« ភ្ជាប់ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
ភ្ជាប់
ថូចូនីរីណា អ័រ
អាយុ ១៧ ឆ្នាំ មកពី ប្រទេសម៉ាដាហ្គាស្ការ
ឈ្មោះរបស់ខ្ញុំគឺ ថូចូនីរីណា អ័រ មកពី ទីក្រុងអានតាណាណារីវូ ប្រទេសម៉ាដាហ្គាស្ការ ។ ខ្ញុំចូលចិត្តស្តាប់តន្ត្រីដែលបន្ធូរអារម្មណ៍ អានសៀវភៅ ព្រមទាំងលេងបាល់បោះ និងបាល់ទាត់ ។
កាលពីខ្ញុំអាយុប្រាំបីឆ្នាំ ខ្ញុំបានជ្រើសរើសទទួលបុណ្យជ្រមុជទឹក ។ នៅពេលដែលខ្ញុំជ្រមុជចូលទៅក្នុងទឹក ខ្ញុំមានអារម្មណ៏សប្បាយរីករាយយ៉ាងពិសេសមួយមកពីព្រះវិញ្ញាណ ។ មិនយូរក្រោយពីពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ម្តាយរបស់ខ្ញុំបានទទួលមរណភាព ។ ខ្ញុំមានអារម្មណ៍សោកសៅ បាក់ទឹកចិត្ត និងច្របូកច្របល់ ។ គ្មានកូនណាម្នាក់ចង់ដឹងពីអារម្មណ៍នៃការបាត់បង់ម្តាយឡើយ ។
ប៉ុន្តែរយៈពេលបីឆ្នាំក្រោយមក យើងបានទៅព្រះវិហារបរិសុទ្ធ ហើយធ្វើពិធីផ្សារភ្ជាប់ជាគ្រួសារ ។ អារម្មណ៏ដ៏ពិសេសនៃព្រះវិញ្ញាណបានត្រឡប់មកវិញនៅថ្ងៃនោះ ហើយខ្ញុំបានមានអារម្មណ៏ថា ម្តាយរបស់ខ្ញុំនៅទីនោះក្បែរខ្ញុំនៅក្នុងព្រះវិហារបរិសុទ្ធ ។ ខ្ញុំជឿថាខ្ញុំនឹងបានជួបគាត់ម្តងទៀតនៅថ្ងៃណាមួយ ។
ខ្ញុំតែងតែព្យាយាមចងចាំនូវអារម្មណ៏ដែលខ្ញុំបានមាននៅឯព្រះវិហារបរិសុទ្ធ ។ ខ្ញុំរក្សាព្រះវិញ្ញាណឲ្យគង់នៅជាមួយខ្ញុំដោយការអានព្រះគម្ពីរ និងការសិក្សាអំពីពរជ័យនៃព្រះវិហារបរិសុទ្ធ ។ ខ្ញុំសិក្សាព្រះគម្ពីរ និងទុកចិត្តទៅលើពាក្យសម្ដីរបស់ព្យាការីនៅពេលសាររបស់លោកិយព្យាយាមបំភាន់ដល់ខ្ញុំ ។ ពួកលោកលើកទឹកចិត្តខ្ញុំ និងពង្រឹងសេចក្តីជំនឿរបស់ខ្ញុំ ។