« តើនរណាខ្លះជាពួកហោរា ? » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
ចំគោលដៅ
តើនរណាខ្លះជាពួកហោរា ?
ព្រះគម្ពីរប្រាប់យើងថា « ពួកហោរ [ មក ] ពីទិសខាងកើត » ( ម៉ាថាយ ២:១ ) ដើម្បីស្វែងរកព្រះអង្គសង្រ្គោះ ។ ពាក្យ ពួកហោរា មកពីពាក្យពើស៊ី ម៉ាហ្គី ។ ទោះបីជាយើងមិនត្រូវបានប្រាប់ឲ្យច្បាស់ថា បុរសទាំងនេះជានរណាក៏ដោយ មានរឿងមួយចំនួនដែលយើងអាចនិយាយបានថា យើងដឹងអំពីពួកគេ ចេញពីរឿងដែល បាន ប្រាប់ដល់យើង ។
មនុស្សមានទម្លាប់មួយដែលគិតថា មានពួកហោរាបីនាក់ពីព្រោះពួកគេបាននាំយកមកនូវអំណោយបីមុខ ។ ប៉ុន្តែវាមិនច្បាស់ទេចេញពីព្រះគម្ពីរថា មានពួកហោរាប៉ុន្មាននាក់នៅពេលនោះ ។ យើងក៏ដឹងផងដែរថា ពួកគេបានមកជួបព្រះយេស៊ូវកាលពីទ្រង់នៅជាកុមារ មិនមែនកាលនៅជាព្រះឱរសនោះទេ ( សូមមើល ម៉ាថាយ ២:១១ ) ។
ពួកហោរាច្បាស់ជាហោរាសុចរិត ហើយបានដឹងពីទំនាយមួយចំនួនអំពីការប្រសូត្ររបស់ព្រះមែស៊ី ។ ពួកគេប្រហែលជាមកពីក្រុមមួយនៃរាស្ដ្ររបស់ព្រះអម្ចាស់ ។ ពួកគេបានស្វែងរកព្រះរាជបុត្រានៃព្រះដោយឧស្សាហ៍ព្យាយាម ហើយត្រូវបានដឹកនាំទៅរកទ្រង់ដោយព្រះវិញ្ញាណ ។ ពួកគេបាននាំមកនូវអំណោយថ្វាយទ្រង់ ហើយបានត្រឡប់ទៅវិញធ្វើជាសាក្សីអំពីការប្រសូត្ររបស់ទ្រង់ដល់ប្រជាជនរបស់ពួកគេ ។ ពួកគេក៏ត្រូវបានដាស់តឿននៅក្នុងសុបិនមិនឲ្យប្រាប់ស្តេច ហេរ៉ូឌ ថាព្រះរាជបុត្រានោះនៅឯណាដែរ ។
ភាពស្មោះត្រង់ និងការឧស្សាហ៍ព្យាយាមរបស់ពួកគេអាចជាគំរូដ៏បំផុសគំនិតមួយដល់យើងក្នុងដំណើរផ្ទាល់ខ្លួនរបស់យើង ដើម្បីខិតទៅជិតព្រះអង្គសង្គ្រោះ ។