« ការស្វែងរកផ្ទះ សេចក្តីស្រឡាញ់ និងការមានចំណែក » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។
គ្រឹះ ដ៏មាំមួន
ការស្វែងរកផ្ទះ សេចក្តីស្រឡាញ់ និងការមានចំណែក
ខ្ញុំមានអាយុប្រាំមួយឆ្នាំ នៅពេលខ្ញុំត្រូវចាកចេញពីគ្រួសារកំណើតរបស់ខ្ញុំ ។ វាពិតជាសោកសៅ ហើយភ័យខ្លាចខ្លាំងណាស់ ។ ពីរបីខែក្រោយពីរឿងនេះកើតឡើង ជាលើកដំបូងដែលខ្ញុំបានឭអំពីព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំបានចាប់ផ្តើមទៅលេងគ្រួសារដែលបានធ្វើជាគ្រួសារចិញ្ចឹមរបស់ខ្ញុំ ។ ពួកគាត់មានកូនច្រើនណាស់ដែលពួកគេមានចិត្តល្អចំពោះខ្ញុំ ហើយស្រឡាញ់ព្រះអង្គសង្រ្គោះ ។ គ្រួសារថ្មីរបស់ខ្ញុំនាំខ្ញុំទៅព្រះវិហារជាមួយពួកគេ ហើយខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាព និងសប្បាយរីករាយនៅទីនោះ ។
វាចំណាយពេលពីរបីឆ្នាំទៅព្រះវិហារ និងអានព្រះគម្ពីរពីមុនខ្ញុំយល់ពីអត្ថន័យនៃដំណឹងល្អ ហើយខ្ញុំចង់ទទួលពិធីបុណ្យជ្រមុជទឹកខ្លាំងណាស់ ។ ខ្ញុំមានអាយុ ១២ ឆ្នាំ នៅពេលខ្ញុំបានទទួលយកទៅចិញ្ចឹមជាផ្លូវការដោយគ្រួសារចិញ្ចឹមរបស់ខ្ញុំ ហើយខ្ញុំបានត្រូវអនុញ្ញាតឲ្យទទួលពិធីបុណ្យជ្រមុជទឹក បើខ្ញុំចង់ទទួល !
នៅឯពិធីបុណ្យជ្រមុជទឹករបស់ខ្ញុំ ខ្ញុំបានថ្លែងទីបន្ទាល់របស់ខ្ញុំ ហើយខ្ញុំទទួលបានអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះនៅជុំវិញខ្ញុំយ៉ាងខ្លាំងអស្ចារ្យ ។
ការអានព្រះគម្ពីរមរមន និងការរៀនអំពីព្រះយេស៊ូវបានជួយខ្ញុំដឹងថា ខ្ញុំមិនមែននៅឯកោទេ ហើយថាខ្ញុំគឺជាបុត្ររបស់ព្រះ ។ ទោះជាអ្វីៗមិនបានកើតឡើងដូចជាខ្ញុំចង់បានក្តី ក៏ទ្រង់តែងតែគង់នៅទីនោះជាមួយខ្ញុំជានិច្ច ។
វ៉ាយអូលេត ប៊ី មកពីរដ្ឋហាវៃ ស.ហ.អា.