« ខ្លាំងជាងការល្បួង » ដើម្បីកម្លាំងនៃយុវជន ខែ មីនា ឆ្នាំ ២០២៤ ។
កម្លាំងដើម្បីយកឈ្នះអំពើបាប
ខ្លាំងជាងការល្បួង
ព្រះយេស៊ូវគ្រីស្ទអាចពង្រឹងអ្នក នៅពេលអ្នកខិតខំចៀសវាងពីអំពើបាប ។
ការប្រែចិត្តគឺជាអព្ភូតហេតុ ។ ព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យវាអាចទៅរួចបាន ។ ព្រះវរបិតាសួគ៌ពេញចិត្តនឹងអភ័យទោសដល់យើង នៅពេលយើងជ្រើសរើសប្រែចិត្ត ហើយធ្វើតាមបទបញ្ញត្តិរបស់ទ្រង់ ។ ខណៈពេលដែលយើងទាំងអស់គ្នានឹងត្រូវប្រែចិត្តពេញមួយជីវិតរបស់យើង តើយើងអាចទប់ទល់នឹងអំពើបាប និងធ្វើការជ្រើសរើសបានប្រសើរដោយរបៀបណា ?
ទាំងនេះគឺជាគន្លឹះមួយចំនួនសម្រាប់ការទទួលបានកម្លាំងតាមរយៈព្រះយេស៊ូវគ្រីស្ទ ប្រឆាំងនឹងការល្បួង ៖
-
អានព្រះគម្ពីរប្រចាំថ្ងៃ ។
-
អធិស្ឋានរាល់ថ្ងៃ ។
-
សូមទៅព្រះវិហារជាប្រចាំ ។
ពេលខ្លះយើងច្រានចោលទង្វើទាំងនេះ ដែលជាចម្លើយទូទៅ និងជាក់ស្តែង ។ សូមកុំធ្លាក់ចូលទៅក្នុងអន្ទាក់នេះឡើយ ។ ចម្លើយគោលទាំងនេះគឺឆ្លើយម្តងហើយម្តងទៀតញឹកញាប់យ៉ាងខ្លាំង ដោយសារវាគឺជា ចម្លើយគោល ! ទង្វើទាំងនេះមានប្រសិទ្ធភាពណាស់ ។
សូមធ្វើអ្វីៗទាំងនេះ ហើយអ្នកនឹងខិតកាន់តែជិតព្រះអង្គសង្រ្គោះរបស់អ្នក ។