« អធិស្ឋានទូលសូមជំនួយពេលមានគេសម្លុតធ្វើបាប » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។
គ្រឹះដ៏មាំមួន
អធិស្ឋានទូលសូមជំនួយពេលមានគេសម្លុតធ្វើបាប
នៅពេលខ្លះមនុស្សវិនិច្ឆ័យយើងដែលធ្វើជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងការធ្វើជាមនុស្សខុសប្លែកពីគេ ។ ឆ្នាំមុន ខ្ញុំត្រូវគេធ្វើបាបជាច្រើនដងនៅឯសាលារៀន ។ ប៉ុន្តែខ្ញុំទទួលអារម្មណ៍ថាទទួលបានជំនួយរបស់ព្រះ នៅពេលអ្នកដទៃបានជួយខ្ញុំការពារខ្លួនពីពួកដើរសម្លុតធ្វើបាបគេ ។ វាហាក់ដូចជាខែលការពារមកពីព្រះដូច្នោះ ។
ខ្ញុំបានអធិស្ឋានទូលសូមថា សូមឲ្យខ្ញុំអាចអភ័យទោសដល់អ្នកដែលបានធ្វើបាបខ្ញុំ ។ ខ្ញុំបានអភ័យទោសឲ្យពួកគេនៅក្នុងចិត្តខ្ញុំ ហើយឥឡូវនេះខ្ញុំញញឹម ហើយនិយាយសួស្តីទៅកាន់ពួកគេ ពេលខ្ញុំឃើញពួកគេ ។
ខ្ញុំចូលចិត្តជួយអ្នកដទៃ ដូចជាមិត្តរួមក្រុមបាល់ទាត់របស់ខ្ញុំ កុំឲ្យវិនិច្ឆ័យអ្នកដទៃ ។ ខ្ញុំចង់ឲ្យអ្នកដទៃមើលឃើញច្បាស់ថាតើខ្ញុំជានរណា ហើយអ្នកដទៃទៀតនោះជានរណា ។
ម៉ាធ្យូ អេច អារីហ្សូណា ស.រ.អា.