ដើម្បី​កម្លាំង​នៃ​យុវជន
ទទួលបាន​កម្លាំង​របស់​ទ្រង់—ឥឡូវ​នេះ និង​ជានិច្ច
ខែ មីនា ឆ្នាំ ២០២៤


« ទទួលបាន​កម្លាំង​របស់​ទ្រង់—ឥឡូវ​នេះ និង​ជានិច្ច » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មីនា ឆ្នាំ ២០២៤ ។

ផ្ដល់​កម្លាំង​គ្រប់​ពេល

ទទួលបាន​កម្លាំង​របស់​ទ្រង់—ឥឡូវ​នេះ និង​ជានិច្ច

អ្នក​មាន​ភាពស័ក្ដិសម​ដើម្បី​ទទួល​កម្លាំង និង​ជំនួយ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

យុវជន​នៅក្នុង​ព្រៃ​បន្លា

រចនា​រូបភាព​ដោយ អាឡិច ណាបោម

សូម​ស្រមៃ​ថា​ដើរ​កាត់ព្រៃ ហើយ​ដើរ​មក​ជួប​ក្មេង​ប្រុស​ម្នាក់ ដែល​បាន​ដួល ហើយ​ជាប់​ក្នុង​មែក​ឈើ​ងាប់ៗ ។ មែក​ឈើ​មួយ​មាន​ទម្ងន់​ធ្ងន់​ខ្លាំង ដែល​គាត់​លើក​ចេញ​ដោយ​ខ្លួនឯង​មិន​រួច ។

តើ​អ្នក​ជួយ​ទេ ? ឬ​តើ​អ្នក​អង្គុយ​ចុះ​សិន ហើយ​គិត​ថា តើ​គាត់​សម​នឹង​ទទួល​បាន​ជំនួយ​របស់​អ្នក​ដែរ​ឬ​ទេ ?

ប្រាកដ​ណាស់ អ្នក​ជួយ ! គំនិត​ដែល​បញ្ឈប់​អ្នក​មិន​ឲ្យ​ជួយ រហូត​ដល់​ក្មេងប្រុស​នោះ​ធ្វើ​អ្វី​មួយ​ត្រឹមត្រូវ វា​អាច​ស្តាប់​ទៅ​មិន​សម​ហេតុផល​សម្រាប់​អ្នក ។ ហើយ​យើង​ក៏​គិត​បែប​នេះ​ចំពោះ​ខ្លួន​យើង—លើកលែង​តែ​ក្នុង​ករណី​នេះ យើងជា ក្មេង​ដែល​ត្រូវការ​ជំនួយ ។

អ្នក​មាន​តម្លៃ​ឲ្យ​សង្គ្រោះ

មិន​ថា​អ្នក​មាន​អាយុ​ប៉ុន្មាន​ទេ អ្នក​គឺជា​ក្មេង​ម្នាក់​បើ​ប្រៀបធៀប​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ( តាមពិត​ទៅ អ្នក​គឺជា​បុត្រ របស់ ព្រះវរបិតាសួគ៌​ពិត​ប្រាកដ ) ។ ហើយ​កម្លាំង​របស់អ្នក—រាងកាយ អារម្មណ៍ ខាងវិញ្ញាណ ឬ​ផ្លូវចិត្ត—គឺ​គ្មាន​អ្វី​ប្រៀបធៀប​ទៅ​នឹង​របស់​ទ្រង់​ទាំងទ្វេ​បាន​ទេ ។ ពួក​យើង​ភាគច្រើន​យល់​ពី​គោលគំនិត​នោះ​គ្រប់គ្រាន់​ហើយ ។ ប៉ុន្តែ​នៅពេល​យើង​ជំពប់​ដួល​ដោយ​ហេតុផល​ណា​មួយ​នោះ ជា​រឿយៗ​យើង​មាន​អារម្មណ៍​ថា យើង​មិន​អាច​ទាក់ទង​សុំ​ជំនួយ​បាន​រហូត​ដល់​យើង​ធ្វើ​អ្វី​មួយ​សិន ។ នោះ​ច្បាស់​ជា​មិនមែន​ជា​ការពិត​ទេ ។

ប្រធាន ឌៀថើរ អេហ្វ អុជដូហ្វ ដែលពេលនោះ​ជា​–ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ នៅ​គ្រា​មួយ​បាន​មាន​ប្រសាសន៍​អំពី​រៀប​ប្រៀបប្រដូច​នៃ​ចៀម​ដែល​វង្វេង​នៅក្នុង លូកា ១៥ ។

លោក​បាន​សួរ​ថា « តើ​ចៀម​នោះ​ត្រូវដឹងពី​របៀប​ប្រើ​ឧបករណ៍​គណនា​កូអរដោនេ​នៃ​រយៈ​ទទឹង​ដ៏​ស្មុគស្មាញ​ដែរទេ ? » « តើ​វា​ត្រូវចេះប្រើ ជី ភី អេស ដើម្បីកំណត់ទីតាំង​ដែរទេ ? តើ​វា​ត្រូវ​ការ​មាន​អ្នក​ជំនាញ​ដើម្បី​បង្កើត​កម្មវីធី ដែល​អាច​ស្នើសុំ​ជំនួយ មែន​ដែរ​ឬ​ទេ ? តើ​ចៀម​ត្រូវការ​សកម្មភាព​គាំទ្រ​ពី​អ្នក​ធានា​ពី​មុន​ពេល​អ្នក​គង្វាល​ល្អ នឹង​មក​ជួយ​សង្គ្រោះ​ពួកគេ​មែន​ដែរ​ឬ​ទេ ?

« អត់​ទេ ។ ពុំ​មែន​ទេ ! ចៀម​នោះ​មាន​ភាពស័ក្ដិសម​នៃ​ការសង្គ្រោះ​ពី​ព្រះ ដោយ​សារ​អ្នក​គង្វាល​ល្អ​ស្រឡាញ់​វា ។

« ចំពោះ​ខ្ញុំ រឿង​ប្រៀប​ប្រដូច​នៃ​ចៀម​វង្វេង​គឺជា​សារលិខិត​មួយ​ដ៏​សំខាន់​បំផុត​នៅក្នុង​បទគម្ពីរ » ។

យើង​ម្នាក់ៗ​អាច​វង្វេង​ដោយសារ​ហេតុផល​ផ្សេងៗ​គ្នា ។ ហើយ​សម្រាប់​យើង​ម្នាក់ៗ ជំនួយ​ដ៏​ទេវភាព​ប្រហែលជា​កំពុង​ស្វែងរក​យើង​ទៅហើយ ។

ព្រះហស្ត​របស់​ព្រះអម្ចាស់​យោង​ទៅកាន់​ដៃ​របស់​យុវជន​ដែល​នៅ​ជាប់​ក្នុង​គុម្ពោត​បន្លា

ជំនួយ​តែងតែ​មាន​ជានិច្ច

ជំនួយ​គឺ​មាន​សម្រាប់​យើង មិន​ត្រឹមតែ​នៅពេល​ដែល​យើង​មាន​អំពើ​បាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅពេល​ដែល​យើង​រស់នៅ​ល្អ​បំផុត ដែល​យើង​អាច​ធ្វើបាន​ផងដែរ ។ អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន ៖

« ខ្ញុំ​ងឿង​ឆ្ងល់​ថា តើ​យើង​ពុំ​បាន​ដឹង​ពេញលេញ​នូវ​ការចម្រើន​កម្លាំង​របស់​ដង្វាយធួន​នេះ នៅក្នុង​ជីវិត​យើង ហើយ​ជឿ​ដោយ​ខុសឆ្គង​ថា យើង​ត្រូវតែ​រែក​បន្ទុក​តែ​ម្នាក់​ឯង—ដោយ​ការតាំងចិត្ត ការដោះស្រាយ និង​ការដាក់វិន័យ និង​ដោយ​សមត្ថភាព​ដែល​មាន​កំណត់​របស់យើង​នោះ​ឬ ។

« មាន​រឿង​មួយ​ត្រូវ​ដឹង​ថា ព្រះ​យេស៊ូវ​គ្រីស្ទ បាន​យាង​មក​លើ​ផែនដី ដើម្បី សុគត សម្រាប់​យើង ។ ប៉ុន្តែ​យើង​ក៏​គួរតែ​មាន​អំណរគុណ​ចំពោះ ព្រះរាជ​បំណង​ព្រះអម្ចាស់ តាមរយៈ​ដង្វាយធួន និង​ដោយ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី ផ្ដល់​ជីវិត​ឲ្យ​យើង—មិន​ត្រឹមតែ​ដឹកនាំ​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ពង្រឹង និង​ប្រោស​យើង​ផងដែរ » ។

អ្នក​មាន​តម្លៃ​ដើម្បី​ទទួល​ជំនួយ​របស់​ទ្រង់ ! មិនថា​ផ្លូវ​ដែល​អ្នក​ដើរ​នា​ពេល​ថ្មីៗ​ជា​អ្វី​នោះ​ទេ ព្រះ​យេស៊ូវ​គ្រីស្ទ គង់​នៅ​ចាំ​យាង​នៅ​ជំហាន​ថ្មី​ជា​មួយ​អ្នក ។

យុវជន និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ដើរ​ចេញ​ពី​មែក​បន្លា