ពិត​នៃ​សេចក្ដី​សុខសាន្ដ ។ ទ្រង់​គឺជា « ម្ចាស់​នៃ​មេត្រីភាព » ។