« ចំណតសប្បាយៗ » ដើម្បីកម្លាំងនៃយុវជន ខែ មករា ឆ្នាំ ២០២៣ ។
ចំណត សប្បាយៗ
ការលាយពណ៌ដោយប្រើ ពន្លឺ
ព្រះយេស៊ូវគ្រីស្ទគឺជាពន្លឺនៃពិភពលោក ។ ចូរយើងស្វែងយល់ពីរបៀបដែលពន្លឺនៃពណ៌រួមបញ្ចូលគ្នា ។
នៅពេលអ្នកគូរ ឬផាត់ពណ៌ ពណ៌ចម្បងមាន ពណ៌ក្រហម លឿង និងខៀវ ។ ពណ៌ចម្បងនៃពន្លឺតាមពិតទៅគឺ ពណ៌ក្រហម បៃតង និងខៀវ ។ ហើយការបញ្ចូលគ្នានៃពន្លឺផ្តល់ឲ្យអ្នកនូវពណ៌ផ្សេងៗគ្នាលើសពីអ្វីដែលអ្នករំពឹងទុកទៅទៀត ។ តើអ្នកអាចទាយថាតើការផ្សំនៃពន្លឺបង្កើតបានពណ៌អ្វីខ្លះដែរទេ ?
ទាំងនេះគឺជាពណ៏ទាំងឡាយដែលជ្រើសរើសមកពី ៖
ពណ៏ខៀវបែកបៃតង
ពណ៌ស្វាយបែកក្រហម
ពណ៌លឿង
ពណ៌ទឹកក្រូច
ពណ៏ស
ពណ៌ស្វាយបែកខៀវ
គ្រប់យ៉ាង តាមរយៈព្រះគ្រីស្ទ
បាវចនាយុវវ័យឆ្នាំនេះយកចេញពី ភីលីព ៤:១៣ ៖ « ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ខ្ញុំ » ។ សូមប្រាប់ឲ្យយើងដឹងថា បទគម្ពីរនេះមានន័យយ៉ាងណាចំពោះអ្នក ។ តើ ប្អូន អាចធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទបានយ៉ាងដូចម្ដេច ? សូមអ៊ីម៉ែលគំនិត និងរូបថតរបស់អ្នកទៅកាន់ ftsoy@ChurchofJesusChrist.org ដើម្បីមានឱកាសបានបង្ហាញនៅក្នុងច្បាប់ថ្មីដែលចេញនាពេលខាងមុខ !
សូមប្រកាសហៅអស់អ្នកដែល អានព្រះគម្ពីរសញ្ញាថ្មីទាំងអស់ !
យើងកំពុងសិក្សាព្រះគម្ពីរសញ្ញាថ្មីក្នុងឆ្នាំនេះ ។ តើអ្នកជាអ្នកជំនាញខាងព្រះគម្ពីរសញ្ញាថ្មីមែនទេ ? ឬគ្រាន់តែជាអ្នកទាយដែលមានសំណាងល្អទេ ? ចាំមើលថាតើគម្ពីរប៉ុន្មានក្នុងចំណោមគម្ពីរទាំង ២៧ នៃព្រះគម្ពីរសញ្ញាថ្មី ដែលអ្នកអាចដាក់តាមលំដាប់លំដោយត្រឹមត្រូវបាន ( ដោយមិនលួចមើល ! ) ប្រសិនបើអ្នករៀបបាន ១០ ឬច្រើនជាងនេះត្រូវ នោះអ្នកឈ្នះហើយ ! វាមានតម្រុយពីរបីនៅទីនោះដើម្បីជួយអ្នក ។ ( ហើយបើសិនអ្នករៀបមិនត្រូវទេ អ្នកមានពេលពេញមួយឆ្នាំដើម្បីក្លាយជាអ្នកជំនាញមួយរូបដែលត្រូវមិត្តភក្តិកោតសរសើរ ) ។
-
____ ភីលីព
-
____ កាឡាទី
-
____ ហេព្រើរ
-
____ ម៉ាកុស ។ តម្រុយ ៖ ដំណឹងល្អមួយ ( ជិតការចាប់ផ្តើម ) ។
-
____ លូកា ។ តម្រុយ ៖ ដំណឹងល្អមួយ ( ជិតការចាប់ផ្តើម ) ។
-
____ យូដាស
-
____ ថែស្សាឡូនីច ទី២
-
____ ពេត្រុស ទី១
-
____ ម៉ាថាយ ។ តម្រុយ ៖ ដំណឹងល្អមួយ ( ជិតការចាប់ផ្តើម ) ។
-
____ ពេត្រុស ទី២
-
____ យ៉ូហាន ទី១ ។ តម្រុយ ៖ សូមកុំច្រឡំរវាងយ៉ូហាន, យ៉ូហាន ទី២ ឬយ៉ូហាន ទី៣ ។
-
____ កិច្ចការ ។ តម្រុយ ៖ សូមរកមើលគម្ពីរ កិច្ចការ ដែលនៅបន្ទាប់ពីដំណឹងល្អ ។
-
____ អេភេសូរ
-
____ កូរិនថូស ទី២
-
____ ទីតុស
-
____ យ៉ូហាន ។ តម្រុយ ៖ ដំណឹងល្អមួយ ( ជិតការចាប់ផ្តើម ) ។
-
____ យ៉ាកុប
-
____ ភីលេម៉ូន ។ តម្រុយ ៖ រាប់ ។ មួយនេះគឺនៅត្រូវកន្លែងរបស់វា ។
-
____ រ៉ូម
-
____ កូរិនថូស ទី១
-
____ ធីម៉ូថេ ទី ២
-
____ យ៉ូហាន ទី៣
-
____ ថែស្សាឡូនីច ទី១
-
____ វិវរណៈ ។ តម្រុយ ៖ វិវរណៈទាំងនេះច្រើនតែនិយាយអំពីទីបញ្ចប់នៃពិភពលោក( ហើយប្រហែលជានៅចុងបញ្ចប់នៃអ្វីផ្សេងទៀតផងដែរ ) ។
-
____ កូល៉ុស
-
____ ធីម៉ូថេ ទី១
-
____ យ៉ូហាន ទី២
រឿងកំប្លែង
ចម្លើយ
ការលាយពណ៌ដោយប្រើពន្លឺ ៖ ១. ពណ៌ទឹកក្រូច ២. ពណ៌ស្វាយបែកក្រហម ៣. ពណ៌ស្វាយ ៤. ពណ៌ស ៥. ពណ៌ត្នោត ៦. ពណ៌ខៀវបែកបៃតង ៧. ពណ៌ក្រហមចាស់ ៨. ពណ៌លឿង ៩. ពណ៌ផ្កាត្របែកព្រៃ ១០. ពណ៌ប្រផេះ
សូមប្រកាសហៅអស់អ្នកដែល អានព្រះគម្ពីរសញ្ញាថ្មីទាំងអស់ ៖ ១. ម៉ាថាយ ២. ម៉ាកុស ៣. លូកា ៤. យ៉ូហាន ៥. កិច្ចការ ៦. រ៉ូម ៧. កូរិនថូស ទី១ ៨. កូរិនថូស ទី២ ៩. កាឡាទី ១០. អេភេសូរ ១១. ភីលីព ១២. កូល៉ុស ១៣. ថែស្សាឡូនីច ទី១ ១៤. ថែស្សាឡូនីច ទី២ ១៥. ធីម៉ូថេ ទី១ ១៦. ធីម៉ូថេ ទី២ ១៧. ទីតុស ១៨. ភីលេម៉ូន ១៩. ហេព្រើរ ២០. យ៉ាកុប ២១. ពេត្រុស ទី១ ២២. ពេត្រុស ទី២ ២៣. យ៉ូហាន ទី១ ២៤. យ៉ូហាន ទី២ ២៥. យ៉ូហាន ទី៣ ២៦. យូដាស ២៧. វិវរណៈ