« ចូរមករកព្រះគ្រីស្ទហើយសូមកុំមកតែម្នាក់ឯងឡើយ » ដើម្បីកម្លាំងនៃយុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។
សម័យប្រជុំព្រឹកថ្ងៃសៅរ៍
ចូរមករកព្រះគ្រីស្ទហើយសូមកុំមកតែម្នាក់ឯងឡើយ
ការដកស្រង់
តើប្អូនដែលធ្លាប់មានអារម្មណ៍ងឿងឆ្ងល់ដែរឬទេថា តើព្រះវរបិតាសួគ៌ស្គាល់ប្អូនជានរណា ឬទ្រង់ត្រូវការប្អូនដែរឬទេ ? យុវវ័យជាទីស្រឡាញ់ និងប្អូនៗទាំងអស់គ្នា ខ្ញុំសូមថ្លែងទីបន្ទាល់ថា ចា៎ស ! ព្រះអម្ចាស់មានផែនការមួយសម្រាប់ប្អូន ។ ទ្រង់បានរៀបចំប្អូនៗសម្រាប់សម័យនេះ នៅពេលនេះ ដើម្បីពង្រឹង និងជំរុញសេចក្តីល្អសម្រាប់កិច្ចការដ៏មហិមារបស់ទ្រង់ ។ ពួកយើងត្រូវការប្អូនៗ ! ពិតប្រាកដណាស់ កិច្ចការនេះមិនអាចសំខាន់បានឡើយ បើគ្មានប្អូនៗនោះ ! …
… ចូរមកឯព្រះគ្រីស្ទ ។ សូមមកឥឡូវនេះ ប៉ុន្តែមិនមែនមកតែម្នាក់ឯងនោះឡើយ ! …
សូមចងចាំថា របៀបមួយដែលប្អូនៗអាចកែលម្អពិភពលោកនេះគឺ ត្រូវរៀបចំពិភពលោកនេះសម្រាប់ព្រះគ្រីស្ទ ដោយការអញ្ជើញមនុស្សគ្រប់គ្នាឲ្យធ្វើតាមទ្រង់ ។ …
ទ្រង់ញាណដឹងអំពីទុក្ខលំបាក របស់យើង ផងដែរ ហើយត្រាស់ហៅ ឲ្យនាំអស់អ្នកដែលថប់បារម្ភ និងធ្លាក់ទឹកចិត្ត អ្នកដែលនឿយហត់ អ្នកដែលឆ្មើងឆ្មៃ និងភាន់ច្រឡំ អ្នកដែលឯកោ ឬអស់អ្នកដែល « រងទុក្ខដោយហេតុណាផ្សេងទៀត » ។
… តើប្អូនៗនឹងនាំអ្នកណាមករកព្រះគ្រីស្ទ ? តើ ប្អូនៗ នឹងនាំនរណា ? …
… យុវនារី និងយុវជនទាំងឡាយ សូមចាប់ផ្តើមពីពេលឥឡូវនេះ មិនថានៅក្នុងផ្ទះរបស់ប្អូនៗក្តី ។ …
ឱនេះគឺជាពេលវេលាដ៏រុងរឿងដែលបានចូលរួមនៅក្នុងបុព្វហេតុរបស់ព្រះគ្រីស្ទ !
ពិតណាស់ ប្អូនៗនៅទីនេះ សម្រាប់អ្វីមួយដែលអស្ចារ្យ ។ ខ្ញុំសូមចូលរួមជាមួយប្រធាន ណិលសុន ដែលបានមានប្រសាសន៍ថា « ព្រះអម្ចាស់ត្រូវការប្អូនៗដើម្បីផ្លាស់ប្តូរពិភពលោកនេះ ។ នៅពេលប្អូនៗទទួលយក ហើយធ្វើតាមព្រះទ័យទ្រង់សម្រាប់ប្អូនៗ នោះប្អូនៗនឹងឃើញថា ខ្លួនប្អូនៗសម្រេចនូវកិច្ចការដ៏អស្ចារ្យ ! » [ រ័សុល អិម ណិលសុន Accomplishing the Impossible: What God Does, What We Can Do ( ឆ្នាំ ២០១៥ ) ទំព័រ ១៤៧ ] ។