« សូមយាងព្រះគ្រីស្ទឲ្យនិពន្ធដំណើររឿងរបស់បងប្អូន » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
សម័យប្រជុំព្រឹកថ្ងៃអាទិត្យ
សូមយាងព្រះគ្រីស្ទឲ្យនិពន្ធដំណើររឿងរបស់បងប្អូន
ការដកស្រង់
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអង្គសង្រ្គោះគឺជា « មេផ្តើម ហើយជាមេសម្រេចសេចក្តីជំនឿរបស់យើង » [ ហេព្រើរ ១២:២ ] ។ តើបងប្អូននឹងយាងទ្រង់ឲ្យធ្វើជាមេផ្តើម ហើយជាមេសម្រេចនៃដំណើររឿងរបស់បងប្អូនដែរឬទេ ? …
ពិតណាស់ គោលការណ៍ដ៏ពិសេសនៃសិទ្ធិជ្រើសរើសអនុញ្ញាតឲ្យយើងនិពន្ធដំណើររឿងរបស់យើង ផ្ទាល់ បាន—ដាវីឌអាចទៅផ្ទះវិញ ដើម្បីទៅមើលចៀមបាន ។ ប៉ុន្ដែព្រះយេស៊ូវគ្រីស្ទត្រៀមព្រះកាយ ដើម្បីប្រើយើងជាឧបករណ៍ដ៏ទេវភាព ជាខ្មៅដៃដ៏ស្រួចនៅក្នុងព្រះហស្ដទ្រង់ ដើម្បីនិពន្ធរឿងស្នាដៃឯក ! …
… ការទុកឲ្យព្រះឈ្នះ ការអនុញ្ញាតឲ្យទ្រង់ធ្វើជាមេផ្តើម ហើយជាមេសម្រេចនៃដំណើររឿងរបស់យើង ពិតជាតម្រូវឲ្យយើងកាន់តាមព្រះបញ្ញត្តិរបស់ទ្រង់ និងសេចក្ដីសញ្ញាដែលយើងបានចុះ ។ គឺតាមរយៈការរក្សាព្រះបញ្ញត្តិ និងសេចក្ដីសញ្ញារបស់យើង ទើបបើកឲ្យមានការប្រាស្រ័យទាក់ទងមួយ ដើម្បីឲ្យយើងទទួលបានវិវរណៈតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ។ ហើយគឺតាមរយៈការបើកសម្ដែងនៃព្រះវិញ្ញាណ ទើបយើងស្គាល់ព្រះហស្ដរបស់លោកចៅហ្វាយ ដែលកំពុងនិពន្ធដំណើររឿងរបស់យើងជាមួយនឹងយើង ។ …
ហេតុអ្វីយើងចង់ឲ្យព្រះអង្គសង្គ្រោះធ្វើជាមេផ្តើម ហើយជាមេសម្រេចនៃដំណើររឿងរបស់យើង ? ដោយសារទ្រង់ជ្រាបពីសក្ដានុពលរបស់យើងយ៉ាងល្អឥតខ្ចោះ ទ្រង់នឹងនាំយើងទៅកន្លែង ដែលយើងមិនអាចស្រមៃចេញដោយខ្លួនឯង ។ ទ្រង់អាចធ្វើឲ្យយើងក្លាយជាដាវីឌ ឬនាងអេសធើរ ។ ទ្រង់នឹងលុតដំយើង ហើយសម្រិតសម្រាំងយើង ដើម្បីក្លាយកាន់តែដូចជាទ្រង់ ។ អ្វីៗដែលយើងនឹងសម្រេចបាន នៅពេលយើងធ្វើសកម្មភាពដោយមានសេចក្ដីជំនឿកាន់តែខ្លាំង នឹងបង្កើនសេចក្តីជំនឿរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ ។ …
យើងនឹងត្រូវជំនុំជម្រះតាមបញ្ជីជីវិតរបស់យើង ។ យើងអាចជ្រើសរើសដើម្បីសរសេរដំណើររឿងងាយៗសម្រាប់ខ្លួនយើងបាន ។ ឬយើងអាចអនុញ្ញាតឲ្យលោកចៅហ្វាយធ្វើជាមេផ្ដើម និងមេបញ្ចប់ និពន្ធដំណើររឿងរបស់យើងជាមួយនឹងយើង ដោយអនុញ្ញាតឲ្យតួដែលទ្រង់តម្រូវឲ្យយើងលេងនោះ មានអាទិភាពលើមហិច្ឆិតាផ្សេងទៀត ។
សូមអនុញ្ញាតឲ្យព្រះគ្រីស្ទធ្វើជាមេផ្តើម ហើយជាមេសម្រេចនៃដំណើររឿងរបស់បងប្អូន !