ឆ្នាំ​២០២៣
ការស្វែងរក​សេចក្ដីអំណរ​នៅក្នុង​ការបម្រើ​ផ្នែក​តន្ត្រី
ខែ មករា ឆ្នាំ ២០២៣


« ការស្វែងរក​សេចក្ដីអំណរ​នៅក្នុង​ការបម្រើ​ផ្នែក​តន្ត្រី » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មករា ឆ្នាំ ២០២៣ ។

គ្រឹះ​ដ៏​មាំមួន

ការស្វែងរក​សេចក្ដីអំណរ​នៅក្នុង​ការបម្រើ​ផ្នែក​តន្ត្រី

យុវជន​កំពុង​លេង​ព្យាណូ

រចនា​រូបភាព ដោយ អិមមីលី ចូនស៍

ខ្ញុំ​បាន​ចាប់ផ្តើម​រៀន​ព្យាណូ​នៅពេល​ខ្ញុំ​អាយុ​ប្រាំពីរ​ឆ្នាំ ។ ដំបូង​ឡើយ វា​ពិបាក​ក្នុង​ការអាន​ណោត​ភ្លេង និង​យក​ចិត្ត​ទុកដាក់​អំឡុងពេល​រៀន​របស់ខ្ញុំ ។ ខ្ញុំ​មិន​ចូលចិត្ត​ហាត់​ព្យាណូ​ទេ ។

បន្ទាប់​មក​ម្តាយ​ខ្ញុំ​បានសុំ​ឲ្យ​ខ្ញុំ​លេង « ពេល​ខ្ញុំ​បាន​ជ្រមុជទឹក » ( សៀវភៅ​ចម្រៀង​កុមារទំព័រ ៥៣ ) នៅ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។ វាជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​លេង​ព្យាណូ​នៅក្នុង​ព្រះវិហារ ។ ខ្ញុំ​ភ័យ​ណាស់ ប៉ុន្តែ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​វា ។

មិនយូរ​ប៉ុន្មាន​ខ្ញុំ​រវល់​ជាមួយ​កិច្ចការ​សាលា ហើយ​ចង់​ឈប់​លេង​ព្យាណូ ប៉ុន្តែ​ឪពុកម្តាយ​របស់​ខ្ញុំ​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​បន្តរៀន ។ ពួកលោក​បាន​និយាយ​ថា ប្រសិនបើ​ខ្ញុំ​បន្ត​លេង ខ្ញុំ​អាច​ស្វែងរក​សេចក្តីអំណរ​ក្នុង​ការបម្រើ​ព្រះអម្ចាស់ ។

ចាប់តាំង​ពីពេល​នោះមក ខ្ញុំ​ចូលចិត្ត​លេង​ព្យាណូ​ណាស់ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​លេង​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ហើយ​ពេល​ខ្ញុំ​មាន​អាយុ ១២ ឆ្នាំ ខ្ញុំ​ត្រូវ​បាន​ហៅបម្រើ​ជា​ផ្លូវការ​ឲ្យ​ធ្វើ​ជា​អ្នកលេង​ព្យាណូ​ប្រចាំ​វួដ ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់ ! ខ្ញុំ​បាន​លេង​នៅក្នុង​បទបង្ហាញ​បឋមសិក្សា និង​បាន​លេង​អម​ក្រុម​ចម្រៀង​វួដ​របស់​យើង​អំឡុងពេល​សន្និសីទ​វួដ និង​ការប្រជុំ​ធម្មនិដ្ឋាន​នានា ។ ខ្ញុំ​ថែម​ទាំង​ត្រូវ​បាន​ហៅ​ជា​អ្នកលេង​ព្យាណូ​ប្រចាំ​ក្រុម​ចម្រៀង​ស្តេក ហើយ​បាន​លេង​អំឡុងពេល​សន្និសីទ​ស្តេក​ទៀត​ផង ។

ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឪពុក​ម្តាយ​របស់​ខ្ញុំ សម្រាប់​ការលើកទឹកចិត្ត​ខ្ញុំ​ឲ្យ​ធ្វើ​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​មាន​អំណរគុណ​ជា​រៀងរហូត​ចំពោះ​ព្រះវរបិតាសួគ៌​សម្រាប់​ទេពកោសល្យ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ ។ ខ្ញុំ​ដឹងថា ខ្ញុំ​នឹង​អាច​ប្រើ​ទេពកោសល្យ​របស់​ខ្ញុំ​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ និង​នៅក្នុង​ការបម្រើ​ផ្សេងទៀត​ថ្ងៃណាមួយ ។ ខ្ញុំ​ពិត​ជា​មាន​អំណរ​ក្នុង​ការបម្រើ​ព្រះអម្ចាស់ ។

ចាល អេស តំបន់​រាជធានី​ជាតិ ប្រទេស ហ្វីលីពីន