« ចំណតសប្បាយៗ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។
ចំណត សប្បាយៗ
ច្រកខ្វាត់ខ្វែង ពីដំណឹងល្អ
ព្រះគ្រីស្ទបានរស់ឡើងវិញ ហើយឥឡូវនេះគឺជាវេនរបស់អ្នកដើម្បីចែកចាយដំណឹងល្អនេះជាមួយមនុស្សឲ្យបានមនុស្សច្រើនឲ្យអស់ពីលទ្ធភាពដែលអាចធើ្វទៅបាន ។ ដើរកាត់មនុស្សគ្រប់គ្នាតាមផ្លូវទៅយេរ៉ូសាឡិម នៅតាមផ្លូវចេញពីទីក្រុងដោយគ្មានការបកត្រឡប់ទៅរកផ្លូវដើមវិញ ។
រកចំណុច ខុសគ្នា
តើចៀមណាមួយដែលមិនដូចចៀមផ្សេងៗទៀត ?
គ្រាប់ព្រិល នៅរដូវរងារ ឬរដូវក្តៅគ្រាប់ព្រិល
នៅក្រោមការដឹកនាំរបស់ព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទបានបង្កើតផែនដី និងអ្វីៗទាំងអស់នៅលើផែនដី—រួមទាំងព្រិលផងដែរ ។ នៅកន្លែងខ្លះក្នុងពិភពលោក ដូចជានៅផ្នែកខ្លះនៃប្រទេសអាហ្វ្រិកខាងត្បូង អាហ្សង់ទីន អូស្ត្រាលី និងស៊ីលី ខែ កក្កដាមានន័យថា ព្រិល ។ ហើយទោះបីជាកន្លែងដែលអ្នករស់នៅមានពន្លឺថ្ងៃក៏ដោយ ក៏អ្នកនៅតែអាចបង្កើតដុំព្រិលបានដែរ !
-
ចាប់ផ្តើមដោយប្រើក្រដាស រាងការ៉េ មួយ ។
-
បត់ក្រដាសរាងការ៉េនោះជាពាក់កណ្តាលដើម្បីបង្កើតជារាងត្រីកោណ ហើយបន្ទាប់មកបត់ពាក់កណ្តាលទៀត ។
-
បត់ក្រដាសរាងត្រីកោណជាបី ។
-
កាត់ចុងស្រួចនៅផ្នែកខាងលើ ។
-
ទុកក្រដាសដែលបានបត់នោះ កាត់ជារាងដែលអ្នកចូលចិត្ត ។
-
លាក្រដាសឡើងវិញដើម្បីបង្ហាញដុំព្រិលរបស់អ្នក !
អ្នកអាចបង្កើតម៉ូដផ្ទាល់ខ្លួនរបស់អ្នក ឬជ្រើសរើសធ្វើតាមគំរូមួយក្នុងចំណោមគំរូទាំងនេះបាន !
រឿងកំប្លែង
ចម្លើយ
ច្រកខ្វាត់ខ្វែងពីដំណឹងល្អ ៖ សូមមើលខាងក្រោម ។ ការណ៍នេះមិនមែនជាដំណោះស្រាយត្រឹមត្រូវតែមួយសម្រាប់ច្រកខ្វាត់ខ្វែងនេះទេ ។ បើអ្នកឆ្លងកាត់មនុស្សគ្រប់ៗគ្នា ហើយរកច្រកចេញឃើញដោយមិនត្រឡប់ទៅរកផ្លូវដើមវិញ នោះអ្នកធ្វើវាត្រូវហើយ !
រកចំណុចខុសគ្នា ៖ ចៀមទីបីនៅខាងក្រោមគឺខុសពីចៀមផ្សេងៗទៀត ។ វាមានរោមអង្កាញ់ៗ និងមានក្រឡៅកពណ៌ខៀវ ប៉ុន្តែចៀមផ្សេងៗទៀតទាំងអស់ដែលមានរោមអង្កាញ់ៗមានក្រឡៅកពណ៌ក្រហម ។ ចៀមដែលមានរោមត្រង់មានក្រឡៅកពណ៌ខៀវ ។