« សាងសង់នៅលើដីរឹង » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
គ្រឹះ ដ៏មាំមួន
សាងសង់នៅលើដីរឹង
ខ្ញុំបានមើល ហើយច្របូកច្របល់ នៅពេលដែលគ្រួសាររបស់ខ្ញុំ និងខ្ញុំស្រោចទឹកលើគ្រឹះផ្ទះរបស់យើង ។ ខ្ញុំមានអារម្មណ៍អស់សំណើច ។ មាននរណាខ្លះធ្លាប់ឮពីការស្រាចទឹកផ្ទះទេ ? នៅពេលយើងរើទៅនៅរដ្ឋតិចសាស់ ស.រ.អា. អ្នកជិតខាងរបស់យើងពន្យល់ថា នៅក្នុងតំបន់នោះ យើងត្រូវស្រោចទឹកគ្រឹះផ្ទះរបស់យើង ដើម្បីកុំឲ្យអាកាសធាតុធ្វើឲ្យផ្ទះរលំ និងប្រេះបែក ។ ដូច្នេះខ្ញុំស្រោចទឹកផ្ទះ ទោះបីខ្ញុំមានអារម្មណ៍ថាឆ្កួតក្នុងការធ្វើវាក៏ដោយ ។
ការស្រោចទឹកបានជួយមួយគ្រា ប៉ុន្តែទីបំផុតផ្ទះរបស់យើងបានចាប់ផ្តើមប្រេះ ។ យើងបានដឹងភ្លាមៗថាផ្ទះរបស់យើងមិនបានសង់នៅលើដីរឹងទេ ។ វាត្រូវបានគេសង់នៅលើដីគេចាក់បំពេញ ដែលបណ្តាលឲ្យផ្ទះរបស់យើងលិចចុះ ពេលសម្រាមដែលកប់នៅក្រោមដីរលួយបន្តិចម្តងៗ ។ យើងបានស្រោចទឹកគ្រឹះ ប៉ុន្តែផ្ទះរបស់យើងនៅតែប្រេះ ។ នៅទីបំផុត យើងបានរើចេញទៅ ។
បទពិសោធន៍នេះរំឭកខ្ញុំអំពីសារៈសំខាន់នៃការសាងសង់គ្រឹះខាងវិញ្ញាណរបស់ខ្ញុំនៅលើមូលដ្ឋានដ៏រឹងមាំនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ មានពេលខ្លះខ្ញុំមិនមានអារម្មណ៍ជឿមុតមាំគ្រប់គ្រាន់អំពីដំណឹងល្អនោះទេ ។ តាមរយៈការជ្រើសរើសជឿ នោះខ្ញុំ « បានស្រាចទឹកគ្រឹះ » នៃសេចក្ដីជំនឿរបស់ខ្ញុំ រហូតដល់ខ្ញុំអាចសាងសង់ទីបន្ទាល់មួយនៅលើមូលដ្ឋានដ៏រឹងមាំនៃដំណឹងល្អបាន ។ នៅពេលខ្ញុំបានជ្រើសរើសដើម្បីរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះខ្ញុំបានសាងសង់គ្រឹះដ៏រឹងមាំមួយដែលមិនអាចប្រេះបែកបានឡើយ ។
អាន ជេ អាយុ ១៧ ឆ្នាំ រដ្ឋម៉ែរីឡែន ស.រ.អា.