« តើខ្ញុំអាចធ្វើជាគំរូដល់សមាជិកគ្រួសារដែលពុះពារដើម្បីរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣ ។
សំណួរ និង ចម្លើយ
« តើខ្ញុំអាចធ្វើជាគំរូដល់សមាជិកគ្រួសារដែលពុះពារដើម្បីរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទដោយរបៀបណា ? »
បង្ហាញ បម្រើ និងចែកចាយ
« សូមបង្ហាញដល់គ្រួសាររបស់អ្នកពីរបៀបដែលការរស់នៅតាមដំណឹងល្អធ្វើឲ្យអ្នកមានអារម្មណ៍សប្បាយរីករាយ ។ អ្នកអាចបម្រើពួកគេ និងចែកចាយបទពិសោធន៍របស់អ្នកជាមួយពួកគេបាន ។ អ្នកក៏អាចអញ្ជើញពួកអ្នកផ្សព្វផ្សាយសាសនាឲ្យធ្វើរាត្រីជួបជុំក្រុមគ្រួសារនៅផ្ទះរបស់អ្នកផងដែរ»។
លូស៊ីណា អិម អាយុ ១៨ ឆ្នាំ ម៉ែនដូហ្សា អាហ្សង់ទីន
ព្យាយាមយល់
« សមាជិកគ្រួសាររបស់ខ្ញុំមួយចំនួនបានធ្វើរឿងខ្លះៗដែលមិនស្របតាមបទដ្ឋានរបស់ព្រះ។ សូមព្យាយាមយល់ពីហេតុផលរបស់ពួកគេចំពោះអ្វីដែលពួកគេកំពុងធ្វើ ។ វាមិនមានន័យថា អ្នកត្រូវតែធ្វើអ្វីដែលពួកគេកំពុងធ្វើនោះទេ ។ សំខាន់ជាងនេះទៅទៀតនោះ ត្រូវស្រឡាញ់ពួកគេមិនថាពួកគេធ្វើអ្វី ឬនិយាយអ្វីឡើយ » ។
ម៉ែឡូឌី អ៊ី អាយុ ១៣ ឆ្នាំ រដ្ឋតិចសាស់ ស.រ.អា.
ដើរតាមព្រះអង្គសង្គ្រោះ
« ខ្ញុំតែងតែព្យាយាមធ្វើជាគំរូសម្រាប់គ្រួសារខ្ញុំ ដោយការនិយាយអំពីការបង្រៀនរបស់សាសនាចក្រជានិច្ច ។ ខ្ញុំតែងតែព្យាយាមឆ្លុះបញ្ចាំងព្រះគ្រីស្ទនៅក្នុងខ្លួនខ្ញុំជានិច្ច ។ ខ្ញុំដឹងថា ប្រសិនបើខ្ញុំធ្វើតាមទ្រង់ ខ្ញុំនឹងអាចធ្វើជាគំរូល្អដល់គ្រួសាររបស់ខ្ញុំ ហើយជួយនាំពន្លឺនៃព្រះគ្រីស្ទមកក្នុងជីវិតរបស់ពួកគេ » ។
អាដាលៀ ស៊ី អាយុ១៩ ឆ្នាំ រីអូ ហ្គ្រានឌេ ដូ ស៊ូល ប្រទេសប្រេស៊ីល
លេងតន្ត្រីលើកទឹកចិត្ត
« ខ្ញុំបានហ៊ុំព័ទ្ធខ្លួនរបស់ខ្ញុំដោយប្រព័ន្ធផ្សព្វផ្សាយដ៏ល្អ ដែលយាងអញ្ជើញព្រះវិញ្ញាណមកគង់នៅក្នុងផ្ទះរបស់ខ្ញុំ ។ ការលេងបទទំនុកតម្កើងនៅលើព្យាណូជួយខ្ញុំឲ្យមានអារម្មណ៍រីករាយ ទោះជាសមាជិកគ្រួសារខ្ញុំជួបការលំបាកក៏ដោយ ។ សូមបន្តពឹងផ្អែកលើព្រះអង្គសង្គ្រោះដើម្បីទទួលបានអំណរ និងសេចក្តីសុខសាន្ត ទោះជាពេលដែលអ្នកដទៃនៅជុំវិញអ្នកមិនធ្វើក៏ដោយ » ។
ឡូរិន អាយុ ១៤ ឆ្នាំ រដ្ឋម៉ារីលែន ស.រ.អា.
សូមស្រឡាញ់ទ្រង់ទាំងទ្វេ
« អ្នកមិនអាចផ្លាស់ប្តូរជម្រើសរបស់សមាជិកគ្រួសាររបស់អ្នកបានលើសពីអ្វីដែលពួកគាត់អាចផ្លាស់ប្តូរជម្រើសរបស់អ្នកទេ ប៉ុន្តែអ្នកអាចស្រឡាញ់ពួកគាត់ជានិច្ចបាន ។ ព្រះគ្រីស្ទបានបង្ហាញសេចក្ដីស្រឡាញ់យ៉ាងខ្លាំងដល់មនុស្សដែលមិនយល់ស្រប ឬសូម្បីតែចូលចិត្តទ្រង់ ។ មនុស្សគ្រប់រូបគឺជាបុត្រាបុត្រីរបស់ព្រះ ហើយតាមរយៈសេចក្តីស្រឡាញ់របស់អ្នក ពួកគាត់អាចទទួលអារម្មណ៍ថាមានសេចក្តីស្រឡាញ់របស់ព្រះវរបិតាសួគ៌ ។
ប្រូកលីន ឌី អាយុ ១៧ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា.
ចូរស្វែងរកមើលដូចជាព្រះគ្រីស្ទបានទតឃើញ
« ការមានសេចក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទ ហើយការព្យាយាមមើលហួសពីភាពទន់ខ្សោយរបស់ពួកគាត់ អាចជួយយើងយល់ពីអ្វីដែលពួកគេកំពុងឆ្លងកាត់ ។ ព្រះយេស៊ូវគ្រីស្ទជ្រាបដឹងយើងម្នាក់ៗយ៉ាងច្បាស់ ។ ហើយយើងអាចចាប់ផ្ដើមមើលឃើញ និងជួយអ្នកដទៃដូចដែលទ្រង់ធ្វើ បើយើងសូមទ្រង់ឲ្យដឹកនាំយើង » ។
ចន ខេ អាយុ ១៧ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា.
កុំវិនិច្ឆ័យឡើយ
« ខ្ញុំរៀនស្រឡាញ់ពួកគាត់ មានចិត្តល្អចំពោះពួកគាត់ ហើយមិនវិនិច្ឆ័យគេឡើយ » ។
ឡូហ្គែន ស៊ី អាយុ ១៨ ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អ.