« ១១ ដំណើររឿងខ្លីៗអំពីការចែកចាយដំណឹងល្អ » ដើម្បីកម្លាំងនៃយុវជន ខែ កក្កដា ឆ្នាំ ២០២៣
១១ ដំណើររឿង ខ្លីៗ អំពី ការចែកចាយដំណឹងល្អ
និងរបៀបដែលបងប្អូនអាចធ្វើបានដែរ !
សូមបង្ហាញពីរបៀបដែលដំណឹងល្អអាចជួយបាន
ថ្ងៃមួយខ្ញុំបាននៅក្នុងថ្នាក់រៀនអង្គុយជិតមិត្តភក្តិរបស់ខ្ញុំ ។ យើងបានត្រៀមខ្លួនដើម្បីប្រឡង ហើយគាត់បានប្រាប់ខ្ញុំថា គាត់ភ័យខ្លាំងណាស់ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវបង្រៀនគាត់ពីរបៀបអធិស្ឋាន ។ បន្ទាប់មកយើងទាំងពីរនាក់បានឱនក្បាល ហើយបានអធិស្ឋានដោយស្ងប់ស្ងាត់ដើម្បីទូលសូមជំនួយសម្រាប់ការប្រឡង ។ ខ្ញុំមានអំណរគុណសម្រាប់ការអធិស្ឋានដែលអាចជួយរំងាប់ការភ័យរបស់មិត្តភក្តិខ្ញុំ ។
អាប៊ីកែល អ៊ុយរូហ្គាយ
ធ្វើការងារបម្រើទៅដល់អ្នកខ្វះខាត
យើងមានស្រ្តីវ័យចំណាស់ម្នាក់នៅក្នុងវួដរបស់យើង ដែលពុំអាចអញ្ជើញមកចូលរួមការប្រជុំសាក្រាម៉ង់ដោយផ្ទាល់បាន ដោយសារបញ្ហាសុខភាព ។ ឪពុករបស់ខ្ញុំ និងខ្ញុំបានស្នើសុំប៊ីស្សព ឲ្យពួកយើងអាចយកសាក្រាម៉ង់ទៅដល់ផ្ទះរបស់ស្រ្តីនោះជារៀងរាល់សប្តាហ៍ ។ ស្វាមីរបស់គាត់ ដែលមិនសូវសកម្ម ក៏បានចាប់ផ្តើមទទួលទានសាក្រាម៉ង់ផងដែរ ។ ការប្រមូលផ្តុំសាសន៍អ៊ីស្រាអែលមានន័យថា ត្រូវអញ្ជើញអ្នកដទៃឲ្យខិតមកជិតព្រះយេស៊ូវគ្រីស្ទ ។ ការងារបម្រើគឺជាផ្នែកដ៏ធំនៃការប្រមូលផ្តុំនេះ ។
ឆាយអិន រដ្ឋយូថាហ៍ ស.រ.អា.
អញ្ជើញឲ្យចូលរួមសកម្មភាព
ខ្ញុំកំពុងជិះកង់នៅជិតព្រះវិហារ នៅពេលខ្ញុំបានឃើញមនុស្សជាច្រើននៅទីនោះកំពុងរាំ ។ ខ្ញុំបានស្រែកហៅឈ្មោះយុវជនម្នាក់ ( ឈ្មោះថា ខើរេច ) ហើយបានសួរគាត់ពីអ្វីដែលពួកគេកំពុងធ្វើ ។ គាត់បាននិយាយថា ពួកគាត់កំពុងចូលរៀនថ្នាក់មួយ ដែលហៅថាថ្នាក់សិក្ខាសាលា ។ គាត់បានប្រាប់ខ្ញុំថា ព្រះវិហារនឹងមានសកម្មភាពមួយ ហើយបានសួរបើខ្ញុំចង់ទៅជាមួយគាត់ ។ ខើរេច ជាមិត្តខ្ញុំ បានផ្លាស់ប្រែជីវិតរបស់ខ្ញុំយ៉ាងពិតប្រាកដ តាមរយៈការជួយខ្ញុំឲ្យស្គាល់អំពីដំណឹងល្អ ។
ដេវីឌ ហ្គាណា
ធ្វើជាគំរូ
ខ្ញុំបានរៀនជាច្រើនតាមរយៈការមើលបងប្រុសរបស់ខ្ញុំ ។ ខ្ញុំចូលចិត្តលេងហ្គេមវីដេអូ និងបាល់ទាត់ ហើយនិយាយដោយស្មោះ ខ្ញុំប្រហែលជាធ្វើកិច្ចការទាំងនោះគ្រប់ពេល បើមិនមែនសម្រាប់គាត់ទេ ។ គាត់ក៏ចូលចិត្តធ្វើរឿងទាំងនោះដែរ ហើយពួកយើងលេងល្បែងទាំងនោះជាមួយគ្នាជាច្រើន ប៉ុន្តែគាត់តែងតែឆ្លៀតពេលរកការរីកចម្រើន និងកែលម្អ ។ ខ្ញុំមិនដែលភ្លេចការដែលត្រូវបានហៅឲ្យប្រើគ្រឿងញៀននៅឯសាលាទេ ។ រំពេចនោះ ខ្ញុំបានគិតពីបងប្រុសរបស់ខ្ញុំ ហើយដឹងពីអ្វី ដែលគាត់នឹងជ្រើសរើស ពីព្រោះខ្ញុំចង់ធ្វើដូចជាគាត់ ខ្ញុំបានធ្វើការជ្រើសរើសត្រឹមត្រូវ ហើយនិយាយថា ទេ ។
អ៊ីមីឡូ រដ្ឋថេនណេស៊ី ស.រ.អ.
ជួយអ្នកដទៃឲ្យទទួលអារម្មណ៍នៃក្តី ស្រឡាញ់របស់ព្រះគ្រីស្ទ
នៅអំឡុងពេលសន្និសីទ FSY ខ្ញុះមានអារម្មណ៍ឯកោជាខ្លាំង ។ ខ្ញុំបានអធិស្ឋានរាល់ថ្ងៃ ដោយសង្ឃឹមថា ខ្ញុំនឹងទទួលបាន អារម្មណ៍នៃព្រះវិញ្ញាណ និងសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវគ្រីស្ទ ។ ក្រោយពីសុន្ទរកថាមួយបានថ្លែងហើយ មានយុវនារីដែលខ្ញុំមិនសូវស្គាល់ម្នាក់ បានមក ហើយឱបខ្ញុំ ។ ខ្ញុំបានទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទនៅក្នុងការឱបរបស់គាត់ គឺ ដូចជាទ្រង់កំពុងប្រាប់ខ្ញុំថា ទ្រង់ស្រឡាញ់ខ្ញុំយ៉ាងដូច្នោះដែរ ។
ណាតាលី ស៊ីលី
ធ្វើតាមការបំផុសគំនិត
នៅថ្ងៃមួយ ខ្ញុំមានការបំផុសគំនិតខាងវិញ្ញាណថា ខ្ញុំគួរអញ្ជើញមិត្តភក្តិជិតស្និទ្ធរបស់ខ្ញុំនៅ សាលាឲ្យចូលរួមការប្រជុំ ធម្មនិដ្ឋាន ។ ខ្ញុំមិនចង់ធ្វើតាមការបំផុសគំនិតទេ ប៉ុន្តែនៅទីបំផុតខ្ញុំបានផ្ញើសារជាអក្សរទៅគាត់ នៅ មួយថ្ងៃ មុន ។ នៅពេលយើងបានអង្គុយជាមួយគ្នានៅឯការប្រជុំធម្មនិដ្ឋាន ខ្ញុំមានការភ័យខ្លាច ។ ប៉ុន្តែនៅពេលការប្រជុំចប់ គាត់បញ្ចេញស្នាមញញឹមធំៗនៅលើផ្ទៃមុខរបស់គាត់ ។ វាបានរំឭកខ្ញុំថា ព្រះជ្រាបដឹងពី បុត្រាបុត្រីរបស់ទ្រង់ប្រសើរជាងខ្ញុំដឹង ហើយថា ខ្ញុំគួរតែធ្វើតាមការបំផុសគំនិតឲ្យចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទជានិច្ច ។
អ៊ីលីស្សា រដ្ឋមីនីសូតា ស.រ.អ.
អធិស្ឋានអំពីអ្វីដែលត្រូវនិយាយ
ប្អូនស្រីខ្ញុំ និងខ្ញុំគឺជាសមាជិកនៃសាសនាចក្រតែពីរនាក់នៅក្នុងសាលារបស់យើង ។ គេឯងសង្កេតឃើញថាពួកយើងខុសគេ ហើយតែងតែសួរសំណួរ ។ ដំបូងឡើយខ្ញុំខ្លាចក្នុងការនិយាយប្រាប់ពួកគេ ប៉ុន្តែ ខ្ញុំបានអធិស្ឋានដើម្បីអាចនិយាយអ្វី ដែលត្រឹមត្រូវ ហើយពួកគេបានស្តាប់ ហើយគោរពការជ្រើសរើសរបស់ខ្ញុំ ។
រ៉ូប៊ិនន័រវេស
ការចែកចាយពីសេចក្តីពិតនៃដំណឹងល្អ តាមអនឡាញ
សម្រាប់ជាគោលដៅ ខ្ញុំបានមើល ចូរមកតាមខ្ញុំ ហើយ បានរកឃើញបទគម្ពីរ និងសម្រង់សម្តីនានាដើម្បី ចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ខ្ញុំបានទទួលការបញ្ចេញមតិជាច្រើនពីមនុស្សនិយាយថា ពួកគេទទួលបានអារម្មណ៍នៃព្រះវិញ្ញាណតាមរយៈការចុះផ្សាយរបស់ខ្ញុំ ។ ការចែកចាយ ដំណឹងល្អអាចជួយអ្នកដទៃតាមរបៀបមួយដែលយើងមិនអាចស្រមៃបានពីគ្រានោះ ។
រ៉ាហ្គេល ប្រេស៊ីល
មានភាពច្នៃប្រឌិត
នៅក្នុងថ្នាក់មួយនៅសាលារបស់ខ្ញុំ យើងអានសៀវភៅដែលបានរិះគន់ដល់សាសនាចក្រ ។ ខ្ញុំបានដឹងថា ខ្ញុំត្រូវតែនិយាយអំពីសេចក្តីពិតនៃដំណឹងល្អដែលបានស្តារឡើងវិញ ។ ដូច្នោះហើយ ខ្ញុំបានលើកដៃឡើង ។ គ្រូបានហៅ ខ្ញុំ ប៉ុន្តែខ្ញុំមិនដឹងត្រូវនិយាយអ្វី នោះទេ ។ មិនដឹងជាយ៉ាងមិច ខ្ញុំក៏ចាប់ផ្តើមច្រៀងចម្រៀងមួយពីមាត្រានៃសេចក្តីជំនឿ ។ គួរឲ្យភ្ញាក់ផ្អើល ក្នុងបន្ទប់នោះបានពោរពេញទៅដោយគារវភាព ។ បន្ទាប់ពីនោះមក ពុំសូវមានការយល់ច្រឡំទៀតទេ ហើយគ្រូបង្រៀនរបស់ខ្ញុំ និងមិត្តរួមថ្នាក់បានផ្តល់ការគោរព ដល់ការពិភាក្សាក្នុងថ្នាក់ និងខ្ញុំ ។
ម៉ូនិច ម៉ាសាឈូសេត ស.រ.អ.
ចូរធ្វើជាពន្លឺ
នៅពេលខ្ញុំអាយុ ១៥ ឆ្នាំ ខ្ញុំបានសម្រេចចិត្តថា ខ្ញុំនឹងចាប់ផ្តើមរកមើលព្រះវិហារមួយដើម្បីចូលរួម ។ ពីរបីថ្ងៃ ក្រោយមក ខ្ញុំបានក្លាយជាមិត្តភក្តិនឹងក្មេងស្រី ម្នាក់នៅឯសាលា ដែលនាងហាក់ដូចជាមានពន្លឺមួយ ។ ពីរបីសប្តាហ៍ក្រោយមក នាងបានអញ្ជើញខ្ញុំឲ្យទៅផ្ទះរបស់នាង ។ ពេលខ្ញុំទៅដល់នោះ គ្រួសាររបស់នាងបានអញ្ជើញខ្ញុំឲ្យចូលរួមរាត្រីជួបជុំក្រុមគ្រួសារជាមួយពួកគាត់ ។ ខ្ញុំបានចាប់អារម្មណ៍នឹងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ភាគច្រើនទៅលើភាពសប្បាយរីករាយដែលគ្រួសារមិត្តភក្តិរបស់ខ្ញុំមាននៅរាត្រី នោះ ។
ម៉ាកខេលី រដ្ឋខូឡូរ៉ាដូ ស.រ.អា.
ចែកចាយសេចក្តីស្រឡាញ់
បងប្អូនជីដូនមួយរបស់ខ្ញុំបានលើកទឹកចិត្តខ្ញុំឲ្យជួបជាមួយនឹងពួកអ្នកផ្សព្វផ្សាយសាសនា ខ្ញុំគិតថា ពីព្រោះ គាត់ចង់ឲ្យខ្ញុំរីករាយនឹងពរជ័យដែលគាត់រីករាយនៅពេលនោះ ។ ខ្ញុំបានមានអារម្មណ៍ថា បងប្អូនជីដូនមួយរបស់ខ្ញុំ និងហេណុក ជាមិត្តភក្តិខ្ញុំ ស្រឡាញ់ខ្ញុំ ហើយចង់ឲ្យអ្វីមួយល្អ ដល់ខ្ញុំ ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍កក់ក្ដៅណាស់ពេលមកព្រះវិហារ ។
អេរីក ហ្គាណា