« កន្លែងដើម្បីសញ្ជឹងគិត » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
កន្លែងដើម្បី សញ្ជឹងគិត …
ខ្ញុំ ចូលចិត្ត
តើអ្នកមានកន្លែងដែលចូលចិត្តដើម្បីសញ្ជឹងគិតដែរឬទេ ?
នៅពេលអ្នកសញ្ជឹងគិត អ្នកទទួលបានទស្សនវិស័យដ៏អស់កល្បបន្ថែមទៀត ។ វាក៏អាចជួយធ្វើឲ្យសុខភាពផ្លូវចិត្តរបស់អ្នកប្រសើរឡើងតាមរយៈការបន្ធូរនូវភាពតានតឹង និងច្របូកច្របល់នៅក្នងខួរក្បាលរបស់អ្នក ដែលកើតចេញពីការល្បួង និងការរំខាននានានៃជីវិតប្រចាំថ្ងៃ ។ អ្នកខ្លះថែមទាំងមានកន្លែងពិសេសមួយដែលពួកគេចូលចិត្តទៅសញ្ជឹងគិតទៀតផង ។ សូមពិនិត្យមើលកន្លែងសញ្ជឹងគិតមួយចំនួនដែលបានចែកចាយដោយយុវវ័យផ្សេងទៀត !
សញ្ជឹងគិត ៖ ការសញ្ជឹងគិត មានន័យថា ការបើកចិត្ត និងគំនិតរបស់អ្នកចំពោះការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ នៅពេលអ្នកកំពុងសិក្សា និងគិតអំពីដំណឹងល្អ ។ ការសញ្ជឹងគិតយ៉ាងពិតប្រាកដ ដែលអាចកើតឡើងនៅគ្រប់ទីកន្លែង តម្រូវឲ្យអ្នកធ្វើកិច្ចការខាងវិញ្ញាណមួយចំនួន ក្នុងពេលអ្នកស្វែងរកវិវរណៈ ។
នៅខាងក្រៅនៅលើ ទឹក
កន្លែងដែលខ្ញុំចូលចិត្តទៅសញ្ជឹងគិតគឺ នៅលើទឹក ដូចជានៅបឹង ឬនៅសមុទ្រ ។ នៅក្នុងរូបថតនេះខ្ញុំនៅលើទូករបស់ជីតាខ្ញុំ ។ ខ្ញុំចូលចិត្តនៅទីនោះដោយសារខ្ញុំមានអារម្មណ៍ជិតស្និទ្ធនឹងព្រះវិញ្ញាណ ជាពិសេសនៅពេលថ្ងៃរះ ឬថ្ងៃលិច ។ ខ្ញុំហាក់ដូចជាទទួលបានការបំផុសគំនិត និងបង្កើតគ្រប់គំនិតល្អៗបំផុតរបស់ខ្ញុំនៅទីនោះ ។
ម៉េស៊ី អិម អាយុ ១៦ ឆ្នាំ រដ្ឋតិចសាស់ ស.រ.អា.
ស្វែងរកពេល នៅតែឯង
កន្លែងដែលល្អបំផុតដើម្បីសញ្ជឹងគិតសម្រាប់ខ្ញុំគឺនៅពេលខ្ញុំនៅតែឯង ។ ខ្ញុំសញ្ជឹងគិតរៀងរាល់ពេល នៅពេលមុជទឹក ឬនៅកន្លែងស្ងាត់ដូចជានៅផ្ទះអំឡុងពេលសិក្សាព្រះគម្ពីររបស់ខ្ញុំ ។ ខ្ញុំទៅជិះកង់ ហើយពេលខ្លះខ្ញុំស្តាប់ការផ្សាយ ចូរមកតាមខ្ញុំ ។ ខ្ញុំទុកពេលនៅម្នាក់ឯងដើម្បីអង្គុយក្នុងធម្មជាតិដ៏ស្រស់ស្អាត ហើយសញ្ជឹងគិតនៅទីនោះផងដែរ ។
ហ្គ្រេន អ័រ អាយុ ១៤ ឆ្នាំ រដ្ឋតិចសាស់ ស.រ.អា.