ឆ្នាំ​២០២៣
ធ្វើ​ជា​ចម្លើយ​អធិស្ឋាន​ចំពោះ​ការអធិស្ឋាន​របស់​នរណា​ម្នាក់
ខែ កក្កដា ឆ្នាំ ២០២៣


« ធ្វើ​ជា​ចម្លើយ​អធិស្ឋាន​ចំពោះ​ការអធិស្ឋាន​របស់​នរណា​ម្នាក់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

កិច្ចការ ៣

ធ្វើ​ជា ចម្លើយ ចំពោះ ការអធិស្ឋាន​របស់​នរណា​ម្នាក់

ការធ្វើ​តាមការ​បំផុសគំនិត​ជួយ​យើង​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក ។

ពេត្រុស និង​យ៉ូហាន ព្យាបាល​បុរស​ម្នាក់​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ

Such as I Have I Give unto Thee [ របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក ] ដោយ វលធើរ រេន

ពេត្រុស និង​យ៉ូហាន ព្យាបាល​បុរស​ម្នាក់​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ .

អ្នក​អាច​មាន​អារម្មណ៍​ថា​អ្នក​មិនមាន​អ្វី​ច្រើន​ដើម្បី​ផ្ដល់​ឲ្យ​នោះ​ទេ ។ ប៉ុន្តែ​អ្នក​មាន​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​សេចក្តីជំនឿ​របស់​អ្នក​លើ​ទ្រង់​គឺ​គ្រប់គ្រាន់​ល្មម​ដើម្បី​ដឹកនាំ​ទៅ​រក​រឿង​ដ៏​អស្ចារ្យ​មួយ​ចំនួន ។

មិន​យូរប៉ុន្មាន​បន្ទាប់ពី​ការសុគត​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ ពេត្រុស និង យ៉ូហាន បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ជា​កន្លែង​ដែល​មាន​បុរស​ម្នាក់​មិន​អាច​ដើរ​បាន​អង្គុយ​នៅខាងក្រៅ ហើយ​បាន​សុំ​ជំនួយ ។

ពេត្រុស​បាន​និយាយ​ទៅកាន់​បុរស​នោះ​ថា « ប្រាក់ ហើយ​នឹង​មាស ខ្ញុំ​គ្មាន​ទេ តែ របស់​ដែល​ខ្ញុំ​មាន នោះ​ខ្ញុំ​នឹង ឲ្យ​ដល់​អ្នក គឺ​ដោយ‌សារ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ពី​ស្រុក​ណា‌សារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ » ( សូមមើល កិច្ចការ ៣:៦ បាន​បន្ថែម​ការបញ្ជាក់ ) ។

ពេត្រុស​ទាញ​បុរស​នោះ​ឲ្យ​ឡើង​ឈរ ។ នេះ​ជា​លើក​ទីមួយ​ហើយ​ក្នុង​ជីវិត​របស់​គាត់ ដែល បុរស​នេះ​អាច​ឈរបាន ។ គាត់​បាន​ដើរ ហើយ​ថែម​ទាំង​លោត​ដោយ​ភាពរីករាយ ។ ជំនឿ​របស់​ពេត្រុស​លើ​ព្រះគ្រីស្ទ​បាន​ផ្តល់​ឲ្យ​លោក​នូវ​ភាពក្លាហាន​ដើម្បី​ព្យាបាល​បុរស​នោះ​ដោយ​អំណាច​នៃ​បព្វជិតភាព ។

អ៊ីចឹង ចូរ​ឲ្យ​យើង​មាន​ភាព​ស្មោះត្រង់ ។ អ្នក​ប្រហែលជា​នឹង​មិន​ទៅ​ព្យាបាល​ជំងឺ​ផ្លូវកាយ​របស់​មនុស្ស​គ្រប់​គ្នា​គ្រប់​ពេល​នោះ​ទេ ។ ប៉ុន្តែ​ជំនឿ​របស់​អ្នក​អាច​ជួយ​តាម​វិធី​ផ្សេងៗ​ទៀត ។ ដូច​ពេត្រុស​ដែរ អ្វី​ដែល​អ្នក​មាន អ្នក​អាច​ផ្តល់​ឲ្យ ។

យុវជន

រូបថត​មកពី Getty Images

ការធ្វើ​ឲ្យ​មាន​ភាពខុសប្លែក

តើ​អ្នក​ធ្លាប់​អធិស្ឋាន​ដើម្បី​កុំ​ឲ្យ​សូវ​មាន​អារម្មណ៍​ឯកោ​ដែរឬទេ ? ឬ​ថា​នរណា​ម្នាក់​នឹង​ក្លាយ​ជា​មិត្ត​របស់​អ្នក​ដែរទេ ?

តើ​មាន​នរណា​ម្នាក់​ធ្លាប់​មកជួប បាន​ទូរសព្ទ​ហៅ ឬ​ផ្ញើសារ​មក​អ្នក​ក្នុង​ពេល​នោះ​ដែរឬទេ? ពួកគេ​អាច​នឹង​ធ្វើតាម​ការបំផុសគំនិត និង​ព្យាយាម​កែលម្អ​ដូច​ជា​អ្នក​ដែរ ។ អ្វី​ដែល​ពួកគេ​បានធ្វើ​គឺ​ប្រើ​ពេលវេលា​បន្តិចបន្តួច ភាពក្លាហាន​របស់​ពួកគេ និង​សេចក្ដី​សប្បុរស​បន្តិច​ដោយ​ស្មោះត្រង់—ឬ​និយាយ​ម្យ៉ាងទៀត​ថា អ្វី​ដែល​ពួកគេ​មាន ។ អ្នក​ក៏​អាច​អនុញ្ញាត​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​ជំរុញ​អ្នក​ឲ្យ​ធ្វើ​តាម​ការបំផុសគំនិត​ទាំងឡាយ​ផងដែរ ។

អែលឌើរ រ៉ូណល អេ រ៉ាសបាន នៃ​ក៉ូរុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ដ៏ពិសិដ្ឋ​ដើម្បី​រៀន​ទទួល​ស្គាល់​ព្រះចេស្តា​របស់ [ ព្រះវិញ្ញាណ​បរិសុទ្ធ ] នៅក្នុង​ជីវិត​យើង និង​ការឆ្លើយតប​របស់​ទ្រង់ » ។

អ្នក​មិន​តែង​កត់សម្គាល់​ថា​ពេលណា ឬ​ប្រសិនបើ​អ្នក​បាន​ធ្វើ​ឲ្យ​មាន​ការខុសប្លែក​គ្នា​ចំពោះ​នរណា​ម្នាក់​ជានិច្ច​នោះទេ ដូច្នេះ​វា​អាច​ពិបាក​នឹង​មើលឃើញ​គោលបំណង​នៃ​ការធ្វើតាម​ការបំផុស​គំនិត​ទាំងនោះ​ណាស់ ។

ទោះជា​យ៉ាងណា​ក៏ដោយ ការព្យាយាម​បម្រើ—ធ្វើ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន—នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​សម្រេច​បាន ទោះបីជា​អ្នក​មិន​​ឃើញ​លទ្ធផល​ជានិច្ច​ក៏ដោយ ។ នៅពេល​អ្នក​ស្តាប់​តាម​ការបំផុសគំនិត នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​អ្នក​ឲ្យ​រៀន​ពី​របៀប​បម្រើ​អ្នក​ដទៃ ទោះបីជា​មាន​កាលវិភាគ​មមាញឹក​ក៏ដោយ ។ ដូច​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា ៖ « ការអធិស្ឋាន​ត្រូវបាន​ឆ្លើយ​តប … ភាគ​ច្រើន​បំផុត … ដោយ​ព្រះ​ប្រើប្រាស់​មនុស្ស​ដទៃ​ផ្សេងទៀត ។ មែនហើយ ខ្ញុំអធិស្ឋាន​ថា​ទ្រង់​នឹង​ប្រើប្រាស់​យើង ។ ខ្ញុំ​អធិស្ឋាន​ថា យើង​នឹង​ធ្វើ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​មនុស្ស​ទាំងឡាយ » ។

អំណរ​សម្រាប់​អ្នក​រាល់គ្នា

តាមរយៈ​ការធ្វើ​ល្អ អ្នក​អាច​ធ្វើ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​អ្នក​ដទៃ ហើយ​រក​ឃើញ​អំណរ​នៅ​តាម​ផ្លូវ—និង​ក្នុង​ភាពអស់កល្ប​ជានិច្ច ។ ដូចជា​អែលឌើរ រ៉ាសបាន បង្រៀន​ថា ៖ « អំណរ​នោះ​កើត​ឡើង​ជា​ភាពសុខសាន្ត​នៅក្នុង​ស្ថានភាព​លំបាក ឬ​ការខូច​ចិត្ត ។ វា​ផ្តល់​ការលួងលោម និង​ភាពក្លាហាន បើកសម្តែង​សេចក្តីពិត​នៃ​ដំណឹង​ល្អ ហើយ​ពង្រីក​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ និង​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។ ម្យ៉ាងវិញទៀត អ្នក​ក៏​កាន់តែ​ដូច​ព្រះគ្រីស្ទ​ដែរ ។

គ្រាន់តែ​ផ្តល់​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដោយ​ចាប់ផ្តើម​ពី​ពេលបន្តិច និង​ការគោរព​ប្រតិបត្តិ ។

ជាការពិត​ណាស់ ពេលខ្លះ​អ្នក​គឺជា​មនុស្ស​ម្នាក់​ដែល​ត្រូវការ​ជំនួយ​បន្ថែម​បន្តិចបន្តួច ។ ត្រង់​នេះ​ផងដែរ ព្រះវរបិតាសួគ៌​ដែល​ពេញ​ដោយ​សេចក្តីស្រឡាញ់​បញ្ជូន​ការបំផុសគំនិត​ដល់​អ្នក​ដទៃ ។ ពួកគេ​អាច​រកឃើញ​អំណរ ខណៈ​ពេល​ធ្វើជា​ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​របស់​អ្នក ដូចជា​អ្នក​អាច​ធ្វើ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ពួកគេ​ដែរ ។ នោះ​មាន​ន័យ​ថា មាន​ចម្លើយ​ដែល​អាច​ទៅរួច​ដល់​ទៅ​រាប់ពាន់​លាន​ចម្លើយ ហើយ​ចម្លើយ​បន្ទាប់​នោះ​អាច​ទទួល​បាន​នៅពេល​ដើរ​តាម​ផ្លូវ ដែល​ហៀប​នឹង​និយាយ​ជម្រាប​សួរ ។

កំណត់​ចំណាំ

  1. រ៉ូណល អេ រ៉ាសបាន Apr. 2017 general conferenceEnsignLiahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៩៣ ) ។

  2. ជែហ្វ្រី អ័រ ហូឡិន នៅក្នុង « A Child’s First Breath » ( វីដេអូ ) នៅលើ​គេហទំព័រ ChurchofJesusChrist.org ។

  3. រ៉ូណល អេ រ៉ាសបាន Apr. 2017 general conference ( ៩៣ ) ។