២០២១
ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អ​ឥតខ្ចោះ
ខែ វិច្ឆិកា ឆ្នាំ ២០២១


« ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អ​ឥតខ្ចោះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ វិច្ឆិកា ឆ្នាំ ២០២២ ។

សម័យ​ប្រជុំ​ពេល​រសៀល​ថ្ងៃ​សៅរ៍

ភាពស័ក្ដិសម​មិន​មែន​ជា​ភាពល្អ​ឥតខ្ចោះ

ការដកស្រង់

បុរស​កំពុង​ឱប​គ្នា

មនុស្ស​មួយ​ចំនួន​ទទួលយក​សារលិខិត​ដោយ​យល់ខុស​ថា ការប្រែចិត្ត និង​ការផ្លាស់ប្ដូរ​គឺ​មិន​ចាំបាច់​នោះ​ទេ ។ សារ​លិខិត​របស់​ព្រះ​គឺថា ការប្រែចិត្ត និង​ការផ្លាស់ប្ដូរ​គឺ​សំខាន់​ណាស់ ។ …

មនុស្ស​មួយ​ចំនួន​ទទួល​យក​សារលិខិត​ដោយ​យល់ខុស​ថា ការប្រែចិត្ត​គឺជា​រឿង​ដែល​ត្រូវ​ធ្វើ​តែ​ម្ដង​ប៉ុណ្ណោះ ។ សារលិខិត​របស់​ព្រះ គឺដូច​ដែល​ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ការប្រែចិត្ត … គឺជា​ដំណើរការ​មួយ » ។ …

មនុស្ស​មួយ​ចំនួន​ទទួលយក​សារលិខិត​ដោយ​យល់ខុស​ថា ដោយសារ​ពួកគេ​មិន​អាច​បោះបង់​ចោល​ទម្លាប់​អាក្រក់​ទាំងស្រុង​បាន នោះ​ពួកគេ​មិន​ស័ក្ដិសម​ដើម្បី​ចូលរួម​យ៉ាង​ពេញលេញ​ក្នុង​ដំណឹងល្អ​ឡើយ ។ សារលិខិត​របស់​ព្រះ​គឺ​ថា ភាពស័ក្ដិសម​មិន​មែន​ជា​ភាព​ល្អ​ឥតខ្ចោះ​នោះ​ទេ ។ ភាពស័ក្ដិសម​គឺ​ជា​ការប្រព្រឹត្ត​ដោយ​ស្មោះត្រង់ និង​ព្យាយាម ។ យើង​ត្រូវតែ​ស្មោះត្រង់​ជាមួយ​ព្រះ ថ្នាក់​ដឹកនាំ​បព្វជិតភាព និង​មនុស្ស​ទាំងឡាយ​ដែល​ស្រឡាញ់​យើង ហើយ​យើង​ត្រូវ​ខិតខំ​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ហើយ​កុំ​ចុះចាញ់​ដោយសារ​យើង​គ្រាន់​តែ​ភ្លាត់ភ្លាំង​នោះ​ឡើយ ។ …

មនុស្ស​មួយ​ចំនួន​ទទួល​យក​សារលិខិត​ដោយ​យល់ខុស​ថា ព្រះ​កំពុង​រង់ចាំ​ដើម្បី​ជួយ​យើង បន្ទាប់ពី យើង​ប្រែចិត្ត​សិន ។ សារលិខិត​របស់​ព្រះ​គឺ​ថា ទ្រង់​នឹង​ជួយ​យើង នៅពេល យើង​ប្រែចិត្ត ។ …

… ព្រះគុណ​ទ្រង់​គឺ​មិន​មែន​គ្រាន់តែ​ជា​រង្វាន់​សម្រាប់​តែ​ភាពស័ក្ដិសម​នោះ​ទេ ។ វា​គឺជា « ជំនួយ​ដ៏​ទេវភាព » ដែល​ទ្រង់​ប្រទាន​ឲ្យ ដែល​ជួយ​យើង​ឲ្យ​មាន​ភាព​ស័ក្ដិសម​បាន ។ វា​មិន​គ្រាន់តែ​ជា​រង្វាន់​មួយ​សម្រាប់​មនុស្ស​សុចរិត​ប៉ុណ្ណោះ​ទេ ។ វា​គឺជា « អំណោយទាន​ពិសិដ្ឋ​នៃ​កម្លាំង » ដែល​ទ្រង់​ប្រទាន​ឲ្យ ដែល​ជួយ​យើង​ឲ្យ​ក្លាយជា​មនុស្ស​សុចរិត​បាន ។ យើង​មិន​គ្រាន់តែ​កំពុង​ដើរ ឆ្ពោះ​ទៅ​រក ព្រះ និង​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​ទេ ។ ពួក​យើង​កំពុង​ដើរ ជាមួយ ទ្រង់​ទាំង​ទ្វេ ។ …

… នៅពេល​បងប្អូន​មាន​អារម្មណ៍​ថា បាន​ធ្លាក់​ជា​ច្រើន​ដង​ពេក​ក្នុង​ការព្យាយាម សូម​ចងចាំ​ពី​ដង្វាយធួន​របស់​ព្រះគ្រីស្ទ និង​ព្រះគុណ​ដែល​អាច​ធ្វើ​បាន​គឺ​មាន​ពិត​ប្រាកដ​មែន ។ « ដៃ​នៃ​សេចក្ដី​មេត្តា​ករុណា [ របស់​ទ្រង់ ] សន្ធឹង​ទៅរក​អ្នក » [ នីហ្វៃ​ទី​៣ ៩:១៤ ] ។ សូម​បងប្អូន​ទទួល​បាននូវ​ក្តី​ស្រឡាញ់—នៅ​ថ្ងៃ​នេះ ក្នុង​អំឡុង ២០ ឆ្នាំ​ទៀត និង​ជា​រៀង​រហូត​តទៅ ។