ឆ្នាំ ២០២១
ចិត្ត​ចងក្រង​រួមគ្នា
ខែ ឧសភា ឆ្នាំ ២០២១


« ចិត្ត​ចងក្រង​រួមគ្នា » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ

ចិត្ត​ចងក្រង​រួមគ្នា

ការ​ដកស្រង់

អេក្រង់​ទូរសព្ទ​ទំនើប

នៅពេល​បាន​សួរ​ថា « លោក​គ្រូ ក្នុង​បណ្តា​ក្រឹត្យវិន័យ តើ​បញ្ញត្តិ​ណា​ដែល​សំខាន់​បំផុត ? » ព្រះអង្គសង្គ្រោះ​បាន​ឆ្លើយ​ថា « ​ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត » បន្ដដោយ « ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » [ ម៉ាថាយ ២២:៣៦–៣៩ ] ។ ព្រះបន្ទូល​ឆ្លើយ​តប​របស់​ព្រះអង្គសង្គ្រោះ​ពង្រឹង​កាតព្វកិច្ច​ស្ថានសួគ៌​របស់​យើង ។ ព្យាការី​ពី​បុរាណ​មា្នក់​បាន​បង្គាប់​ថា « មិន​គួរ​ឲ្យ​មាន​ការ​ទាស់​ទែង​គ្នាទៅវិញ​ទៅមក​ឡើយ តែ​ថា [ យើង ] គួរ​តែ​មើល​ទៅ​មុខ …​[ យើង ] មាន​ចិត្ត ចងក្រង​រួម​គ្នា ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក » [ ម៉ូសាយ ១៨:២១, ការគូស​បញ្ជាក់​បាន​បន្ថែម] ។…

ឥឡូវ​នេះ​សម្រាប់​យុវជន និង​យុវនារី នៅពេល​ប្អូន​កាន់តែ​ធំឡើង ការលេង​សើច​ចំពោះ​អ្នកដទៃ​អាច​ក្លាយ​ទៅជា​គ្រោះថ្នាក់​យ៉ាង​ខ្លាំង ។ ការថប់​បារម្ភ ការធ្លាក់​ទឹកចិត្ត ហើយ​អ្វី​កាន់តែ​អាក្រក់​ជាង​នេះ​ច្រើន​តែ​ជា​ការសម្លុត​គំរាម ។…

ច្បាស់​ណាស់ មារសត្រូវ​កំពុង​ប្រើ​វិធីនេះ​ដើម្បី​ធ្វើ​បាប​ជំនាន់​របស់ប្អូន ។ វា​មិន​សមរម្យ​ទេ ដែល​មាន​រឿងនេះ​នៅក្នុង​បណ្តាញ​អ៊ីនធឺណិត នៅក្នុង​ភូមិ សាលារៀន កូរ៉ុម ឬ​ថ្នាក់​ផ្សេងៗ​របស់​ប្អូន​នោះ ។ សូម​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ធ្វើ​ឲ្យ​កន្លែង​ទាំងនេះ​កាន់តែ​មាន​ចិត្តមេត្តា និង​មាន​សុវត្ថិភាព​ឡើង ។…

… នៅពេល​ប្អូន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ​ដោយ​ចិត្ត​សប្បុរស ដោយ​យកចិត្ត​ទុកដាក់ និង​មាន​ចិត្ត​មេត្តា សូម្បីតែ​តាមរបៀប​ឌីជីថល​ក្តី ខ្ញុំ​សូម​សន្យាថា ប្អូន​នឹង​ជួយ​លើក​ដៃ​ដែល​ស្រពន់​ឡើង និង​ជួយ​ព្យាបាល​បេះដូង ។…

មិនថា​យើង​អាយុ​ប៉ុន្មាន​នោះទេ សូម​យើង​ទាំងអស់​គ្នា​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង ។

នៅ​ពេល​ប្អូន​ព្យាយាម​មាន​ការប្រាស្រ័យ​ទាក់ទង​ដោយ​ក្តីស្រឡាញ់ ការគោរព និង​សេចក្ដី​សប្បុរស​ក្ដី ក៏​ប្អូន​នៅ​តែ​រង​ការឈឺចាប់ ឬ​រងផល​ប៉ះពាល់​អវិជ្ជមាន​ដដែល មកពី​ជម្រើស​មិនល្អ​របស់​អ្នកដទៃ​ទៀត ។ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច ? យើង​ធ្វើ​តាម​ការដាស់តឿន​របស់​ព្រះអម្ចាស់​ឲ្យ « ស្រឡាញ់​ពួក​ខ្មាំងសត្រូវ … ហើយ​អធិស្ឋាន​ឲ្យ​អ្នក​ណា​ដែល​ធ្វើ​ទុក្ខ​អ្នក » [ លូកា ៦:២៧–២៨ ] ។

នៅ​ពេល​ការលំបាក និង​ទុក្ខវេទនា​បាន​កើត​មកលើ​យើង​តាមរយៈ​ការរិះគន់ ភាពអវិជ្ជមាន ឬ​សូម្បី​តែ​ការមាន​បំណង​អាក្រក់​ក្ដី ក៏​យើង​អាច​ជ្រើសរើស​ដើម្បី​មាន​សេចក្តី​សង្ឃឹម​លើ​ព្រះគ្រីស្ទ​បាន​ដែរ ។ សេចក្តី​សង្ឃឹម​នេះ​កើត​ចេញ​ពីការ​អញ្ជើញ និង​ការសន្យា​របស់​ទ្រង់​ថា « ចូរ​សង្ឃឹម​ឡើង ដ្បិតយើង​នឹង​ដឹកនាំ​អ្នក​រាល់​គ្នា » [ គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៨ ] ហើយថា​ព្រះអង្គ​នឹងធ្វើ​ឲ្យ​សេចក្ដី​វេទនា​ទាំង​ឡាយ​របស់​បងប្អូន ក្លាយ​ទៅ​ជា​ផលប្រយោជន៍​ដល់​បងប្អូន​វិញ [ សូមមើល នីហ្វៃ​ទី​២ ២:២ ] ។