« ចុះប្រសិនបើនរណាម្នាក់ប្រាប់ខ្ញុំថា វិទ្យាសាស្រ្តមិនយល់ស្របលើអ្វីដែលយើងជឿវិញ ? » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣ ខែ កក្កដា ឆ្នាំ ២០២៣ ។
ចំគោលដៅ
ចុះប្រសិនបើនរណាម្នាក់ប្រាប់ខ្ញុំថា វិទ្យាសាស្រ្តមិនយល់ស្របលើអ្វីដែលយើងជឿវិញ ?
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖ « ព្រះគឺជាប្រភពនៃរាល់សេចក្ដីពិតទាំងអស់ ។ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ឱបក្រសោបរាល់សេចក្ដីពិត ទាំងអស់ ដែលព្រះបានប្រទានដល់បុត្រាបុត្រីរបស់ទ្រង់ មិនថាបានរៀននៅក្នុងបន្ទប់ពិសោធន៍ខាងវិទ្យាសាស្ដ្រ ឬបានទទួលតាមវិវរណៈមកពីទ្រង់ផ្ទាល់នោះទេ » ( « តើការពិតជាអ្វី ? » ខែ តុលា ឆ្នាំ ២០២២ សន្និសីទទូទៅ [ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៣០ ] ) ។
ប្រសិនបើមនុស្សនិយាយថា វិទ្យាសាស្ត្រផ្ទុយនឹងសេចក្តីពិតនៃដំណឹងល្អ នេះជារឿងដែលត្រូវចងចាំ ៖
អ្នកគួរតែរកការពិត ។ សូមស្វែងយល់អ្វីដែលវិទ្យាសាស្រ្តអះអាងពិតប្រាកដ ( និងមិនបានអះអាង ) ក៏ដូចជាអ្វីដែលដំណឹងល្អដែលបានស្ដារឡើងវិញនៃព្រះយេស៊ូវគ្រីស្ទអះអាង ( ហើយមិនបានអះអាង ) ផងដែរ ។ សូមផ្តល់អាទិភាពដល់ការសិក្សាព្រះគម្ពីរ និងប្រសាសន៍របស់ព្យាការីទាំងឡាយ ។
ចំណេះដឹងខាងវិញ្ញាណគឺពិត ។ វិទ្យាសាស្រ្តគឺជាវិធីសាស្រ្តមួយសម្រាប់រៀនពីសេចក្តីពិតអំពីពិភពលោកជាក់ស្តែង ។ ប៉ុន្តែមានសេចក្ដីពិតមួយចំនួនដែលព្រះប្រទានឲ្យយើងតាមរយៈវិវរណៈតែប៉ុណ្ណោះ ។ អ្នកអាចមានជំនឿថា ព្រះវិញ្ញាណបរិសុទ្ធ « មានព្រះបន្ទូលអំពីរឿងទាំងឡាយ តាមដែលមាននៅពេលនេះ » ( យ៉ាកុប ៤:១៣ ) ។
សេចក្តីជំនឿតម្រូវឲ្យមានភាពអំណត់ ។ ចំណេះដឹងបែបវិទ្យាសាស្ត្រត្រូវបានកែសម្រួលតាមពេលវេលា ។ ពេលខ្លះ យើងគ្រាន់តែរង់ចាំឲ្យវិទ្យាសាស្ត្រដើរតាមទាន់សេចក្ដីពិតដ៏អស់កល្បជានិច្ចដែលបានលាតត្រដាងនោះ ។ យើងអាចតោងឲ្យជាប់សេចក្ដីពិតខាងវិញ្ញាណដែលធំជាង ខណៈពេលដែលសេចក្ដីលម្អិតត្រូវបានចាក់បំពេញ ។