ឆ្នាំ ២០២១
ការពារ​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះ​របស់​យើង
ខែ ឧសភា ឆ្នាំ ២០២១


« ការពារ​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះ​របស់​យើង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

ការពារ​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​បំផុស​គំនិត​ដោយ​ព្រះ​របស់​យើង

ការ​ដកស្រង់

ប៊ិច សៀវភៅ និង​ផ្ទាំង​រមូរ

នៅក្នុង​គ្រា​ដ៏​លំបាក​នេះ ខ្ញុំ​មាន​អារម្មណ៍​ចង់​និយាយ​អំពី​រដ្ឋ​ធម្មនុញ្ញ​ដ៏​បំផុស​គំនិត​របស់​សហរដ្ឋ​អាមេរិក ។ រដ្ឋធម្មនុញ្ញ​នេះមាន​សារៈសំខាន់​ជា​ពិសេស​ចំពោះ​សមាជិក​របស់​យើង​នៅក្នុង​សហរដ្ឋ​អាមេរិក​នេះ ប៉ុន្តែ​វា​ក៏ជា​កេរដំណែល​រួម​មួយ​នៃ​រដ្ឋធម្មនុញ្ញ​នៅជុំវិញ​ពិភពលោក​ផងដែរ ។…

ជំនឿ​របស់​យើង​លើ​ការ​បំផុស​គំនិត​ដ៏​ទេវភាព​ផ្ដល់​ឲ្យ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នូវ​ការទទួល​ខុសត្រូវ​ដ៏​ពិសេស​មួយ​ដើម្បី​គាំទ្រ និង​ការពារ​រដ្ឋធម្មនុញ្ញ​របស់​សហរដ្ឋ​អាមេរិក និង​គោលការណ៏​នៃ​រដ្ឋធម្មនុញ្ញ​នៅ​គ្រប់​ទីកន្លែង​ដែល​យើង​រស់​នៅ ។ យើង​គួរ​ទុកចិត្ត​លើ​ព្រះអម្ចាស់ និង​មាន​ភាពវិជ្ជមាន​អំពី​អនាគត​របស់​ប្រជាជាតិ​នេះ ។

តើ​មាន​អ្វី​ខ្លះ​ទៀត​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ត្រូវ​ធ្វើ ? យើង​ក៏​ត្រូវ​អធិស្ឋាន​សូម​ឲ្យ​ព្រះអម្ចាស់​ណែនាំ ហើយ​ប្រទានពរ​ដល់​គ្រប់​ប្រជាជាតិ និង​មេដឹកនាំ​របស់​ពួកគេ​ផងដែរ ។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​មាត្រា​នៃ​សេចក្ដី​ជំនឿ​របស់​យើង ។ ពិតណាស់ ការនៅក្រោម​អំណាច​ប្រធានាធិបតី ឬ​អ្នក​គ្រប់គ្រង់​មិន​បាន​បង្កើត​ជា​ឧបសគ្គ​ដល់​ការ​បដិសេធ​របស់​យើង​ចំពោះ​ច្បាប់ ឬ​គោលនយោបាយ​នីមួយៗ​ឡើយ ។ វា​តម្រូវ​ឲ្យ​យើង​ត្រូវ​អនុវត្ត​ឥទ្ធិពល​ខាង​ស៊ីវិល​របស់​យើង​ដោយ​សន្តិភាព នៅ​ក្នុង​ក្របខណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​អនុវត្ត​បាន​របស់​យើង ។ ចំពោះ​បញ្ហា​ដែល​មាន​ការជំទាស់​តវ៉ា យើង​គួរ​ស្វែងរក​ការសម្របសម្រួល និង​ការបង្រួប​បង្រួម ។

មាន​កាតព្វកិច្ច​ផ្សេង​ទៀត ដែល​ជា​ផ្នែក​នៃ​ការ​គាំទ្រ​ដល់​រដ្ឋធម្មនុញ្ញ​ដ៏​បំផុស​គំនិត​នេះ ។ យើង​គួរ​រៀន ហើយ​គាំទ្រ​ដល់ គោលការណ៍ ដ៏​បំផុស​គំនិត​នៃ​រដ្ឋធម្មនុញ្ញ ។ យើង​គួរ​ស្វែង​រក ហើយ​គាំទ្រ​បុគ្គល​ល្អ និង​ឈ្លាសវៃ​ដែល​នឹង​គាំទ្រ​ដល់​គោលការណ៍​ទាំង​នោះ​នៅ​ក្នុង​សកម្មភាព​របស់​ពួកគេ​ជា​សាធារណៈ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៩៨:១០ ) ។ យើង​គួរ​តែ​ធ្វើជា​ពលរដ្ឋ​ដែល​មាន​ចំណេះដឹង​ដែល​សកម្ម ក្នុង​ការធ្វើ​ឲ្យ​ឥទ្ធិពល​របស់​យើង​មាន​នៅ​ក្នុង​កិច្ចការ​សង្គម ។