« គ្រាតាំងរបស់ទាំងអស់ឡើងវិញ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។
មួយ បន្ទាត់ ម្តងៗ
គ្រាតាំងរបស់ទាំងអស់ឡើងវិញ
សូមរៀនពីអ្វីដែលសាវកពេត្រុសបានប្រាប់ប្រជាជនអំពីការស្ដារឡើងវិញ ។
ពេលលំហើយ
« ពេលលំហើយ » ដែលពេត្រុស បាននិយាយអំពីនោះគឺ នៅពេលព្រះយេស៊ូវយាងមកម្តងទៀត ។ បន្ទាប់ពីការយាងមកជាលើកទីពីរ « ផែនដីនឹងបានផ្លាស់ប្ដូរសារជាថ្មី ហើយនឹងទទួលសិរីល្អដ៏ប្រកបដោយភាពបរមសុខ » ( មាត្រានៃសេចក្តីជំនឿ ១:១០ ) ។
គ្រាតាំងរបស់ទាំងអស់ឡើងវិញ
« គ្រាតាំងរបស់ទាំងអស់ឡើងវិញ » គឺនៅពេលដែលការស្តារឡើងវិញនៃដំណឹងល្អបានធ្វើឡើង ។ គ្រានោះរួមបញ្ចូលទាំងថ្ងៃចុងក្រោយ ( សម័យរបស់យើង ! ) និងពេលដែលព្រះយេស៊ូវគ្រីស្ទយាងមកម្ដងទៀត ។
ការស្តាឡើងវិញ មានន័យថា នាំត្រឡប់មកវិញម្ដងទៀត ។ ការស្ដារឡើងវិញនៃដំណឹងល្អបានចាប់ផ្ដើមនៅនិទាឃរដូវនៅឆ្នាំ ១៨២០ នៅពេលដែលព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទបានបង្ហាញព្រះកាយដល់ព្យាការី យ៉ូសែប ស្ម៊ីធ ។ ពេលនោះហើយដែលកិច្ចការជាច្រើនបានចាប់ផ្ដើមត្រឡប់មកផែនដីវិញ រួមទាំងសេចក្ដីពិតដ៏បរិសុទ្ធរបស់ព្រះយេស៊ូវគ្រីស្ទ សិទ្ធិអំណាចបព្វជិតភាព និងសាសនាចក្រ ។
ព្យាការីដ៏វិសុទ្ធទាំងអស់របស់ព្រះអង្គ ចាប់តាំងពីពិភពលោកបានចាប់ផ្ដើម
ចាប់តាំងពីបុរាណកាលមក ព្យាការីទាំងឡាយបានទាយទុកថា ព្រះរាជបុត្រារបស់ព្រះ ព្រះយេស៊ូវគ្រីស្ទ នឹងយាងមកផែនដី ហើយជាព្រះអង្គសង្គ្រោះរបស់យើង ។ ពួកលោកក៏បានទាយទុកថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកជាលើកទីពីរផងដែរ ។
ហើយព្យាការីទាំងឡាយ ក៏ បានទាយទុកថា ពីមុនពេលព្រះអង្គសង្គ្រោះយាងមកម្តងទៀត ទ្រង់នឹងស្ដារឡើងវិញនូវដំណឹងល្អ និងសាសនាចក្ររបស់ទ្រង់នៅលើផែនដី ។ ការស្ដារឡើងវិញដែលព្យាការីទាំងឡាយបានទាយទុកកំពុងកើតឡើងនៅជំនាន់របស់យើងហើយ ។