២០២១
ទុក​ចិត្ត​ជាថ្មី
ខែ វិច្ឆិកា ឆ្នាំ ២០២១


« ទុក​ចិត្ត​ជាថ្មី » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ទុក​ចិត្ត​ជាថ្មី

ការ​ដកស្រង់

កូនប្រុស​ខ្ជះខ្ជាយ

កូនប្រុស​ខ្ជះខ្ជាយ​ទាំង​ពីរ ដោយ ចច ខូកូ

តើ​បងប្អូនធ្លាប់​មាន​អារម្មណ៍​ថា ដូច​ជា​បងប្អូន​កំពុង​រត់​ចោល​ផ្ទះ​ដែរឬ​ទេ ? ជា​ញឹកញាប់ ការរត់ចោល​ផ្ទះ​គឺ​មាន​ន័យថា ការទុកចិត្ត​បាន​រសាយ ឬ​បាត់បង់—ជា​​ការទុកចិត្ត​ចំពោះ​ខ្លួនឯង ចំពោះ​គ្នា​នឹង​គ្នា និង​ចំពោះ​ព្រះ ។ នៅពេល​ការទុកចិត្ត​ក្លាយ​ជារឿង​ផ្ទុយទៅវិញ យើង​ងឿង​ឆ្ងល់​ថា តើ​ត្រូវ​ទុកចិត្ត​ជាថ្មី​ដោយ​របៀបណា ។

សារលិខិត​របស់​ខ្ញុំ​នៅ​ថ្ងៃនេះ​គឺថា ព្រះ​នឹង​យាង​មកជួប​យើង ទោះជា​យើង​កំពុង​មកផ្ទះ ឬ​កំពុង​ទៅ​ផ្ទះ​ក្ដី ។​ យើង​អាច​រក​ឃើញ​សេចក្តី​ជំនឿ និង​សេចក្តី​ក្លាហាន ប្រាជ្ញា និង​ការញែកដឹង​នៅក្នុង​ទ្រង់ ដើម្បី​ទុកចិត្ត​ជាថ្មី ។​ ដូចគ្នា​នេះ​ដែរ ទ្រង់​បាន​សុំ​ឲ្យ​យើង​បំភ្លឺ​គ្នា​ទៅវិញ​ទៅមក មាន​ការអភ័យទោស​ឲ្យ​បាន​ច្រើន និង​កាត់​បន្ថយ​ការវិនិច្ឆ័យ​ចំពោះ​ខ្លួនឯង និង​ចំពោះ​គ្នា ដូច្នេះ​ទើប​សាសនាចក្រ​របស់​ទ្រង់​អាច​ក្លាយ​ជា​កន្លែង​មួយ ដែល​យើង​មាន​អារម្មណ៍​ថា​ដូចជា​ផ្ទះ មិន​ថា​យើង​មក​ជា​លើក​ទីមួយ ឬ​ត្រឡប់​មកវិញ​នោះ​ទេ ។

ការទុកចិត្ត​គឺជា​ទង្វើ​នៃ​សេចក្ដីជំនឿ ។ …

យើង​ដឹងថា សេចក្ដី​អំណរ​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​របស់​ព្រះអម្ចាស់ និងការហៅ​ឲ្យ​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ គឺជា​ការ​អញ្ជើញ​មួយ ដើម្បី​ឲ្យ​ទទួល​អារម្មណ៍​​ពី​ការទុក​ព្រះទ័យ និង​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​ពួក​យើង និង​ចំពោះ​គ្នា​ទៅវិញ​ទៅមក ។ …

ការទុកចិត្ត​ក្លាយ​ជា​ការពិត នៅ​ពេល​យើង​ធ្វើ​កិច្ចការ​លំបាក​ដោយ​សេចក្តី​ជំនឿ ។ ការបម្រើ និង​ការលះបង់ បង្កើន​សមត្ថភាព និង​ដុសខាត់​ដួងចិត្ត ។ …

ខណៈ​ដែល​ស្ថានភាព​យើង​ម្នាក់ៗ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន នោះគោល​ការណ៍​នៃ​ដំណឹងល្អ និង​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប និង​ពេលណា​ដែល​យើង​អាច​ទុក​ចិត្ត​លើ​អ្នក​ដទៃ​ម្តង​ទៀត​បាន ។ …

សូម​ទុកចិត្ត​ទៅលើ​ព្រះ និង​អព្ភូតហេតុ​របស់​ទ្រង់ ។ រូបយើង និង​ទំនាក់ទំនង​របស់​យើង​អាច​ផ្លាស់ប្ដូរ​បាន ។ …

ដំណើរ​ជីវិត​យើង​ម្នាក់ៗ​មាន​លក្ខណៈ​បុគ្គល ប៉ុន្តែ​យើង​អាច​មក​រក​ព្រះ​ម្តងទៀត ​ព្រះជា​ព្រះបិតា​របស់ យើង និង​ព្រះរាជ​បុត្រា​ដ៏​ស្ងួនភ្ញា​របស់​ទ្រង់ តាមរយៈ​ការទុក​ចិត្ត​ព្រះ ទុកចិត្ត​គ្នា និង​ទុកចិត្ត​លើ​ខ្លួនឯង ។