២០២១
« តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? »
ខែ វិច្ឆិកា ឆ្នាំ ២០២១


« តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំពេល​រសៀល​ថ្ងៃ​សៅរ៍

« តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? »

ការ​ដកស្រង់

ផែនដី

តើ​បងប្អូន​ឆ្ងល់​ទេ​ថា តើ​ព្រះ​យេស៊ូវមាន​បំណង​យ៉ាង​ដូចម្តេច ពេល​ទ្រង់​សួរ​ពេត្រុស​ថា « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ជា​ជាង​របស់​ទាំងនេះ​ឬ​អី ? » [ យ៉ូហាន ២១:១៥ ] ។ …

តើ​របស់​ខាង​លោកិយ​នាំ​អំណរ សុភមង្គល និង​សេចក្តី​សុខសាន្ត​ដល់​យើង ដូច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកសិស្ស​របស់​ទ្រង់ និង​ពួក​យើង​ដែរ​ឬ​ទេ ? មាន​តែ​ទ្រង់​ប៉ុណ្ណោះ​ដែល​អាច​នាំ​អំណរ សុភមង្គល និង​សេចក្តី​សុខសាន្ត​ពិតប្រាកដ​ដល់​យើង​បាន តាមរយៈ​ការស្រឡាញ់​ទ្រង់ និង​ការធ្វើតាម​ការបង្រៀន​របស់ទ្រង់ ។ …

នៅពេល​យើង​ស្វែងយល់​ពី​អត្ថន័យ​នៃ​សំណួរ​នេះ​ឲ្យ​កាន់តែ​ពេញលេញ នោះយើង​អាច​ក្លាយជា​សមាជិក​គ្រួសារ អ្នកជិតខាង ពលរដ្ឋ សមាជិក​នៃ​សាសនាចក្រ និង​បុត្រាបុត្រី​របស់​ព្រះ​កាន់តែ​ល្អ​ប្រសើរ ។ …

ព្រះវរបិតាសួគ៌​ស្រឡាញ់​យើង​ដល់​ម្ល៉េះ ទើប​ទ្រង់​បាន​រៀបចំ​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ ដោយ​មាន​ព្រះអង្គ​សង្រ្គោះ​ជា​តួអង្គ​ដ៏​សំខាន់ ។ …

… យើង​ត្រូវ​ជឿ​ទៅលើ​ព្រះ​យេស៊ូវ និង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ។ ការ ជឿ គឺជា​ការស្រឡាញ់ និង​ធ្វើតាម​ព្រះអង្គ​សង្រ្គោះ​របស់​យើង ហើយ​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ទោះបីជា​ស្ថិត​នៅ​ក្នុងគ្រានៃ​ការសាកល្បង និង​ការទាស់ទែង​គ្នា​ក្តី ។ …

យើង​មិន​អាច​បាត់បង់​សេចក្តីស្រឡាញ់ និង​សេចក្តី​សង្ឃឹម​លើ​ព្រះយេស៊ូវ​ឡើយ សូម្បីតែ​ពេល​ដែល​យើង​ប្រឈមមុខ​នឹង​ឧបសគ្គ​ដែល​​គួរ​ឲ្យភ័យខ្លាច​ក៏​ដោយ ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​នឹង​មិន​បំភ្លេច​យើង​ឡើយ ។ ទ្រង់​ទាំងទ្វេ​ស្រឡាញ់​យើង ។ …

យើង​ត្រូវ​តែ​ចងចាំ​ជានិច្ច​ថា សុភមង្គល​ពិត​របស់​យើង អាស្រ័យ​ទៅ​លើ​ទំនាក់ទំនង​របស់​យើង​ជា​មួយ​ព្រះ ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ និង​ជាមួយ​គ្នា​ទៅវិញ​ទៅមក ។

របៀប​មួយ​ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​យើង គឺ​តាមរយៈ​ការចូលរួម​ជាមួយ​គ្រួសារ មិត្តភក្តិ និង​អ្នកជិតខាង ធ្វើ​ការងារ​តូចតាច ដើម្បី​បម្រើ​គ្នា​ទៅវិញ​ទៅមក​ឲ្យបាន​កាន់តែ​ប្រសើរ ។ សូម​ធ្វើ​អ្វីៗ​ដែល​ធ្វើ​ឲ្យ​ពិភពលោក​នេះ​ក្លាយ​ជា​ទីកន្លែង​ដ៏​ល្អ​ប្រសើរ ។

តើ​ការងារ​អ្វីខ្លះ​ដែល​បងប្អូន​អាច​ធ្វើ​នៅក្នុង​ជីវិត​របស់​បងប្អូន​ផ្ទាល់ ដើម្បី​បង្ហាញ​ថា បងប្អូន​ស្រឡាញ់​ព្រះអម្ចាស់​មុនគេ ?