ឆ្នាំ ២០២១
នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ
ខែ ឧសភា ឆ្នាំ ២០២១


« នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​សៅរ៍

នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ

ការ​ដកស្រង់

ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អ្នក​គង្វាល​ល្អ

អំពើ​ហឹង្សា និង​ជម្លោះ​នឹង​ក្លាយ​ជា​លក្ខណៈ​មួយ​គួរ​ឲ្យ​កត់​សម្គាល់ក្នុង​ទំនាក់ទំនង​នៅ​ថ្ងៃ​ចុងក្រោយ ។…

បងប្អូន​ប្រុសស្រី​យើង​មើល​ឃើញ​ជម្លោះ កំហឹង និង​ការគ្មានភាព​រាបសា​ជាទូទៅ​នៅ​ជុំវិញ​យើង ។…

… ដូច្នេះ​ក្នុង​បុណ្យអ៊ីស្ទើរ​នេះ សូម​ព្យាយាម​អនុវត្ត​សេចក្តីសុខសាន្ត​ជា​របៀប​ផ្ទាល់ខ្លួន​មួយ ដោយអនុវត្ត​ព្រះគុណ និង​ការព្យាបាល​នៃ​ដង្វាយធួន​របស់​ព្រះអម្ចាស់​ព្រះ​យេស៊ូវគ្រីស្ទ​ចំពោះ​ខ្លួន​យើង គ្រួសារ​យើង និង​អស់​អ្នក​ដែលយើង​អាច​ឈោង​ទៅ​ជួយ​នៅ​ជុំវិញ​យើង ។

… យើង​ត្រូវការ​អ្វី​ដែល​ខគម្ពីរ​ហៅថា « អំណាច​ទាំងឡាយ​នៃ​ស្ថាន​សួគ៌ » ប៉ុន្តែ​ដើម្បី​ទទួល​បាន​អំណាច​ទាំងនេះ យើង​ត្រូវ​តែ​រស់នៅ​តាម​អ្វី​ដែល​ខគម្ពីរ​​ហៅថា « គោលការណ៍​នៃ​សេចក្តី​សុចរិត » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៣៦ ] ។…

… គោលការណ៍​នៃ​សេចក្ដី​សុចរិត​ដែល​រាប់​បញ្ចូល​ទាំង​គុណធម៌​ដូច​ជា​ការស៊ូទ្រាំ ការអត់ធ្មត់ ការ​ទន់ភ្លន់ និង​ការ​ស្រឡាញ់​ស្មោះត្រង់ ។ អវត្តមាន​នៃ​គោលការណ៍​ទាំងនោះ វា​ច្បាស់ជា​នាំ​ឲ្យ​យើង​ជួប​នឹង​ជម្លោះ និងភាព​ខឹង​សម្បារ​មិនខាន ។…

…ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​បុណ្យអ៊ីស្ទើរ ជា​ពេល​សម្រាប់​គោលការណ៍​សុចរិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់ « បុណ្យ​រំលង » —យក​ឈ្នះ​លើ​ការទាស់ទែងគ្នា និង​ជម្លោះ យក​ឈ្នះ​លើភាព​អស់សង្ឃឹម និង​ការធ្លាក់​ទឹកចិត្ត ហើយ​ទីបំផុត​គឺ​ឈ្នះ​លើ​សេចក្តី​ស្លាប់ ។…

ទោះ​ជា​មាន​ការក្បត់ និង​ឈឺចាប់ ទោះ​ជា​មាន​ការធ្វើ​ទុក្ខ​បុកម្នេញ និង​ភាព​សាហាវ​ឃោរឃៅ និង​រែកអំពើ​បាប និង​ទុក្ខព្រួយ​នៃ​គ្រួសារ​មនុស្ស​លោក​ទាំងអស់​ក៏​ដោយ ក៏​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​អាចទត​ឃើញ​ផ្លូវ​ដ៏​វែង​ឆ្ងាយនៃ​ជីវិត​រមែងស្លាប់​នេះ ទ្រង់​ទតឃើញ​យើងនៅ​ចុង​សប្ដាហ៍នេះ រួច​មាន​បន្ទូល ៖ « ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » [ យ៉ូហាន ១៤:២៧ ] ។ សូម​ឲ្យ​មាន​ពរជ័យ អំណរ​រីករាយ និង​ភាពសុខសាន្ត​ក្នុងថ្ងៃ​បុណ្យអ៊ីស្ទើរ ។