ឆ្នាំ​២០២៣
ភ្ជាប់
ខែ កក្កដា ឆ្នាំ ២០២៣


« ភ្ជាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។

ភ្ជាប់

អូរ៉ា ខេ

១៦ ឆ្នាំ ណៃរ៉ូប៊ី កេនយ៉ា

យុវនារី

ថតរូប​ដោយ ប៊េនសុន អារ៉ូឌូ

ខ្ញុំ​ចូលចិត្ត​ដុត​នំ ។ ខ្ញុំ​ចូលចិត្ត​ស្នាម​ញញឹម​ដែល​មកពី​ការដុត​នំ ។ មនុស្ស​គ្រប់​គ្នា​ចូលចិត្ត​នំ​ឆ្ងាញ់ៗ ។ មាន​ពេល​មួយ ម្តាយ​របស់ខ្ញុំ​បាន​ទុក​គ្រឿងផ្សំ​ទាំងអស់​សម្រាប់​ធ្វើ​នំប៉័ង​រសជាតិ​ចេក​នៅ​ផ្ទះបាយ ប៉ុន្តែ​គាត់​មិន​គិត​ចង់​ធ្វើ​វា​នោះ​ទេ ។

ខ្ញុំ​បាន​សម្រេចចិត្ត​ដុត​នំប៉័ង​ចេក​ជូន​គាត់ ។ មិន​យូរ​ប៉ុន្មាន​ខ្ញុំ​បាន​ដឹង​ថា នំបុ័ង​រសជាតិ​ចេក​នោះ​មិនមែន​សម្រាប់​គាត់ ទេ ។ ផ្ទុយទៅ​វិញ គាត់​រៀបចំ​វា​ដើម្បី​ចែក​ដល់​សិស្ស​របស់​គាត់ ។ ម៉ាក់​របស់ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ខ្ញុំ​បាន​ជួយ​គាត់​តាម​របៀប​នោះ ។

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺជា​កិច្ចការ​ផ្សេងទៀត​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ ! សកម្មភាព​សាសនាចក្រ​មួយ​ចំនួន​ដែល​ខ្ញុំ​រីករាយ​ធ្វើ​នោះ​គឺ​ការជូន​ព្រះគម្ពីរ​មួយ​ក្បាល​ដល់​អ្នក​ដទៃ ហើយ​ច្រៀង​ទំនុកតម្កើង​ឲ្យ​ពួកគាត់​ស្តាប់ ។

នៅពេល​មួយ​ទៀត​នោះ មិត្តភក្តិ​របស់​ខ្ញុំ​បាន​ឃើញ​ខ្ញុំ​កំពុង​អាន​ទស្សនាវដ្តី លីអាហូណា ហើយ​បាន​សួរ​ខ្ញុំ​ពី​សាសនាចក្រ ។ ខ្ញុំ​បាន​ពន្យល់​នាង​អំពី​ការប្រែចិត្ត និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នាង​មាន​ចំណាប់​អារម្មណ៍​ណាស់ ហើយ​ខ្ញុំ​បាន​ឲ្យ​ទស្សនាវដ្តី លីអាហូណា ដល់​គាត់​មួយ​ច្បាប់ ។

ខ្ញុំ​ចូលចិត្ត​ផ្សព្វផ្សាយ​ដំណឹងល្អ​ដល់​អ្នក​ដទៃ ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​ដឹង​បន្ថែម​អំពី​ព្រះវរបិតាសួគ៌ ។