ឆ្នាំ​២០២៣
ចូលរួម​ក្រុម​ដូច​គ្នា
ខែ កក្កដា ឆ្នាំ ២០២៣


« ចូលរួម​ក្រុម​ដូច​គ្នា » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។

ចូលរួម​ក្រុម​ដូច​គ្នា

គូប្រជែង​ប្រចាំ​សាលា​ទាំង​ពីរ​នាក់​នេះ​បាន​ក្លាយ​ជា​មិត្តភក្តិ​អស់​មួយ​ជីវិត ។

អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ

រូបថត​ដោយ ជេហ្វឺរី បាកឃឺ អេឌវឺដស៍

ស៊ីស្ទើរ ឌីល នៅ​សល់តែ​ប្រាំមួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ក្នុង​បេសកកម្ម​របស់​នាង​នៅ​ប្រទេស​អូស្ត្រាលី នៅពេល​នាង​ដឹង​ថា នាង​នឹង​ចំណាយពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​បម្រើ​ជាមួយ​ស៊ីស្ទើរ ទូឡា !

ស៊ីស្ទើរ ឌីល បាន​និយាយ​ថា « វា​ជា​រឿង​លំបាក​បំផុត​ដែល​ខ្ញុំ​មិន​ចង់​ធ្វើ » ។

យុវនារី​ពាក់​អាវ​កីឡា​បាល់​បោះ

ស៊ីស្ទើរ ឌីល និង​ស៊ីស្ទើរ ទូឡា បាន​ចាប់ផ្តើម​លេង​ជា​កីឡាករ​សម្រាប់​ក្រុម​កីឡា​បាល់បោះ​ដែល​មាន​ការប្រកួត​ប្រជែង​ខ្លាំង​នៅ​វិទ្យាល័យ​របស់​ពួកគេ​នៅ​ទីក្រុង អូកឡិន ប្រទេស​នូវែលសេឡង់ ។ ពួកគេ​ជា​គូរប្រជែង​គ្នា ។ ពួកគេ​តែងតែ​លេង​ប្រកួត​គ្នា នៅក្នុង​ការប្រកួត​ទឹកចុងក្រោយ ហើយ​គេ មិន បន្ទូរ​ដៃ​ដាក់​គ្នា​ទេ ។

ស៊ីស្ទើរ ទូឡា និយាយ​ថា « ដើម្បី​រៀបរាប់​ឲ្យ​ច្បាស់​បន្តិច យើង​អាច​នឹង​ដើរ​ចេញ​ពី​លាន​ដោយ​ស្នាម​របួស និង​ស្នាម​ជាំ » ។

យុវនារី​កំពុង​លេង​បាល់​បោះ

ស៊ីស្ទើរ ឌីល និង​ស៊ីស្ទើរ ទូឡា បាន​ចំណាយ​ពេល​ហ្វឹកហាត់ និង​លេង​បាល់បោះ​ជាច្រើន ។ ស៊ីស្ទើរ ឌីល និយាយ​ថា « បាល់បោះ​គឺជា​ជីវិត​របស់​យើង » ។

បន្ទាប់ពី​រៀន​ចប់​ថ្នាក់​វិទ្យាល័យ ពួកគេ​ទាំងពីរ​នាក់​មាន​ចិត្ត​ចង់​បម្រើ​បេសកកម្ម—ទោះបីជា​ពួកគេ​ទាំង​ពីរ​នាក់​មិន​ធ្លាប់​មាន​ចំណាប់​អារម្មណ៍​ចង់​បម្រើ​ពី​មុន​មក​ក៏​ដោយ ។

ការធ្វើ​ការ​សម្រេចចិត្ត​ដើម្បី​បម្រើ

សម្រាប់​ស៊ីស្ទើរ​ទូឡា ត្រូវ​ចំណាយ​ពេល​ខ្លះ​ដើម្បី​សម្រប​ចិត្ត​របស់​នាង​ឲ្យ​ស្រប​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ ។ នាង​និយាយ​ថា ៖ « ខ្ញុំ​មាន​អាយុ ២១ ឆ្នាំ​នៅពេល​ខ្ញុំ​ធ្វើ​ការសម្រេចចិត្ត​ធ្វើតាម​ការបំផុសគំនិត ។ « ខ្ញុំ​ខិតខំ​ពុះពារ​ខ្លាំង​ណាស់ រហូត​ដល់​ខ្ញុំ​ឡើង​លើ​យន្តហោះ » ។

ស៊ីស្ទើរ ទូឡា បាន​មក​ដល់​បេសកកម្ម​របស់​នាង​នៅ​ប្រទេស​អូស្ត្រាលី អំឡុងពេល​ជំងឺ​រាតត្បាត​កូវីដ-១៩ ហើយ​ទោះបី​ជា​វា​លំបាក​យ៉ាង​ណា​ក៏ដោយ នាង​មាន​អំណរគុណ​ជាខ្លាំង ដែល​នាង​បាន​សម្រេចចិត្ត​ធ្វើការ​បម្រើ ។

« ខ្ញុំ​មិន​អាច​ស្រមៃ​ឃើញ​ការធ្វើ​ដូច​ស៊ីស្ទើរ ទូឡា កាល​ខ្ញុំ​មាន​អាយុ ២១ ឆ្នាំ​ទេ ។ ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ថា ខ្ញុំ​ធំ​ដឹង​ក្តី​ហើយ » ។

ស៊ីស្ទើរ ឌីល មាន​ការបំផុសគំនិត « ច្បាស់លាស់ៗ និង​ចំៗ » ឲ្យ​បម្រើ​បេសកកម្ម នៅពេល​នាង​បាន​ទទួល​ពរជ័យ​របស់​លោកអយ្យកោ​របស់​នាង ។ មួយរយៈ​ក្រោយមក នាង​បាន​សម្រេចចិត្ត​ធ្វើតាម​ការបំផុសគំនិត​ឲ្យ​បម្រើ ដោយសារតែ « ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​តែងតែ​ជា​ផ្លូវ​ដ៏​ត្រឹមត្រូវ និង​ជម្រើស​ដ៏​ល្អ​បំផុត » ។ ការហៅ​បាន​មកដល់ ហើយ​នាង​បាន​រៀបចំ​កាបូប​ទៅ​បម្រើ​នៅ​ប្រទេស​អូស្ត្រាលី ។

ការចូលរួម​ជាមួយ​ក្រុម​ដូចគ្នា … នៅ​ទី​ឆ្ងាយ

ដោយសារតែ​ស៊ីស្ទើរ ឌីល និង​ស៊ីស្ទើរ​ទូឡា​បាន​បម្រើ​ក្នុង​បេសកកម្ម​តែមួយ​មិនមាន​ន័យ​ថា​ពួកនាង​ធ្វើ​ជា​មិត្តភក្តិ​ភ្លាមៗ​នោះ​ទេ ។ បន្ទាប់ពី​ធ្វើ​ជា​គូប្រជែង​អស់រយៈពេល​ជាយូរមក​ហើយ ស៊ីស្ទើរ ឌីល និង​ស៊ីស្ទើរ​ទូឡា នៅតែ​ពិបាក​ធ្វើ​មិត្តភក្តិ​នឹង​គ្នា​ណាស់ ។

ជាការពិត នៅ​ថ្ងៃ​ដំបូង​ដែល​ស៊ីស្ទើរ ទូឡា បាន​ឃើញ​ស៊ីស្ទីរ ឌីល គំនិត​ដំបូង​របស់​នាង​គឺ « ខ្ញុំ​មិន​ដឹង​ថាតើ​ខ្ញុំ​គួរ​ចូលចិត្ត​នាង​ឬ​អត់​នោះទេ » ។

អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ

ការបញ្ចប់​ជម្លោះ

ដូច្នេះ ពេល​ស៊ីស្ទើរ​ទូឡា និង​ស៊ីស្ទើរ ឌីល បាន​ចាត់​ឲ្យ​បម្រើ​ជាមួយ​គ្នា នោះ​វា​ពិតជា​ចម្លែក​ខ្លាំង​ណាស់ ។

អ្នក​ទាំងពីរ​គិត​ពី​គ្នា​ផ្សេងៗ​ពី​គ្នា​ដោយផ្អែក​លើ​របៀប​ដែល​ពួកគេ​លេង​នៅលើ​ទីលាន​បាល់បោះ ។ ម្នាក់ៗ​គិត​ថា ម្នាក់​ទៀត​នឹង​ឆេវឆាវ ប្រកួត​ប្រជែង និង​មាន​ចរិត​អាក្រក់ ។

ប៉ុន្តែ​អ្វីៗ​ចាប់ផ្ដើម​ប្រែប្រួល​ពេល​ស្គាល់​គ្នា ។ ស៊ីស្ទើរ ឌីល បាន​ដឹង​ថា ស៊ីស្ទើរ ទូឡា គឺ « ផ្ទុយ​ស្រឡះ » ពី​អ្វី​ដែល​នាង​តែងតែ​យល់ឃើញ ។ ស៊ីស្ទើរ ឌីល មាន​ប្រសាសន៍​ថា « តាមពិត​ទៅ នាង​គឺ​ជា​មនុស្ស​ពេញ​ដោយ​សេចក្តីស្រឡាញ់​ខ្លាំង​ណាស់—ជា​ដៃគូ​ដ៏​ពេញ​ដោយ​ក្តីស្រឡាញ់​បំផុត​ដែល​ខ្ញុំ​បាន​បម្រើ​ជាមួយ »។

ស៊ីស្ទើរ​ទូឡា មាន​បទពិសោធន៍​ស្រដៀង​គ្នា ។ នាង​មិន​បាន​ដឹង​ថា អារម្មណ៍​នៃ​ការប្រជែង​គ្នា​របស់​នាង​ចំពោះ​ស៊ីស្ទើរ ឌីល គឺជា « ជម្លោះ​ដោយ​មិន​ដឹង​ខ្លួន » នៅក្នុង​ជីវិត​របស់​នាង​នោះ​ទេ ។

អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ

អារម្មណ៍​អវិជ្ជមាន​នៃ​ជម្លោះ និង​ការវិនិច្ឆ័យ​ទាំងនោះ​ត្រូវបាន​ជំនួស​ដោយ​សេចក្តី​ស្រឡាញ់ និង​ការយោគយល់ នៅពេល​នាង​ចាប់ផ្តើម​មើល​ឃើញ ថាតើ​ស៊ីស្ទើរ ឌីល ជា​នរណា​ឲ្យ​ពិតប្រាកដ ។ ហើយ​ទោះបីជា​ស៊ីស្ទើរ ទូឡា គិត​ថា​ស៊ីស្ទើរ​ឌីល​ជា​មនុស្ស​ស្ងាត់ស្ងៀម​ក៏​ដោយ ក៏​នាង​បាន​ដឹង​ថា « ស៊ីស្ទើរ ឌីល អាច និយាយ​បាន​ដែរ ! »

នៅក្នុង​ចំណង​មិត្តភាព​ដែល​បង្កើត​ថ្មី​របស់​ពួកគេ ស៊ីស្ទើរ ឌីល និង​ស៊ីស្ទើរ ទូឡា បាន​ដឹង​ថា ប្រហែលជា​ពួកនាង​មិន​ដែល​ធ្វើ​ជា​សត្រូវ​នឹង​គ្នា​ពីមុន​នោះ​ទេ ។

ស៊ីស្ទើរ ឌីល បាន​និយាយ​ថា « នៅក្នុង​កីឡា​បាល់បោះ យើង​បង្កើត​ទស្សនៈ​មួយ​នៅក្នុង​គំនិត​យើង​ថា យើង​ត្រូវតែ​ឈ្នះ ហើយ​គ្រប់​ក្រុម​ផ្សេង​ទៀត​គឺជា​សត្រូវ » ។ « ហើយ​បន្ទាប់មក​បាល់បោះ​បាន​លេង​ចប់ ហើយ​យើង​ដឹងថា ‹ អូ ពួកគេ​មិនមែន​ជា​សត្រូវ​ទៀត​នោះទេ ។ ពួកគេ​ប្រហែល​មិនមែន​ជា​សត្រូវ​នឹងគ្នា​ពិតប្រាកដ​ពីមុន​នោះទេ › » ។

ឥឡូវនេះ ស៊ីស្ទើរ ឌីល និង ស៊ីស្ទើរ ទូឡា ឃើញថា ពួកនាង​ស្ថិត​នៅក្នុង « ក្រុម » ដូចគ្នា—ក្រុម​របស់​ព្រះ ។

ព្រះយេស៊ូវ​គ្រីស្ទ

ព្រះគ្រីស្ទ​នៅក្នុង​ចំណោម​មនុស្ស ដោយ ជូឌីត ម៉េរ

ការពលិកម្ម​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​សម្រាប់​មនុស្ស​គ្រប់​គ្នា

ស៊ីស្ទើរ​ទាំង​ពីរ​នាក់​បាន​មាន​អារម្មណ៍​ថា ព្រះហស្ត​របស់​ព្រះ​នៅ​ក្នុង​ការចាត់តាំង​នៃ​ភាព​ជាដៃគូ​របស់​ពួកនាង ហើយ​ដឹង​ថា​ព្រះចេស្តា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ បាន​បណ្តាល​ឲ្យ​ពួកនាង​បាន​ដកពិសោធន៍​នូវ​ការព្យាបាល និង​ការផ្លាស់ប្តូរ ។

ស៊ីស្ទើរ ឌីល បាន​និយាយ​ថា « ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើ​ការពលិកម្ម​នោះ ដើម្បី​ឲ្យ​អ្វីៗ​ទាំងអស់​ដែល​បាន​ប្រព្រឹត្ត​ខុស​កាលពី​អតីតកាល​អាច​ត្រូវ​បាន​ព្យាបាល ធ្វើ​ឲ្យ​ត្រឹមត្រូវ និង​បាន​ប្រសើរ​ឡើង​វិញ » ។ « យើង​អាច​អត់ទោស​ឲ្យ​បាន ។ យើង​អាច​បំភ្លេចចោល​បាន ។ យើង​អាច​ឆ្ពោះ​ទៅមុខ ហើយ​អ្វីៗ​ក៏​ប្រែប្រួល​បានដែរ » ។

មិន​ត្រឹមតែ​ស៊ីស្ទើរ ទូឡា និង​ស៊ីស្ទើរ ឌីល បាន​ព្យាបាល​ជម្លោះ​របស់​ពួកនាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកនាង​ក៏បាន​រៀន​ពីរបៀប​មើល​ឃើញ​អ្នក​ដទៃ​ដូច​ដែល​ព្រះ​ទត​ឃើញ​ពួកគេ​ដែរ ។

ស៊ីស្ទើរ ទូឡា និយាយ​ថា « ការ​ចេញ​មក​បម្រើ​នៅទីនេះ ហើយ​អាច​មើល​ឃើញ​ដៃគូ​របស់​ខ្ញុំ និង​មនុស្ស​ផ្សេង​ទៀត​ក្នុង​ពន្លឺ​មួយ​ផ្សេងទៀត នោះ​ខ្ញុំ​ដឹង​ថា​រឿង​របស់​មនុស្ស​គ្រប់រូប​គឺ​មាន​សារៈសំខាន់ » ។ « ហើយ​មនុស្ស​គ្រប់គ្នា​ត្រូវការ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។

ពួកនាង​បាន​រៀន​ថា ទោះ​ជា​វា​អាច​ជា​ការលំបាក​ក៏​ដោយ តែ​វា​អាច​ធ្វើ​ទៅ​បាន​សម្រាប់​មនុស្ស​ពីរ​នាក់​ដែល​គ្រាមួយ​ធ្លាប់​ឃើញ​គ្នា​ជា​សត្រូវ​នឹង​គ្នា​​អាច​មក​រួបរួមគ្នា​បាន​តាមរយៈ​សេចក្តី​ស្រឡាញ់ ។

ស៊ីស្ទើរ ទូឡា និយាយ​ថា « វា​មិន​សំខាន់​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន ឬ​ជា​ជនជាតិ​អ្វី​ទេ ឬ​ថា​អ្នក​ជា​អ្នក​មិន​ជឿ​ព្រះ ឬ​សាសនា​នោះ​ទេ ។

អ្នកផ្សព្វផ្សាយ​សាសនា​ជា​ស៊ីស្ទើរ​កំពុង​បង្រៀន

« ប្រសិនបើ​ខ្ញុំ​អាច​ធ្វើការ​ជាមួយ​នរណា​ម្នាក់ ដែល​ខ្ញុំ​មិន​ដែល​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ពីមុន ហើយ​យើង​ទាំងពីរ​មក​ជាមួយគ្នា​ក្នុង​គោលបំណង​ដ៏​សំខាន់​មួយ​បាន នោះ​អ្នក​ផ្សេង​ទៀត​ក៏​អាច​ធ្វើ​បាន​ដែរ » ។